Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

មន្រ្តីបក្សកាន់អំណាច និង បក្សប្រឆាំង បំពេញទស្សនកិច្ច រួមគ្នា នៅអាល្លឺម៉ង់ ស្វែងរកប្រយោជន៍ ជូនជាតិ

$
0
0

ភ្នំពេញ៖ មន្រ្តីកម្ពុជា ១២រូបមកពីគណបក្សប្រជាជនកម្ពុជា កំពុងកាន់អំណាច៦រូប និងគណបក្សសង្រ្គោះជាតិ ដែលជាគណបក្សប្រឆាំងមានឥទ្ធិពលនៅកម្ពុជា ៦រូប បានបំពេញទស្សនកិច្ចរួមគ្នាទៅកាន់សាធារណរដ្ឋអាល្លឺម៉ង់ រយៈពេល៩ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០១៤។ ក្នុងដំណើរទស្សនកិច្ចនេះ មន្រ្តីទាំងពីរគណ បក្សបានលើកឡើងនូវបញ្ហាដូចគ្នា និងអំពាវនាវឲ្យរដ្ឋាភិបាលអាល្លឺម៉ង់ បន្តជួយគាំទ្រដល់សាលាក្តីខ្មែរក្រហម ផ្តល់សំណងដល់ជនរងគ្រោះ ក្នុងរបបខ្មែរក្រហម ហើយក៏មានការអំពាវនាវឲ្យបន្តផ្តល់ជំនួយ ដើម្បីពង្រឹងការ គោរពសិទ្ធិ និងពង្រឹងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាផងដែរ។

ដំណើរទស្សនកិច្ចទៅកាន់ប្រទេសអាល្លឺម៉ង់ របស់មន្រ្តីគណបក្សនយោបាយជាប់ឆ្នោតនៅកម្ពុជាទាំងពីរបក្សនេះ ត្រូវបានធ្វើឡើងក្រោមការរៀបចំរបស់មូលនិធិ ខុនរ៉ាដ អាដិនណៅអ៊ែរ។ គណៈប្រតិភូគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយ ឈាង វុន និងអមដំណើរដោយ លោកស្រី គ្រួច សំអាន, លោក អ៊ុក គឹមហាន, លោក ម៉ឹង សុវណ្ណា, លោក ពៅ ប៉ូលី ណែល និងលោក ហោ សេរីវឌ្ឍន៍។ គណបក្សសង្គ្រោះជាតិ ដឹកនាំដោយលោក អេង ឆៃអ៊ាង និងអមដំណើរដោយលោក យ៉ែម បុញ្ញឫទិ្ធ, លោក សុខ គឹមសេង, លោក កង គឹមហាក់, លោកស្រី តែ ច័ន្ទមុនី, និងលោក ហ៊ួរ រដ្ឋា។

ក្នុងដំណើរទស្សនកិច្ចនាថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៤ គណៈប្រតិភូអ្នកនយោបាយកម្ពុជា ដឹកនាំដោយ លោក ឈាង វុន, លោក អេង ឆៃអ៊ាង និងលោក យ៉ែម បុញ្ញឫទិ្ធ បានជួបពិភាក្សាការងារ ជាមួយសមាជិកសភា សហ ព័ន្ធ និងមន្ត្រីសភាសហព័ន្ធ នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់។

នៅក្នុងជំនួបពិភាក្សានេះ លោក Roderich Kiesewetter សមាជិកសភា និងជាសមាជិកគណៈកម្មាធិការកិច្ចការ ការបរទេសរបស់សភាសហព័ន្ធអាល្លឺម៉ង់ បានផ្តល់កិត្តិយសទទួលស្វាគមន៍ គណៈប្រតិភូអ្នកនយោបាយកម្ពុជា យ៉ាងកក់ក្តៅ។ លោកបានវាយតម្លៃខ្ពស់ ចំពោះការអភិវឌ្ឍរបស់កម្ពុជា នាពេលបច្ចុប្បន្ន និងការខិតខំរបស់រាជរដ្ឋា ភិបាលកម្ពុជា ក្នុងកែប្រែពីប្រទេស ដែលទទួលជំនួយពីអង្គការសហប្រជាជាតិ ផ្នែករក្សាសន្តិសុខ ទៅជាតួអង្គមួយ ក្នុងការជួយមនុស្សជាតិ តាមរយៈសកម្មភាពបញ្ជូនទាហ៊ានកម្ពុជាទៅប្រទេសតំបន់អាហ្វ្រិកខាងជើង ការទទួល យកជនភៀសខ្លួន និងការអនុវត្តសិទ្ធិសញ្ញា ដែលកម្ពុជាជាប្រទេសហត្ថលេខីក្នុងការមិនសាយភាយមីន និង គ្រាប់ មិនទាន់ផ្ទុះផងដែរ។

