Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ពលរដ្ឋខេត្ត មណ្ឌលគិរី ចាប់របរដាំដំឡូងជ្វា ជាមួយការរំពឹងថា ជួយឲ្យជីវភាព បានធូរធារ

$
0
0

មណ្ឌលគិរី៖ ប្រជាពលរដ្ឋខេត្តមណ្ឌលគិរី បានចាប់ផ្តើម របរថ្មី ជាមួយការដាំដំឡូងជ្វា ប្រភេទ (វល្លិ៍) បន្ទាប់ពីពួកគាត់ ទទួលបានការជួយគាំទ្រផ្នែកបច្ចេកទេស ពីមន្រ្តីជំនាញកម្ពុជា និងវៀតណាម។ របរដាំដំឡូងលើទឹកដីភូមិភាគឦសានមួយនេះ ត្រូវបានគេរំពឹងថា នឹងចូលរួមលើកកម្ពស់ជីវភាព ប្រជាពលរដ្ឋតាមទីជនបទឲ្យបានធូធារ ព្រោះតែការចំណាយទុនទាប តែអាចទទួលបានទិន្នផលខ្ពស់ និងមានតម្លៃថ្លៃគួរសមផងដែរ។

លោក នង ទុណ្ណារី អភិបាលស្រុកអូររាំង បានមានប្រសាសន៍ឲ្យដឹងថា បន្ទាប់ពីការសិក្សាស្រាវជ្រាវរួមគ្នា លើ ប្រភេទដីនៅក្នុងស្រុកអីររាំង ពីមន្រ្តីជំនាញរបស់កម្ពុជា ក្នុងស្រុកអូររាំង ខេត្តមណ្ឌលគិរី និងមន្រ្តីវៀតណាម ស្រុក ទ្វីឌឹក ខេត្តដាក់ណុង បានរកឃើញថា ដីនៅតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម ត្រង់ចំណុចកង់រ៉ូឡង់ ឃុំដាក់ ដាំ ជាប្រភេទដី ដែលមានអំណោយផលល្អបំផុតសម្រាប់ដំណាំដំឡូងជ្វា (វល្លិ៍)។

លោក នង ទុណ្ណារី បានមានប្រសាសន៍បន្តថា បន្ទាប់ពីពិនិត្យឃើញថា ដីនៅឃុំដាក់ដាំមានអំណោយផលសម្រាប់ ដំឡូងជ្វា អាជ្ញាធររបស់លោក ក៏បានផ្សព្វផ្សាយដល់ប្រជាកសិករ ដែលមានដីឲ្យសាកល្បងដាំដំឡូងជ្វា។

បើតាមលោក នង ទុណ្ណារី ពូជដំឡូងជ្វាត្រូវបានអាជ្ញាធរវៀតណាម នាំយកមកពីប្រទេសជប៉ុន ចែកជូនប្រជាកសិ ករនៅស្រុកអូររាំជាអ្នកដាំដុះ ហើយអ្នកជំនួញវៀតណាម ជាអ្នកទទួលទិញទាំងអស់។ មិនតែប៉ុណ្ណោះមន្រ្តីជំនាញ របស់វៀតណាម បានមកបណ្តុះបណ្តាលបច្ចេកទេសដល់កសិករកម្ពុជាថែមទៀតផង។

លោកអភិបាលស្រុកអូរាំង បានបញ្ជាក់ថា ក្នុងមួយឆ្នាំប្រជាកសិករអាចដាំបាន ២ដង គឺចាប់ពីខែមេសា ដល់ខែសី ហា ឬចាប់ពីខែឧសភា ដល់ខែតុលា ឬខែវិច្ឆិក។ ដំឡូងជ្វា ត្រូវប្រើរយៈពេល ៤ខែ ដើម្បីលូតលាស់ ទើបអាចប្រ មូលផល។

ដំឡូងជ្វាទទួលផលជាមធ្យមក្នុងមួយហិកតា ចាប់ពី ១៥តោន ទៅ ១៨តោន ហើយតម្លៃ ១គីឡូក្រាម ស្រស់ចាប់ ពីរ ១.០០០រៀលទៅ ១.២០០រៀល។

លោក គឹម ជីវន្ត័ អាយុ ៥១ឆ្នាំ និង អ្នកស្រី រៀម ស៊ីណាត ជាភរិយា និងជាប្រជាកសិករ ដែលកំពុងប្រកបរបរដាំ ដំឡូងជ្វាផងនោះ បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា ជាមួយជំហានដំបូង នៃការដាំដំឡូងនេះ លោកបានសាកល្បងដាំដុះលើផ្ទៃដីជិត ៨០ហិកតា រីឯទិន្នផលល្អប្រសើរ ហើយឈ្មួញវៀតណាម ចាំទទួលទិញ ទាំងអស់។ លោក គឹម ជីវ័ន្ត ក៏បានសំណូមពរដល់កសិករដទៃទៀត ឲ្យនាំគ្នាដាំដំឡូង ដើម្បីបន្ថែមចំណូល ក្នុង ការផ្គត់ផ្គង់គ្រួសារឲ្យបានប្រសើរថែមទៀត។

លោកអភិបាលស្រុក នង ទុណ្ណារី បានសម្តែងការរំពិងទុកថា របរដាំដំឡូងជ្វា ជាឱកាសល្អបំផុតសម្រាប់ប្រជាពល រដ្ឋស្រុកអូររាំង ក៏ដូចជាកសិករទូទាំងស្រុកអូររាំង ខេត្តមណ្ដលគិរី គួរតែនាំគ្នាដាំដុះ ដើម្បីបង្កើនចំណូលថវិកានៅ ក្នុងគ្រួសារ។

លោកអភិបាលស្រុក បានបញ្ជាក់ប្រាប់ទៀតថា នៅឆ្នាំដំបូងជាមួយរបរដាំដំឡូងជ្វានេះ ប្រជាកសិករបាននាំគ្នា ដាំដុះលើផ្ទៃដីជិត ២០០ហិចតា នៅតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម នៅស្រុកអូររាំង។

លោក សុង ឃាង ប្រធានមន្ទីរកសិកម្ម ខេត្តមណ្ឌលគិរី បានបញ្ជាក់ថា ដំណាំដំឡូងជ្វា ទោះបីប្រជាពលរដ្ឋ ទើប ធ្វើការដាំដុះលើកដំបូងក្តី ប៉ុន្តែកសិករអាចរំពឹងទុកថា នឹងទទួលបានជោគជ័យខ្ពស់ ព្រោះមានការចាំជួយជ្រោម ជ្រែងពីមន្រ្តីជំនាញទាំងខាងកម្ពុជា និងវៀតណាម។ លោកក៏រំពឹងផងដែរថា របរថ្មីនេះនឹងចូលរួមចំណែកកាត់ បន្ថយការធ្វើចំណាកស្រុករបស់ប្រជាពលរដ្ឋ៕

លោក នង ទុណ្ណារី អភិបាលស្រុកអូររាំង


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>