Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ក្រុមហ៊ុន Nestlé (ខេមបូឌា) នាំចូល ផលិតផលថ្មី មកកាន់​ ទីផ្សារកម្ពុជា

$
0
0

ភ្នំពេញ៖ ក្រុមហ៊ុន Nestlé (ខេមបូឌា) ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ផលិតផល ឧបភោគ បរិភោគដ៏ធំមួយ បាននាំចូលផលិតផលថ្មី របស់ខ្លួន មកកាន់ទីផ្សារកម្ពុជាប៉ុន្តែផលិតផលថ្មីនេះ មានលក្ខណៈខុសឆ្ងាយ ពីផលិតផលដែលល្បីមុនៗ ។ បើទោះបីជាស្ថិតនៅក្នុងប្រភេទផលិតផល ឧបភោគ បរិភោគ ដូចគ្នាក៏ដោយ ប៉ុន្តែការ នាំចូលផលិតផលថ្មីនេះជា ទឹកស៊ីអ៊ីវ និងប្រេងខ្យងម៉ាក មេកគី ដែលផលិតពីធម្មជាតិពិត១០០% ។ ផលិតផលនេះ ត្រូវបានសម្ពោធ នៅផ្សារទំនើបអ៊ីអន កាលពីយប់ ថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០១៤។

នៅក្នុងពិធីដាក់បង្ហាញផលិតផលថ្មីនេះ មានការចូលរួមយ៉ាងច្រើនកុះករ ពីសំណាក់អតិថិជនដែលជាស្ត្រីមេផ្ទះ អាជីវករ អ្នកលក់ដុំ និងរាយ រួមទាំងបណ្តាញ សារព័ត៌មាននានាច្រើនទៀត។

តំណាងក្រុមហ៊ុន បាននិយាយថា ផលិតផល មេកគី មិនថា ទឹកស៊ីអ៊ីវ ឬក៏ប្រេងខ្យងនោះទេ សុទ្ធតែផ្តោតការយកចិត្តទុកដាក់យ៉ាងម៉ត់ចត់ ក្នុងការផលិត ដោយ សុទ្ធតែបានឆ្លងកាត់ការត្រួតពិនិត្យ សារធាតុ 3-MCPD និងសារធាតុពុល ផ្សេងៗទៀត មុននឹងចេញលក់នៅលើទីផ្សារ។ ជាងនេះទៅទៀត ផលិតផលទាំងនេះ

មានរសជាតិឆ្ងាញ់ ក្លិនឈ្ងុយ ជួយបង្កើនឱជារស និងក្លិនឈ្ងុយពិសេស ដល់ចំណីអាហារ ដែលផលិតផលដទៃគ្មានដូច។ មេកគី ផលិតផលធម្មជាតិពិត១០០% ឆ្ងាញ់ជាង ធានាសុវត្តិភាពជាង គ្មានកូឡេស្តេរ៉ុល និងមិនបង្កឱ្យ មានជំងឺមហារីក។ ផលិតផលល្អ គុណភាពខ្ពស់ ស្អាត មានសុវត្ថិភាព គ្រួសារមានសុភមង្គល៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News


Viewing all articles
Browse latest Browse all 8042

Trending Articles