Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

រាជរដ្ឋាភិបាលកម្ពុជា គ្រោងប្រើប្រព័ន្ធ E-Card គ្រប់គ្រងច្រកព្រំដែន អន្តរជាតិ ប៉ោយប៉ែត (មានវីដេអី)

0
0

ភ្នំពេញ៖ ដើម្បីជួយសម្រួលដល់ដំណើរការឆ្លងកាត់ ព្រំដែន ឲ្យកាន់តែមានសណ្តាប់ធ្នាប់ល្អ រហ័ស ជាពិសេសងាយស្រួលគ្រប់គ្រងទិន្នន័យភ្ញៀវចេញចូល និងបង្ការភេរវកម្មនោះ រាជរដ្ឋាភិបាលកម្ពុជា កំពុងសិក្សា និងរៀបចំការគ្រប់ គ្រងច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត តាមប្រព័ន្ធព័ត៌មានវិទ្យាដោយប្រើប្រាស់ E-Card (កាតអេឡិចត្រូនិច)។

ផែនការនេះ បានធ្វើឡើងអំឡុងពេលដែលខាងតំណាងក្រុមហ៊ុន អេប៊ល ម៉លធី សឺលូសិន លោក យិន សុវណ្ណនី បានធ្វើបទបង្ហាញដល់មន្រ្តីអគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា ដឹកនាំដោយវរសេនីយ៍ទោ អ៊ុយ ស៊ីថារ៉ាវុធ កាលពីរសៀលថ្ងៃពុធ ទី២២ ខែតុលា ឆ្នាំ២០១៤ នៅសណ្ឋាគារភ្នំពេញ។

ផែនការសិក្សាក៏បានបញ្ជូនទៅលោកឧបនាយករដ្ឋមន្រ្តី ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៤ បន្ទាប់មកលោកឧបនាយករដ្ឋមន្រ្តី ស ខេង ក៏បានធ្វើចំណារមួយ ដើម្បីឲ្យសិក្សាលម្អិតអំពីផែនការនេះ រួមទំាងបញ្ជូនគណៈប្រតិភូកម្ពុជា ដើម្បីសិក្សាបទពិសោធន៍បន្ថែម អំពីដំណើរគ្រប់គ្រងការចេញចូលតាមប្រព័ន្ធព័ត៌ មានវិទ្យានៅពេលខាងមុខ។

លោក យិន សុវណ្ណនី តំណាងក្រុមហ៊ុន បានមានប្រសាសន៍ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា ការគ្រប់គ្រង និងចាត់ចែងលើការចេញ-ចូលតាមបរិវេណចំណុចឆ្លងកាត់ផ្សេងៗតាមព្រំដែនតាមប្រព័ន្ធព័ត៌មានវិទ្យា (IT) នេះ នឹងធ្វើឲ្យដំណើរឆ្លងកាត់មានសណ្តាប់ធ្នាប់ល្អ ជាពិសេសទៅទៀតនោះ គឺអាចបង្ការភេរវកម្មបានទៀតផង ដែលគម្រោងនេះ នឹងត្រូវចំណាយថវិកាអស់៧លាន៣៦ម៉ឺនដុល្លារអាម៉េរិកជាជំហានដំបូង។

លោកបន្តថា «ដំណើរការតាមប្រព័ន្ធព័ត៌មានវិទ្យាតាមបែប E-Cardនេះ នឹងផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើរឆ្លងកាត់ព្រំដែនរបស់ប្រជាជនកម្ពុជា និងថៃ ក្នុងតំបន់ព្រំដែនទំាងពីរ ជាពិសេសនោះគឺសមាហរណកម្មអាស៊ានឆ្នាំ២០១៥ខាងមុខ»។

លោកបន្តថា «វានឹងជួយឲ្យរាជរដ្ឋាភិបាលអាចប្រមូលថវិកាពីការចេញចូលឆ្លងកាត់ព្រំដែន បានដោយប្រសើរ អាចគ្រប់គ្រងទិន្នន័យចេញចូល បានយ៉ាងច្បាស់លាស់ និងសុក្រិនៃចំនួនពលរដ្ឋកម្ពុជាដែលឆ្លងកាត់ពំ្រដែន ដោយមានការចូលរួមរបស់កងកម្លំាងសមត្ថកិច្ចអន្តោប្រវេសន៍ ក្នុងការផលិតនេះត គឺអាចពិនិត្យ និងទប់ស្កាត់ការឆ្លងកាត់នូវមុខសញ្ញាផ្សេងៗបាន»។

ជាមួយគ្នានោះដែរ ប្រតិភូខាងកម្ពុជា ក៏នឹងទៅទស្សនកិច្ចនៅតំបន់ព្រំដែនឡាវ ថៃ ដែលមានប្រព័ន្ធដំណើរការនេះរួចហើយ ដើម្បីសិក្សាបទពិសោធន៍បន្ថែមអំពីដំណើរគ្រប់គ្រងការចេញចូលតាមប្រព័ន្ធព័ត៌មានវិទ្យា។

ពាក់ព័ន្ធនឹងប្រព័ន្ធគ្រប់គ្រងការចេញចូល តាមរយៈព័ត៌មានវិទ្យានេះ លោក យិន សុវណ្ណនី តំណាងក្រុមហ៊ុន អេប៊ល ម៉លធី សឺលូសិន ក៏បានបន្ថែមថា នៅប្រទេសជាច្រើនតំបន់អាស៊ី គឺគេមានប្រព័ន្ធនេះហើយ ដូច្នេះវានឹងផ្តល់ផលល្អសម្រាប់កម្ពុជា ក្នុងតម្លើងឲ្យមានប្រព័ន្ធនេះ ដើម្បីគ្រប់គ្រងទិន្នន័យ ក៏ដូចជាបន្ថែមចំណូលថវិកាជាតិ។

សូមបញ្ជាក់ថា ជាជំហានដំបូងនឹងមានការតម្លើងប្រព័ន្ធគ្រប់គ្រងដំណើរការឆ្លងកាត់ព្រំដែននេះ នឹងត្រូវធ្វើឡើងនៅច្រកអន្តរជាតិ ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងច្រកអន្តរជាតិបាវិត នៅខេត្ត ស្វាយរៀង មុននឹងដំណើរនៅគ្រប់ច្រកព្រំដែននៃព្រះរាជាណាចក្រកម្ពុជា ដោយក្នុងម្នាក់ត្រូវចំណាយអស់ថវិកា០,៨៥ដុល្លារ ក្នុងមួយថ្ងៃ និងតម្លៃសម្រាប់កាតនេះ មានតម្លៃ១០ដុល្លារ ជាមួយនឹងសុពលភាពរយៈពេល១ឆ្នាំ។

បើតាមក្រុមហ៊ុន រដ្ឋអាចរកចំណូលបានប្រមាណ២លាន៥០ម៉ឺនដុល្លារ ក្នុង១ឆ្នាំៗ សេវាកម្មនេះ ផងដែរ៕


Viewing all articles
Browse latest Browse all 8042

Latest Images

Trending Articles





Latest Images