Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ប្រធានយោធា ខេត្តព្រះវិហារ ចុះសួរសុខទុក្ខ និងចែកអំណោយ ដល់គ្រួសារកងទ័ព តាមព្រំដែន កម្ពុជា-ថៃ

$
0
0

ព្រះវិហារ៖ លោកឧត្តមសេនីយ៍ត្រី សោម បុប្ផារ័ត្ន មេបញ្ជាការយោធាខេត្តព្រះវិហារ បានចុះសួរសុខទុក្ខ នាំអំណោយ ស្បៀង និងអាវរងារ ចែកជូនដល់ក្រុមគ្រួសារកងទ័ព និងកងទ័ព ដែលកំពុងឈរជើងការពារបូរណភាពទឹកដីតាម បន្ទាត់ព្រំដែនកម្ពុជា-ថៃ គ្រាដែលរដូវរងារខិតចូលមកដល់។

អំណោយដែលនាំទៅចែកជូនគ្រួសារកងទ័ព និង កងទ័ព នៅវរៈសេនាតូចការពារព្រំដែនលេខ៤០៥ ប្រចាំតំបន់ អានសេះ កាលពីរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៤ នោះ គឺជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នា  យករដ្ឋន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុ ជា តាមរយៈលោកឧត្តមសេនីយ៍ ហ៊ុន ម៉ានិត។

លោកឧត្តមសេនីយ៍ត្រី សោម បុប្ផារ័ត្ន មេបញ្ជាការយោធាខេត្តព្រះវិហារ បានថ្លែងឲ្យដឹងថា ការចុះសួរសុខទុក្ខ  គ្រួសារទ័ព និង អង្គភាពវរៈសេនាតូចការពារព្រំដែនលេខ ៤០៥ ប្រចាំតំបន់អានសេះ ព្រមទាំងចែកអំណោយនេះ  ក៏ជាឱកាសពង្រឹងស្មារតីទទួលខុសត្រូវលើការបំពេញភារកិច្ចការពារបូរណភាពទឹកដី និងជំរុញការងារកសាងជីវ  ភាពគ្រួសារកងទ័ពផងដែរ។

ដំណើរចុះសួរសុខទុក្ខនេះ ក៏ជាការធ្វើឡើង ដើម្បីដឹកនាំកងទ័ពចូលរួមអបអរសាទរខួប ១០ឆ្នាំ នៃការគ្រងរាជ សម្បត្តិរបស់ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី រួមជាមួយបុណ្យឯក រាជជាតិ ខួបកំណើតកងយោធពលខេមរភូមិន្ទលើកទី៦៣ ដែលប្រព្រឹត្តទៅនាពេលឆាប់ៗខាងមុខនេះ។

អំណោយ ដែលចែកជូនដល់កងទ័ពនាឱកាសនោះ រួមមាន៖ អាវរងារ ដែលជាអំណោយរបស់សម្តេចតេជោ និងស ម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់កងទ័ពម្នាក់មួយ និងអំណោយស្បៀងអាហារ របស់លោក លឹម គានហោ រដ្ឋមន្រ្តី ក្រសួងធនធានទឹក និងឧតុនិមយម ចំនួន ១១៨គ្រួសារ ក្នុងមួយគ្រួសារទទួលបានអង្ករ ២២គីឡូក្រាមផងដែរ៕


Viewing all articles
Browse latest Browse all 8042

Trending Articles