ភ្នំពេញ៖ ព័ត៌មានសំខាន់ៗ សម្រាប់ថ្ងៃចន្ទទី២០ ខែកញ្ញា ឆ្នាំ២០១៤ នេះរួមមាន៖
អាជ្ញាធរអប្សរា នឹងរៀបចំពិធីពុទ្ធាភិសេក ដើម្បីអារាធនាព្រះពុទ្ធ បដិមាដាក់នៅកន្លែង ដើម្បី វិញ ទុកសម្រាប់ជាទីគោរពបូជាសក្ការៈ របស់ពុទ្ធបរិស័ទ នៅថ្ងៃព្រហស្បត្តិ៍ទី២៣ ខែតុលា ឆ្នាំ២០១៤។ យោងតាមសេចក្តីជូន ដំណឹងរបស់ អាជ្ញាធរអប្សរា ដែលមជ្ឈមណ្ឌលព័ត៌មានដើម អម្ពិល ទទួល បាន នៅថ្ងៃទី២០ ខែតុលានេះ បានឲ្យដឹងថា «ពិធីនេះនឹង ត្រូវធ្វើឡើង នៅបរិវេណ ប្រាសាទបាយ័ន នៅ ម៉ោង ៦និង៤៥នាទីព្រឹក»។
មន្រ្តីជំនាញបានព្រមានថា ប្រសិនបើគ្មានវិធានការ ទប់ស្កាត់បន្ទាន់នោះទេ គ្រោះថ្នាក់ ចរាចរ ណ៍ នឹងសម្លាប់មនុស្ស រហូតដល់ទៅ ៣.២០០នៅឆ្នាំ២០២០ ខណៈបច្ចុប្បន្ននេះ ពេជឃាត តាមដងផ្លូវនេះ បានឆក់យកជីវិតជិត ២.០០០នាក់រួចទៅហើយនោះ។
ការថ្លែង ព្រមានពី មន្រ្តីជំនាញ ខាងលើនេះ បានធ្វើឡើងនៅព្រឹកថ្ងៃចន្ទ ទី២០ ខែតុលា ឆ្នាំ២០១៤ នៅមជ្ឈ មណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន ដែលរៀបចំឡើង ដោយមណ្ឌល ព័ត៌មាន ស្រ្តីកម្ពុជា នឹងមាន ការចូលរួមពីមន្រ្តីជំនាញខាងសុវត្ថិភាព ចរាចរណ៍ផ្លូវគោក មន្រ្តីមកពីក្រសួងសាធារណការ និងដឹកជញ្ជូន និស្សិត និងភាគីពាក់ព័ន្ធជាច្រើននាក់ទៀត។
ទាក់ទងព័ត៌មានសេដ្ឋកិច្ច ក្រុមហ៊ុនធានារ៉ាប់រង អាយុជីវិត Manulife និងក្រុមហ៊ុន Wing បានប្រកាស សហការគ្នាជាផ្លូវការ កាលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៤ ក្នុងការផ្តល់ជូននូវសេវាកម្ម ដ៏ប្រសើរ មួយ ដែល មានភាពងាយ ស្រួល និងឆាប់រហ័ស ក្នុងការបង់ប្រាក់ធានារ៉ាប់រងអាយុជីវិត សម្រាប់អតិថិជន Manulife តាមរយៈប្រព័ន្ធទូរស័ព្ទដៃ និងការទូទាត់តាមរយៈ ភ្នាក់ងារ Wing នៅទូទាំងប្រទេស។ ដើម្បីជ្រាបព័ត៌មានពិស្ដារ ជុំវិញព័ត៌មានទាំងនេះ សូមលោកអ្នកនាង ចូលទស្សនាកម្មវិធីព័ត៌មានរបស់ ទូរទស្សន៍ដើមអម្ពិល DAP TVONLINE ដោយក្តីសោមនស្សរីករាយ!