Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ព្រះពុទ្ធបដិមា ត្រូវស្រ្តី ញូវ ហ្សឺឡែន វាយបំផ្លាញ បានជួសជុល និងរៀបចំពិធី ពុទ្ធាភិសេក តម្លល់នៅកន្លែងដើម

$
0
0

សៀមរាប៖ ព្រះពុទ្ធបដិមា នៅក្នុងប្រាសាទបាយ័ន ដែលស្រ្តីជនជាតិ ញូវ ហ្សឺឡែន វាយបំបែកឲ្យខូចខាត នោះ ត្រូវបានជួសជុលរួចរាល់ ព្រមទាំងធ្វើពិធីពុទ្ធា ភិសេកយកទៅតម្កល់នៅកន្លែងដើមវិញហើយ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ  ២០១៤នេះ។

ពិធីពុទ្ធាភិសេកត្រូវបានធ្វើនាព្រឹកព្រលឹមថ្ងៃទី២៣ ខែតុលា នេះ នៅប្រាសាទបាយ័ន។ ពិធីពុទ្ធាភិសេកតាមបែប សាសនា ដើម្បីអារាធនារូបព្រះពុទ្ធបដិមា ដាក់កន្លែងដើមវិញ នៅប្រាង្គកណ្ដាល នៃប្រាសាទបាយ័ន ទុកសម្រាប់ ជាទីគោរពសក្ការៈរបស់ពុទ្ធបរិស័ទទាំងឡាយបន្ដទៀត។ ពិធីរៀបចំឡើង ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រី  បុគ្គលិក នៃអាជ្ញាធរអប្សរា ប្រធានក្រុមប្រឹក្សាខេត្ត អាជ្ញាធរដែនដី អភិបាលរងខេត្ត មន្ត្រីរាជការ អាជ្ញាធរពាក់ព័ន្ធ  ព្រះសង្ឃ យាយជី តាជី និង ពូទ្ធបរិស័ទផងដែរ។

សូមបញ្ជាក់ថា រូបព្រះពុទ្ធបដិមា មួយអង្គ ដែលតម្កល់នៅកណ្តាលប្រាង្គប្រាសាទបាយ័ន ត្រូវបានស្រ្ដីភ្ញៀវទេសចរ ជនជាតិ ញូវ ហ្សីឡែន ឈ្មោះ Willemijn Vermaat អាយុ ៤០ឆ្នាំ ធ្វើឲ្យធ្លាក់បាក់ខូចខាត កាលពីរាត្រីថ្ងៃទី៩ ខែ តុលារ ឆ្នាំ២០១៤ កន្លងទៅ ខណៈដែលស្ដ្រីជាភ្ញៀវទេសចររូបនេះ ព្យាយាមពួនសម្ងំនៅក្នុងប្រាសាទអស់ពេញ មួយយប់។

ចំពោះមូលហេតុដែលធ្វើឲ្យបាក់ខូចខាតរូបបដិមា នៅពុំទាន់បានដឹងច្បាស់ទេ ព្រោះនៅពេលភ្នាក់ងាររបស់អាជ្ញាធរ  អប្សរា ចូលបំពេញការងារព្រឹកឡើងតាមពេលកំណត់ ក៏ឃើញរូបព្រះពុទ្ធបដិមាធ្លាក់បាក់ តែស្រ្ដីជាភ្ញៀវទេសចរជន ជាតិ ញូវ ហ្សីឡែន រូបនេះ បានធ្វើដំណើរចាក់ចេញពីប្រទេសកម្ពុជា បាត់ទៅហើយ។

បើតាមការស្រង់សម្ដី ដែលចេញផ្សាយតាមសារព័ត៌មាន ញូវ ហ្សីឡែន ស្ដ្រីឈ្មោះ Willemijn Vermaat បានអះ  អាងថា នាងយល់ថា រូបព្រះបដិមាមួយអង្គនោះ មិនមែនជាកម្មសិទ្ធិរបស់ប្រាសាទបាយ័ន។

នៅក្នុងរឿងហេតុនេះ លោក ប៊ុន ណារិទ្ធ អគ្គនាយកអាជ្ញាធរអប្សរា បានបញ្ជាក់ថា ទោះបីជាស្រ្ដីជនជាតិ ញូវ ហ្សី ឡែន Willemijn Vermaat បានធ្វើដំណើរទៅដល់ប្រទេសរបស់ខ្លួនវិញហើយក៏ដោយ ក៏អាជ្ញាធរអប្សរាតាមរយៈ មេធាវីរបស់ទីស្ដីការគណៈរដ្ឋមន្ដ្រី នឹងធ្វើការចាត់ការទៅតាមផ្លូវច្បាប់ ចំពោះករណីធ្វើឲ្យធ្លាក់បាក់រូបព្រះពុទ្ធបដិមា នៅប្រាង្គកណ្ដាល នៃប្រាសាទបាយ័ននេះ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>