យោងតាមមន្រ្តី ដែលបានអមដំណើរទស្សនកិច្ចនេះ បានឲ្យដឹងផងដែរថា ដោយឈរលើស្មារតីវប្បធម៌សន្ទនា និងសហការអភិវឌ្ឍសង្គមជាតិ គណៈប្រតិភូអ្នកនយោបាយកម្ពុជា លោក ឈាង វុន, លោក អេង ឆៃអ៊ាង និង លោក យ៉ែម បុញ្ញឫទិ្ធ បានលើករួមគ្នាពីសារសំខាន់ នៃការដោះស្រាយបញ្ហាសង្គម ដែលកម្ពុជាកំពុងប្រឈម។

មន្ត្រីនយោបាយ នៃគណបក្សកាន់អំណាច និងបក្សប្រឆាំង ក៏បានស្នើរួមគ្នាផងដែរ ឲ្យសហភាពសហព័ន្ធអាល្លឺម៉ង់ ជួយគាំទ្របន្ថែមទៀត លើវិស័យដែលកម្ពុជាកំពុងខ្វះខាត ដូចជាការផ្តល់ជំនួយដល់ សាលាក្តីខ្មែរក្រហម ដើម្បីឲ្យ ដំណើរការទៅមុខ ការផ្តល់សំណងប៉ះប៉ូវដល់គ្រួសារកម្ពុជា ដែលរងគ្រោះដោយរបបខ្មែរក្រហម ពីសំណាក់ ប្រ ទេស ដែលពាក់ព័ន្ធក្នុងសង្គ្រាម ការបន្តពង្រឹងសិទ្ធិក្នុងការទទួលកម្មសិទ្ធិដីធ្លីតាមប្រព័ន្ធ LMAP ការបន្តពង្រឹងលទ្ធិ ប្រជាធិបតេយ្យ និងអភិបាលកិច្ចល្អ ព្រមទាំងអំពាវនាវឲ្យបន្តជួយសកម្មភាព ដោះគ្រាប់មិនទាន់ផ្ទុះនៅកម្ពុជា។

នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៤ ដដែលនោះ គណៈប្រតិភូអ្នកនយោបាយកម្ពុជា ក៏បានអញ្ជើញចូលជួបសម្តែង ការគួរសម ជាមួយលោក Ministerdirigent Frank Sobolewski អនុប្រធាននាយកដ្ឋានសេវាកម្មសភា និងបាន ពិភាក្សា ស្វែងយល់ពីប្រវត្តិតួនាទី និងរបៀបរបបធ្វើការងារ របស់សភាសហព័ន្ធ នៃសាធារណរដ្ឋសហព័ន្ធអាល្លឺ ម៉ង់។

គណៈប្រតិភូ ក៏បន្តជួបពិភាក្សាជាមួយលោក Danny Freymark សមាជិកសភារដ្ឋសហព័ន្ធប៊ែរលីន និងជាអ្នក នាំពាក្យវិស័យនយោបាយបរិស្ថាន របស់ក្រុមបក្ស CDU នៅក្នុងសភារដ្ឋសហព័ន្ធ ដើម្បីស្វែងយល់ពីការងារនៅ មណ្ឌលបោះឆ្នោត របស់តំណាងរាស្ត្រថ្នាក់រដ្ឋសហព័ន្ធ។

គណៈប្រតិភូអ្នកនយោបាយកម្ពុជា ក៏បានធ្វើទស្សនកិច្ចនៅសភារដ្ឋសហព័ន្ធប៊ែរលីន និង ស្ថានអធិការបតី Fed eral Chancellery របស់លោកជំទាវ Angela Merkel អធិការបតី នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ផងដែរ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>