ភ្នំពេញ៖ កាលពីវេលាម៉ោង ៤៖៣០នាទី រសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៤ នេះ មានករណីស្រ្តីម្នាក់ទៀត ហើយដែលបានឆ្លងទន្លេ កណ្តាលផ្លូវ នៅខាងមុខផ្ទះរបស់គាត់ ស្ថិតនៅលើផ្លូវលេខ៣១ ក្នុងភូមិ៥ សង្កាត់ ផ្សារដើមថ្កូវ ខណ្ឌចំការមន ព្រោះតែយកទៅមន្ទីរពេទ្យមិនទាន់។
ស្រ្តីរូបនេះត្រូវបានគេស្គាល់ថា មានឈ្មោះ នួន ស្រីនិច ។ ទោះជាយ៉ាងណា ស្រ្តីរូបនេះ និងទារកដែល កើតចេញមក មិនមានគ្រោះថ្នាក់អ្វីនោះទេ ៕