ហាណូយ ៖ ប្រទេសវៀតណាម និងសាធារណរដ្ឋ កូរ៉េខាងត្បូង បានបង្កើនវិស័យពាណិជ្ជកម្ម ជាមួយ គ្នា ដែលចំណាយទឹកប្រាក់ប្រមាណជាង ៧០ពាន់លានដុលា្លរ សហរដ្ឋអាមេរិក ក្នុងឆ្នាំ២០២០ ខាង មុខ ។ នេះបើយោងតាមការលើកទ្បើង របស់ប្រធានាធិបតី វៀតណាមលោក ត្រុងតាន់សាន ។
យោងតាមសារព័ត៌មាន វៀតណាម ចេញផ្សាយ នៅថ្ងៃអង្គារ ទី២១ ខែតុលា ឆ្នាំ២០១៤ បានឲ្យដឹងថា កិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី របស់ប្រទេសទាំងពីរនេះ បានធ្វើទ្បើងក្នុងជំនួបពិភាក្សាការងារ រវាង អតីតប្រធានាធិបតី កូរ៉េខាងត្បូងលោក លីម្យុង បាក់ និងប្រធានាធិបតី វៀតណាមលោក ត្រុង តាន់ សាន ក្នុងទីក្រុងហាណូយ ។
លោក ត្រុងតាន់សាន បានកត់សម្គាល់ឃើញថា នេះជាភាពរីកចម្រើនមួយបន្ថែមទៀត ក្នុងការធ្វើសារ ជីវកម្មកំពូល រវាងប្រទេសទាំងពីរ ដែលបានធ្វើសហប្រតិបត្ដិការ យ៉ាងស្អិតរមួតយ៉ាងនេះ នៅក្នុង ប្រទេសវៀតណាម។ ប្រទេសទាំងពីរបានប្ដេជ្ញា ចិត្ដក្នុងការរឹតចំណងមិត្ដភាព និងការងារ កាន់តែស្អិត រមួតថែមទៀត លើគ្រប់វិស័យ មិនចំពោះតែវិស័យអាជីវកម្មតែប៉ុណ្ណោះទេ ។
លោកបន្ថែមថា លើសពីនេះទៅទៀត ចំនួនប្រជាជន កូរ៉េខាងត្បូង ដែលរស់នៅ និងធ្វើការនៅវៀត ណាមនោះ គឺមានការកើនទ្បើង ដែលសរុបមានច្រើនជាង ១០០.០០០ នាក់ ៕