កណ្តាល៖ ស្ថិតក្នុងបរិវេណ វត្តភូមិថ្មី ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល បានរៀបចំពិធី ប្រកាសបញ្ចូល សមាជិកគណបក្ស ប្រជាជនកម្ពុជា ឃុំបែកចាន និង ពិធីប្រកាស ទទួលស្គាល់ ក្រុមការងារ យុវជន ឃុំ ភូមិចំនួន១៩៨នាក់ ដែលពិធីនេះប្រព្រឹត្តទៅ ក្រោមអធិបតីភាព របស់លោកបណ្ឌិត រស់ វណ្ណា អនុប្រធានទី១ គណៈពង្រឹងមូលដ្ឋានស្រុកអង្គស្នួល និងជាប្រធានគណៈ ពង្រឹងមូលដ្ឋាន ឃុំបែកចាន និងឃុំម្កាក់ និងមាន ការអញ្ជើញ ចូលរួមពី លោក ឆាយ ត្រលន់ អនុប្រធានគណៈ ពង្រឹងឃុំបែកចាន លោក នីម នីរាដេត អភិបាលរង ស្រុកអង្គស្នួល និងជាប្រធានក្រុមការងារ សកម្មជន យុវជន ស្រុកអង្គស្នួល រួមនឹងសមាជិកគណៈ ពង្រឹងមូលដ្ឋាន ក៏ដូចជាក្រុមយុវជន ទាំង១៩៨នាក់ផងដែរ កាលពីព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១២ ហើយនាព្រឹកដដែល លោក រស់ វណ្ណា ក៏បានអញ្ចើញ ចូលរួមក្នុងពិធី ក្រុងពលីលើកជង្វា ដំបូលកុដ្ឋិថ្មី របស់ព្រះចៅអធិការវត្ត ក្នុងវត្តភូមិថ្មី ផងដែរ ដែលជា ទំនាមទំលាប់នៃរបស់ពលរដ្ឋខ្មែរ ដើម្បីសុំឲ្យម្ចាស់ទឹក ម្ចាស់ដី ជួយថែរក្សា កុំឲ្យមានបញ្ហា អ្វីមួយកើតឡើងពេល ប្រក់ដំបូលកុដ្ឋិ ។
ក្នុងឱកាសនោះ លោក នីម នីរាដេត បានមានប្រសាសន៍ ទៅកាន់ក្រុមយុវជនទាំងនោះថា សមាជិកដែលត្រូវ ប្រកាសទទួលស្គាល់ នាពេលនេះ មានចំនួន២៩៨នាក់ ដែលអញ្ជើញមក ពី២១ភូមិ ក្នុងឃុំបែកចានទាំ ងមូល ហើយក្មួយៗប្អូនៗ ទាំងអស់សុទ្ធសឹង តែជាអ្នកមាន សមត្ថភាព ហើយក៏សុទ្ធ តែជាកូនជាចៅ របស់សមាជិក គណបក្ស ប្រជាជនឃុំ ភូមិផងដែរ ដូច្នេះហើយ ក្មួយត្រូវតែខិតខំប្រឹងប្រែង បំពេញភារកិច្ច ឲ្យបានល្អ ដើម្បីបំរើផលប្រយោជន៍ ជូនសង្គមជាតិ ពីព្រោះក្មួយៗ ទាំងអស់ គឺជាទំពាំងស្នងឬស្សី របស់ប្រទេសជាតិទៅអនាគត។
លោកបណ្ឌិត រស់ វណ្ណា បានមានប្រសាសន៍ សំណេះសំណាល ជាមួយក្រុមយុវជន ទាំង១៩៨នាក់ ដែលត្រូវប្រកាស ទទួលស្គាល់ថា ចំពោះក្មួយៗ ដែលបាន ចូលរួមជាសមាជិក យុវជនភូមិ ឃុំ របស់គណបក្ស ប្រជាជនកម្ពុជា នាពេលនេះ ទោះបីជាក្មួយៗ ជានិស្សិត ឬមួយសិស្សា នុសិស្ស ឬក៏ជាកម្មករ កសិករ គឺក្មួយៗអាចចូលរួមបាន ទាំងអស់ ហើយក្មួយៗ គឺជាទំពាំង ស្នងឬស្សី និងជាសរសរទ្រូវ ដ៏រឹងមាំរបស់ ប្រទេសជាតិ និងជាអ្នកស្នងពី អ្នកជំនាន់មុនផងដែរ ពីព្រោះរលកក្រោយ វាតែងតែច្រានរលកមុខ ។
លោកបានបន្តថា កម្លាំងយុវជន គឺជាស្នូលដ៏សំខាន់ នៅក្នុងមូលដ្ឋាន ដើម្បីឲ្យមូលដ្ឋាន របស់យើង រីកចំរើន និងមានសុវត្ថិភាព ទៅបាន ទាល់តែមានក្មួយ ចូលរួមជាចលនា យុវជន ហើយក៏ជាកាតព្វកិច្ច របស់ក្មួយៗ ដែលត្រូវបំពេញ និងស្វែងយល់ ។ ម្យ៉ាងវិញទៀត នៅជំនាន់ក្មួយៗនេះ គឺមានសិទ្ធិសេរីភាព ពេញលេញ ល្អណាស់ មានសិទ្ធិបញ្ចេញមតិ ផ្ទាល់ខ្លួនបាន និងសិទ្ធិសព្វបែបយ៉ាង ទាំងអស់ ក្នុងការរស់នៅ។
ដោយឡែក នាព្រឹកដដែលនោះ លោក រស់ វណ្ណា បានចូលរួមក្នុងពិធីក្រុងពលីលើក ជង្វាដំបូល កុដិថ្មីដែលជាកុដិធំ នៅក្នុងវត្តភូមិថ្មី ឃុំបែកចានផងដែរ ដើម្បីសុំសេចក្តីសុខ ពីម្ចាស់ទឹកម្ចាស់ដី ខណៈពេលដាក់ជង្វា និងប្រកដំបូល ដែលជាទំនាមទំលាប់ របស់ពលរដ្ឋខ្មែរយើង ដែលបានបន្សល់ទុកតាំង ពីយូរយារណាស់មកហើយ ដែលមានរៀបចំជានុំនែក ផ្លែឈើ និងបាយសី និងមានប្រគុំជាភ្លេង ពិណពាឡ ហើយក្នុង នោះលោក រស់ វណ្ណា បានបាញ់ទឹកអប់ដើម្បី ប្រោះព្រំប្រសិទ្ធិពរជ័យឲ្យទទួលបាន ជោគជ័យ និងសូត្រធម៌សាយនតោ ពីព្រះសង្ឃ គណៈកម្មការ អាចារ្យវត្តផងដែរ៕