Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

នគរបាល សណ្តាប់ធ្នាប់ រាជធានីភ្នំពេញ ចុះរៀបចំការ លក់ដូរ និងរកស៊ី តាមផ្លូវ២៧១

$
0
0

ភ្នំពេញ ៖ ដោយមើលឃើញ ការកកស្ទះចរាចរណ៍ និងគ្មានសណ្តាប់ធ្នាប់ ពីព្រោះតែ ការលក់ដូរ និងការរស៊ី ភាគច្រើន ផលិតឧបករណ៍ប្រើប្រាស់ នៅលើកំណាត់ ផ្លូវលេខ២៧១ ជិតច្រកចូល ខ្លោទ្វារ វត្តសន្សំកុសល ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមននោះ កម្លាំងនគរបាល ការិយាល័យ សណ្តាប់ធ្នាប់ នៃស្នងការដ្ឋាន នគរបាល រាជធានីភ្នំពេញ នៅវេលា ម៉ោងប្រមាណ ៤៖៣០នាទី រសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៤នេះ បានចុះរៀបចំ និងធ្វើការ ពន្យល់ ក៏ដូចជាអប់រំដល់អ្នករកស៊ី ឲ្យរក្សារបៀបរៀបរយ តាមដងផ្លូវ ដ៏សម្បូរ អ្នកដំណើរ ឆ្លងកាត់មួយនេះ ។

ប្រតិបត្តិការចុះរៀបចំ សណ្តាប់ធ្នាប់ លើកំណាត់ ផ្លូវលេខ២៧១ ខាងលើនេះ បានធ្វើឡើង ក្រោមការ ដឹកនាំបញ្ជាផ្ទាល់ ពីសំណាក់ លោក វរសេនីយ៍ទោ អេម សម្បត្តិ នាយការិយាល័យ សណ្តាប់ធ្នាប់ រាជធានី ភ្នំពេញ និងសហការី របស់លោក ជាង១០នាក់ ព្រមទាំង មន្រ្តីនគរបាល ប៉ុស្តិ៍ផ្សារដើមថ្កូវ ផងដែរ។

ជាមួយគ្នានេះការចុះមករៀបចំ សណ្តាប់ធ្នាប់ និងរបៀបរៀបរយ លើកំណាត់មួយនេះ ក៏បានធ្វើឡើងភ្លាមៗ ក្រោយពីមានបញ្ជា ពីសំណាក់ ស្នងការនគរបាល រាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ ជួន សុវណ្ណ ដោយ សារតែ ការកកស្ទះចរាចរណ៍ យ៉ាងណែន តាន់តាប់ ជារៀងរាល់ថ្ងៃ ជាពិសេស នៅពេលព្រឹក និងពេលល្ងាច នៅចំណុចមួយនេះ។

លោក អេម សម្បត្តិ បានថ្លែងឲ្យ នៅកន្លែងរៀបចំ នោះថា «ក្រោយមានបញ្ជាពី សំណាក់លោកស្នងការភ្លាម លោកបានដឹកនាំ កម្លាំងនគរបាល ជាង១០នាក់ មកចុះរៀបចំ ការលក់ដូរ និងរកស៊ី របស់ប្រជាពលរដ្ឋ នៅតាម ផ្លូវលេខ២៧១ ជិតច្រកចូលក្លោងទ្វារ វត្តសន្សំកុសល ពីព្រោះ ប្រជាពលរដ្ឋខ្លះ បានដាក់ទំនិញ របស់ពួកគាត់ មកលើចិញ្ចឹមផ្លូវ នាំឲ្យកកស្ទះចរាចរណ៍ ដល់អ្នកធ្វើដំណើរ»។

