ភ្នំពេញ ៖ រថយន្តមួយគ្រឿងបានក្រឡាប់ បន្ទាប់ពីដឹកដុំថ្មពី ភូមិតាយម៉េង យកមកចោលនៅសង្កាត់និរោធ ចុះស្ពានមុនីវង្សថ្មី តាមផ្លូវជាតិលេខ១ កាលពីវេាលាម៉ោង ៤និង១៥នាទី គឺនៅក្បែរអធិការដ្ឋាននគរបាលខណ្ឌ ។
សេចក្តីរាយការណ៍ បានឲ្យដឹងថា អ្នកបើកបរឈ្មោះ ចាន់ នីម អាយុ ២៩ឆ្នាំ រស់នៅក្នុងសង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ បានរថយន្តនេះដឹកដុំថ្ម ទម្ងន់ ៤តោន ពីតាយម៉េងមកនិរោធ មកដល់ចំណុចកើតហេតុ អ្នកបើក រថយន្តបើក ឡើងទួលស្ថានីយ៍ប្រេង ដើម្បីឲ្យដុំថ្មនេះនៅនឹងថ្កល់វិញ ប៉ុន្តែដុំថ្មនោះវារមៀលចុះពីលើ រថយន្តនោះ ទៅវិញ បណ្តាលឲ្យក្រឡាប់តែម្តង ព្រោះរថយន្តនោះវាផ្អៀងស្រាប់នោះផងដែរ ។
យ៉ាងណាក៏ដោយ ហេតុការណ៍ក្រឡាប់រថយន្តដឹកដុំថ្មខាងលើនេះ មិនបណ្តាលឲ្យនរណាម្នាក់រងរបួសនោះទេ ៕