Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ការជ្រើសរើស ជំនាញនិងគ្រឹះសា្ថន ឧត្តមសិក្សា សម្រាប់សិស្ស និសិ្សតជា កត្តាសំខាន់បំផុត

$
0
0

ភ្នំពេញ ៖ ការជ្រើសរើសជំនាញ សម្រាប់សិក្សា និងគ្រឹះស្ថាន ឧត្តមសិក្សា ណាមួយសម្រាប់ សិស្សនិស្សិត ជាកត្តា សំខាន់បំផុត។ នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៤ ក្រុមហ៊ុន Anussa Event Planner បានរៀបចំវគ្គបណ្ដុះបណ្ដាល មួយស្តីពី ការជ្រើសរើសជំនាញ និងគ្រឹះស្ថានឧត្តមសិក្សា ដ៏ត្រឹមត្រូវ សម្រាប់សិស្សនិស្សិត ដែលមកពីបណ្ដាសាលា នានានៅរាជធានីភ្នំពេញ ក្នុងនោះ មានទាំងថ្នាក់ធម្យមសិក្សា និងថ្នាក់ឧត្តមសិក្សា  ដែលធ្វើឡើងនៅ សាលាអន្តរទ្វីប អាម៉េរិកកាំង ខាងក្រោយមន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត ។ នៅក្នុងឱកាសនោះដែរ ក៏មានការចូលរួមពី លោក ឧកញ៉ា បណ្ឌិត គួច ម៉េងលី អគ្គនាយកវិទ្យាស្ថាន និងសាលាអន្តរទ្វីប អាម៉េរិកកាំង ជាវាគ្មិនប្រចាំ វគ្គបណ្ដុះបណ្ដាលនេះ ។

វគ្គបណ្ដុះបណ្ដាលនេះ រៀបចំឡើងក្នុងគោលបំណង សំខាន់ៗមួយចំនួន ដោយរួមចំណែកផ្ដល់ព័ត៌មានគ្រប់ ជ្រុងជ្រោយ អំពីមុខវិជ្ជា សាកលវិទ្យាល័យ និងឱកាសទីផ្សារការងារផងដែរ ក្រោមការរំពឹងទុកជាផ្នែកមួយ នៃការ ផ្គូរផ្គង រវាងតម្រូវការទីផ្សារ និងការផ្គត់ផ្គង់ការងារ ។ គោលបំណងមួយទៀត គឺការជ្រើសរើសជំនាញ និងគ្រឹះស្ថាន ឧត្តមសិក្សា ដ៏ត្រឹមត្រូវ និងចូលរួមតម្រង់ ទិសសិស្សានុសិស្ស ខ្មែរអោយចេះ ស្វែងរកនូវទេព្យកោសល្យ បំនិនជីវិត និងចំណង់ចំណូលចិត្ត ដែលនាំអោយសម្រេចចិត្តនិងជ្រើសយកមុខវិជ្ជានិងជំនាញ ដែលខ្លួនពេញចិត្ត ។ មិនតែ ប៉ុណ្ណោះ ចង់អោយសិស្សានុសិស្សបានដឹងពី គុណភាព សាកលវិទ្យាល័យណាដែលគិតថាខ្លួនងាយស្រួល ក្នុងការស្វែងរកការងារធ្វើ ក្នុងពេលសិក្សានិងពេលបញ្ចប់ការ សិក្សា ។

លោកឧកញ៉ា គួច ម៉េងលី អគ្គនាយកវិទ្យាស្ថាន និងសាលាអន្តរទ្វីប អាម៉េរិកកាំង បានមានប្រសាសន៍ ទៅកាន់សិស្សានុសិស្ស ទាំងអស់ថា ការសម្រេចចិត្តសិក្សា នៅសាលាណាមួយ និងមុខវិជ្ជាណាមួយ ជាកត្តាសំខាន់ ណាស់ សម្រាប់សិស្សនិស្សិតទាំងអស់ ។ យើងត្រូវគិតថាពេលវេលាបួនឆ្នាំ ដើម្បីយកសញ្ញាបត្រមួយ ត្រូវធ្វើ យ៉ាងណាអោយចំណេះដឹង ដែលទទួលបានពីសាលា និងពីមុខវិជ្ជានោះ អោយសមស្របទៅ នឹងពេលវេលា ដែលបានចំណាយ ។ សូមកុំរៀនដើម្បីយកសញ្ញាបត្រ ត្រូវរៀនដើម្បីយកចំណេះនិងជំនាញ ទៅធ្វើការងារ និងអភិវឌ្ឍខ្លួន អោយរីកចម្រើនទៅមុខ ។ មានសិស្សនិស្សិត មួយចំនួនមិនទាន់បញ្ចប់ការសិក្សាផង តែគេអាចធ្វើ ការនិងរក ចំណូលបានរាប់រយដុល្លារទៅហើយ ដោយឡែកមានសិស្សនិស្សិតខ្លះទៀតបន្ទាប់ពីការសិក្សា នៅសាកលវិទ្យាល័យ៤ឆ្នាំ ក្នុងមុខជំនាញមួយ តែចេញទៅធ្វើការ លើមុខជំនាញផ្សេង ខុសពីជំនាញដែលខ្លួនរៀន ព្រមទាំងទទួលបានចំនូលតិចថែមទៀតផង ។

លោកបន្តថា អ្វីដែលសំខាន់សូមអោយក្មួយៗ ធ្វើយ៉ាងណាសម្រេចចិត្តអោយត្រូវ ជ្រើសរើសយកមុខវិជ្ជា ណាមួយ ដែលកម្ពុជាយើងកំពុងត្រូវការ និងត្រូវក្រេបយកចំណេះ ជំនាញ អោយបានសម្រេចនៅពេលខ្លួនចេញប្រឡូការងារ ។

គួរបញ្ជាក់ថា នៅក្នុងវគ្គបណ្ដុះបណ្ដាលនេះ ជាផ្នែកមួយនៃកម្មអភិវឌ្ឍន៍សង្គមដែលជាកម្មភាព មួយរបស់ ក្រុមហ៊ុនAnussa Event Planner ក្នុងការរួមចំណែកអភិវឌ្ឍន៍សមត្ថភាពយុវជនកម្ពុជា អោយក្លាយជាកម្លាំង រុញច្រាន មួយយ៉ាងសកម្ម ក្នុងការអភិវឌ្ឍសង្គមជាតិ ។ ហើយវគ្គបនណ្ដុះបណ្ដាលនេះ ក៏មានការឧបត្ថម្ភពី ក្រុមហ៊ុនថ្នាំព័រជាតិ ក្រុមហ៊ុនភេសជ្ជៈកម្ពុជាកូកាកូឡា រោងភាពយន្តផ្លាទីនៀម និងក្រុមហ៊ុនឌីជីថលសាបាយ ផងដែរ ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>