Shenzhen៖ អាជ្ញាធរក្នុងតំបន់ បានរាយការណ៍ថា មនុស្សចំនួន ៣ នាក់ត្រូវបានស្លាប់ និង រងរបួសធ្ងន់ម្នាក់ ក្នុងឧប្បត្តិហេតុឆាបឆេះ រោងចក្រមួយកន្លែង កាលពីថ្ងៃត្រង់ ថ្ងៃសៅរ៍ ទី១៨ ខែតុលា ឆ្នាំ២០១៤ នៅក្នុងខេត្ត ហ្គោដុង ភាគខាងត្បូងប្រទេសចិន។
ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃអាទិត្យ ទី១៩ ខែតុលា ឆ្នាំ២០១៤ នេះថា គ្រោះថ្នាក់ឆេះរោងចក្រ នេះបានកើតឡើង កាលពីវេលាម៉ោង ១ និង ៥ នាទី រសៀលថ្ងៃសៅរ៍ ចំរោងចក្របច្ចេកវិទ្យា Shezhen Qianyuan ខូអិលធីឌី ក្នុងទីក្រុង Shenzhen។
ការស៊ើបអង្កេតដំបូង បានរកឃើញថា កម្មករបានរំលោភបទប្បញ្ញត្តិសុវត្ថិភាព និងលួចប្រើប្រាស់ប្រេងឆៅ ដោយ គ្មានការអនុញ្ញាតិ បណ្តាលឲ្យឆាបឆេះរងចក្រតែម្តង។
គួរបញ្ជាក់ផងដែរថា ក្រុមពន្លត់អគ្គិភ័យ ចំណាយពេល ៤៥នាទី ដើម្បីពន្លត់ភ្លើងឆេះរោងចក្រ ៕