Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ផ្ទះចំនួន២២ខ្នងផ្ទះ ដែលប្រឈមមុខ បាក់ស្រុតចូលទន្លេ នៅស្រុកក្រូចឆ្មារ ត្រូវបានរុះរើ

$
0
0

ត្បូងឃ្មុំ ៖ ផ្ទះចំនួន២២ខ្នងផ្ទះ ដែលប្រឈមមុខ និងការ បាក់ស្រុតចូលទៅ ក្នុងទន្លេ នៅឃុំចំនួន២ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ត្រូវបាន កម្លាំងនគរបាល ស្រុក និងកម្លាំងនគរបាល មូលដ្ឋាន សហការ ជាមួយអាជ្ញាធរ និងប្រជា ពលរដ្ឋ ជាច្រើននាក់ បានជួយរុះរើរួចហើយ គិតត្រឹមថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៤ នេះ ។

សូមបញ្ជាក់ថា នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៤នេះ មានករណី បាក់ច្រាំងទន្លេ នៅក្នុងស្រុក ក្រូចឆ្មារ មានប្រវែង ប្រមាណ ១៧០០ម៉ែត្រ ក្នុងនោះ មានឃុំ២ បានទទួលរង ផលប៉ះពាល់គឺ ឃុំប៊ឺស២ និងឃុំអំពិល ដែលធ្វើឲ្យផ្ទះ ប្រជាពលរដ្ឋ ចំនួន៥ខ្នង បានធ្លាក់់ចូលទន្លេ និងជាង១០០ខ្នងទៀត កំពុងប្រឈម និងការបាក់ស្រុត ។

យ៉ាងណាក៏ដោយ ចំពោះគ្រោះធម្មជាតិមួយនេះ មិនបណ្តាលឲ្យប្រជាពលរដ្ឋណាម្នាក់ រងគ្រោះថ្នាក់នោះទេ ពោលខូចខាតតែផ្ទះ សម្ភារៈ និងទ្រព្យសម្បត្តិ នៅក្នុងផ្ទះតែប៉ុណ្ណោះ ដែលមានទំហំយ៉ាងច្រើន។

ជុំវិញបញ្ហានេះ ស្នងការនគរបាល ខេត្តត្បូងឃ្មុំ លោកឧត្តមសេនីយ៍ ម៉ៅ ពៅ បានថ្លែងឲ្យដឹងថា ក្រោយទទួល បានព័ត៌មានភ្លាម លោកបានបញ្ជូន កម្លាំងនគរបាល អន្តរាគមន៍ និងកម្លាំង នគរបាលមូលដ្ឋាន ស្រុកក្រូចឆ្មារ សហការជាមួយអាជ្ញាធរ និងប្រជាពលរដ្ឋ ចុះជួយរុះរើ ផ្ទះប្រជាពលរដ្ឋ ជាបន្ទាន់។

លោកឧត្តមសេនីយ៍ ម៉ៅ ពៅ បានបន្តទៀតថា ចំពោះគ្រោះធម្មជាតិមួយនេះ លោកបានរាយការណ៍ ជូនអគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ នេត សាវឿន និង អភិបាលខេត្ត ដែលជាប្រធាន គណៈបញ្ជាការឯកភាព ដើម្បីមានវិធានការ និងដោះស្រាយ ជូនប្រជាពលរដ្ឋ។

បើតាមលោកស្នងការនៅពេលនេះ កម្លាំងនគរបាល របស់លោកចំនួន ១៥០នាក់ កំពុងបន្តប្រតិបត្តិការជួយ រុះរើផ្ទះប្រជាពលរដ្ឋ ដែលអាចធ្លាក់ និងបាក់ស្រុត ចូលទៅទន្លេ។

លោកស្នងការ បានលើកឡើងផងដែរ ចំពោះប្រតិបត្តិការជួយប្រជាពលរដ្ឋ ខាងលើនេះ កម្លាំងនគរបាល របស់លោកមួយក្រុម ជួយរុះរើផ្ទះ និងមួយក្រុមទៀត ជួយសង់ទីជំរក និងការពារសន្តិសុខ ទ្រព្យសម្បត្តិ ជូនប្រជាពលរដ្ឋ ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>