លោកនាយ ការិយាល័យ បានបន្តទៀតថា ប្រតិបត្តិការនេះ មិនធ្វើឡើង ដូចផ្លេកបន្ទោលនោះឡើយ ពោល ត្រូវធ្វើ ជាបន្តបន្ទាប់ ធ្វើយ៉ាងឲ្យអ្នករកស៊ី និងប្រជាពលរដ្ឋ នៅតំបន់នេះ រៀបចំទំនិញ និងឥវ៉ាន់ របស់ពួកគាត់ មានរបៀបរៀបរយឡើង វិញពោលមិនត្រូវ ដាក់មកលើ ចិញ្ចើមផ្លូវនោះឡើយ។

លោកថា «ខ្ញុំឲ្យអ្នករកស៊ី ទាំងនេះ ធ្វើកិច្ចសន្យា ឲ្យបញ្ឈប់ ការដាក់តាំង លក់លើចិញ្ចើមផ្លូវ ហើយមួយ សប្តាហ៍នេះ មន្រ្តីរបស់ខ្ញុំ និងធ្វើការតាមដាន បន្តទៀត ជៀសវាង ដាក់លក់រំលោភលើផ្លូវ ដែលនាំឲ្យកើត មានការកកស្ទះចរាចរណ៍»។

យ៉ាងណាក៏ដោយ ចំពោះប្រតិបត្តិការ ចុះរៀបចំសណ្តាប់ធ្នាប់ តាមផ្លូវមួយនេះគេ មិនបាន សង្កេតឃើញ មានការតវ៉ា ឫប្រឆាំងពី សំណាក់ អ្នករកស៊ីទាំងនោះឡើយ ពោលពួកគាត់ បានស្តាប់ ការណែនាំ ពីសំណាក់មន្រ្តី នគរបាលទាំងនេះ។

ជាមួយគ្នានេះ នៅពេលដែល កម្លាំងនគរបាល សណ្តាប់ធ្នាប់ចុះរៀបចំ សណ្តាប់ធ្នាប់ភ្លាម ស្រាប់តែលេច ព័ត៌មាន នៃការមកទារ លុយជាប្រចាំថ្ងៃ និងបង់ខែ របស់អាជ្ញាធរ មូលដ្ឋាន សង្កាត់ផ្សារថ្កូវ និងមន្រ្តី នគរបាល សណ្តាប់ធ្នាប់ នៃអធិការដ្ឋាន នគរបាល ខណ្ឌ៧មករា ជាហេតុនាំឲ្យ អ្នករកស៊ី ហ៊ាន ដាក់ទំនិញ និងឥវ៉ាន់ របស់ពួកគេ មកលើចិញ្ចើម ផ្លូវយ៉ាងដូច្នេះ។

បុរសម្នាក់ ដែលជាម្ចាស់ផ្ទះ ធ្វើរទេះរុញ គ្រប់ប្រភេទ បានលើកឡើងថា លោកមិនមានការតវ៉ាចំពោះ ការរៀបចំ សណ្តាប់ធ្នាប់ នោះឡើយ តែទាំងនេះមកពីមន្រ្តីអាជ្ញាធរ និងសមត្ថកិច្ច មកទារលុយ ជាហេតុនាំឲ្យ ពួកគាត់ ហ៊ាន ដាក់របស់របរ រំលោភលើចិញ្ចើម ផ្លូវយ៉ាងដូច្នេះ ។

នៅពេល នគរបាល ចុះរៀបចំសណ្តាប់ធ្នាប់ ខាងលើនេះ ស្រ្តីវ័យចំណាស់ម្នាក់ ជាម្ចាស់ផ្ទះ លក់ដូរ នៅទីនោះ បានរត់មកប្រាប់សមត្ថកិច្ចថា «យ៉ាងម៉េចហើយ មិនទាន់ដល់ខែផង ចុះមកទារ លុយទៀតហើយ?» តើទង្វើ ទាំងនេះ របស់អាជ្ញាធរ និងនគរបាល ខណ្ឌចំការមន អភិបាល រាជធានីភ្នំពេញ និងថ្នាក់ដឹកនាំដឹងដែរឫទេ?


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>