Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

កូរ៉េខាងជើង ផ្អាកការបាញ់ បង្ហោះគ្រាប់រ៉ុកែត

$
0
0

សេអ៊ូលៈ ប្រទេស កូរ៉េខាងជើង បានផ្អាកគម្រោង ក្នុងការបាញ់បង្ហោះ គ្រាប់រ៉ុកែត របស់ខ្លួន ដែលអាចនឹងត្រូវធ្វើឡើង ក្នុងតំបន់ភាគខាង ភាគពាយ្យនៃប្រទេស។ នេះបើយោងតាមការ លើកឡើងរបស់មន្ត្រីកូរ៉េ ខាងត្បូង បា្រប់ទីភ្នាក់ងារ សារព័ត៌មាន Yonhap News ចុះថ្ងៃអាទិត្យ ទី០៩ ខែធ្នូ ឆ្នាំ២០១២ទៅនេះ។

យោងតាមទីភ្នាក់ងារ សារព័ត៌មាន Channel News Asia ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១២នេះបាន ឲ្យដឹងដោយយោង តាមរបាយការណ៍មួយ ដែលចេញផ្សាយ បន្ទាប់ពីប្រទេស កូរ៉េខាងជើងបាន បង្ហើបឲ្យដឹងកាលពីព្រឹកថ្ងៃអាទិត្យនេះថា ខ្លួនប្រហែលអាចនឹង ពន្យាពេលក្នុង ការបាញ់បង្ហោះគ្រាប់រ៉ុកែត ដែលតំបូងឡើយ មានគម្រោងថា នឹងធ្វើឡើងនូវដើម សបា្តហ៍ក្រោយនេះ។

 ទាក់ទិននឹងបញ្ហានេះ តាមអ្នកវិភាគបាន បង្ហាញថា ការពន្យាពេលនេះ ប្រហែលអាចមក ពីបញ្ហាបចេ្ចកវិទ្យា។ អ្នកវិទ្យាសាស្រ្តក្នុងពេលនេះកំពុងធ្វើការពិនិត្យ យ៉ាងម៉ត់ចត់ទាក់ ទងនឹងបញ្ហា ផ្លាស់ប្តូរកម្មវិធីភ្លាមៗ នៃការបាញ់បង្ហោះផ្កាយ រណបរបស់ កូរ៉េខាងជើង ក្នុងហេតុផលមួយចំនួន។ នេះបើយោងតាមការ លើកឡើងរបស់ គណៈកម្មាធិការ បច្ចេកវិទ្យា លំហអាកាស របស់កូរ៉េ បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍ ដែលចេញផ្សាយដោយភ្នាក់ងារសារព័ត៌មាន។

អ្នកវិភាគបានបង្ហើបឲ្យដឹងថា បញ្ហាដែលនៅពីក្រោយ នៃការពន្យាពេលក្នុងការ បាញ់បង្ហោះគ្រាប់រ៉ុកែត ដែលកូរ៉េខាងជើង ហៅថាជាការ បាញ់បង្ហោះផ្កាយរណបនោះ អាចបណ្តាលមកពី បញ្ហាបច្ចេកវិទ្យា ឬការធ្លាក់ព្រិល ជាជាងហេតុផលថា មកពីបញ្ហាការរងសម្ពាធ ពីសំណាក់មហាអំណាចពិភពលោក។

ដោយឡែក សហរដ្ឋអាមេរិក រួមជាមួយប្រទេសសម្ព័ន្ធមិត្ត ដូចជាប្រទេស កូរ៉េខាងត្បូង និងជប៉ុន បាននិយាយថា រដ្ឋាភិបាលក្រុងព្យុងយ៉ាង មានគម្រោងយកការបាញ់បង្ហោះផ្កាយរណបនេះ ធ្វើជាលេស ក្នុងការបាញ់សាកល្បង គ្រាប់មីស៊ីល ដែលបានរំលោភទៅលើសេចក្តី សម្រេចរបស់អង្គការសហប្រជាជាតិ។  

គួរបញ្ជាក់ថា ប្រទេស កូរ៉េខាងជើងមានគម្រោងក្នុងការ បាញ់បង្ហោះផ្កាយរណបរបស់ខ្លួន ក្នុងអំឡុងចាប់ពីថ្ងៃទី១០ដល់ថ្ងៃ២២ ខែធ្នូ ឆ្នាំ២០១២ខាងមុខ។


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>