កំពត ៖ ក្មេងស្រីឣាយុ ១៣ឆ្នាំ ត្រូវឪពុកចុងចាប់រំលោភ សេពសន្ទវៈបានសម្រេចម្តង ប្រពន្ធទាន់បែកការ ហើយ ពិចារណា រំលងមួយថ្ងៃ រត់ទៅប្តឹងនគរបាលប៉ុស្តិ៍រដ្ឋបាល ឲ្យចាប់ឃាត់ខ្លួន កាលពីវេលាម៉ោង ១៥និង៣៥នាទី រសៀល ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៤ ខណៈនគរបាលហៅ មកសាកសួរនៅឯប៉ុស្តិ៍រដ្ឋបាល ឃុំព្រៃថ្នង ។
នគរបាលព្រហ្មទណ្ឌ កម្រិតធ្ងន់ខេត្ត បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមឣម្ពិលឲ្យដឹងថា ជនសង្ស័យល្មោភកាម រូបនេះឈ្មោះ ប៊ុន ជ័យ អាយុ៣៨ឆ្នាំ រស់នៅភូមិច្បារឣំពៅ ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត ។
រីឯកុម៉ារីរងគ្រោះ ត្រូវជាកូនចុងឈ្មោះ (គ ស ធ រ)គឹម សុធារី ឣាយុ១៣ឆ្នាំ ។ នគរបាលដដែលបានឱ្យដឹង ទៀតថា កាលពីវេលាម៉ោង ៣និង៣០នាទីទាបភ្លឺ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៤ ជនសង្ស័យរូបនេះ បានចាប់ រំលោភសេពសន្ថវៈលើក្មេងស្រីរងគ្រោះ ដែលជាកូនចុងខាងលើ នៅលើផ្ទះរបស់ខ្លួន ខណៈពេលប្រពន្ធចុះមក ខាងក្រោមផ្ទះដើម្បីដាំបាយយកទៅចំការ លុះពេលនោះជនសង្ស័យ ក៏ឆ្លៀតឱកាសលបចូលទៅក្នុងមុង របស់ក្មេងស្រីរងគ្រោះ កំពុងដេកក្នុងដំណេករបស់ខ្លួន នៅលើផ្ទះផងដែរនោះ ប៉ុន្តែកន្លែងដេកនៅផ្សេងគ្នា ផ្តល់ឱកាសល្អ សម្រាប់ជនសង្ស័យធ្វើសកម្មភាពរំលោភ រហូតបានសម្រេច១លើក ស្រាប់តែក្រោយពី រំលោភ ហើយភ្លាម ក៏ត្រូវបែកការរឿង ដល់ប្រពន្ធដែលនៅខាងក្រោមផ្ទះផងដែរ ប៉ុន្តែប្រពន្ធបានគិតពិចារណា បាន រំលងមួយថ្ងៃ រហូតដល់ព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៤ ម្តាយរបស់ក្មេងរងគ្រោះ បានសម្រេចចិត្ត រត់ទៅប្តឹង សមត្ថកិច្ច ឱ្យនាំទៅសាកសួរ ហើយចាប់ឃាត់ខ្លួនតែម្តង។
ក្រោយពីធ្វើការសាកសួររួចមក ជនសង្ស័យក៏បាន ឆ្លើយសារភាពថាខ្លួន គេពិតជាបានប្រព្រឹត្ត សកម្មភាពដូច ដែលគេបានចោទប្រកាន់មែន។
បច្ចុប្បន្នជនសង្ស័យ ត្រូវបាននគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ កំពុងកសាងសំណុំរឿង បញ្ជូនខ្លួនទៅ សាលាដំបូងខេត្ត នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៤ ស្ឣែកនេះ ដើម្បីចាត់ការទៅតាមច្បាប់ ៕