Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ផ្សារទំនើបធំជាងគេ បំផុតនៅកម្ពុជា ចាប់ផ្តើមសាងសង់ ហើយគ្រោងបើក ដំណើរការនៅឆ្នាំ ២០១៤

$
0
0

ភ្នំពេញ៖ផ្សារទំនើបធំជាងគេបំផុតនៅកម្ពុជា ដែលជាការវិនិយោគ ដោយក្រុមហ៊ុនជប៉ុន គ្រោងនឹងចំណាយទឹកប្រាក់ ប្រមាណ ២០០លានដុល្លារអាមេរិក បានចាប់ផ្តើមការដ្ឋានសាងសង់ ហើយនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១២។

ផ្សារទំនើបដែលធំជាងគេនៅកម្ពុជា មានឈ្មោះថា ផ្សារទំនើបអ៊ីអន ម៉ល ត្រូវសាងសង់លើផ្ទៃដី១០ ហិកតា ដែលជាការវិនិយោគ ដោយក្រុមហ៊ុនអ៊ីអន ខូអិលធីឌី របស់ជប៉ុន មានទីតាំងនៅស្ថិតនៅ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ជាប់ស្ថានទូតរុស្ស៊ី និងសណ្ឋាគារ សូហ្វីតែល។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោហ៊ុន សែន បានថ្លែងក្នុងពិធីបើក ការស្ថានសាងសង ផ្សារទំនើបអ៊ីអន ថា សម្តេចអរគុណ ចំពោះវិនិយោគិនជប៉ុន ដែលជឿទុកចិត្ត និងបានធ្វើការវិនិយោគ នៅប្រទេសកម្ពុជា។ សម្តេចថ្លែងបន្តថា វិនិយោគិនជប៉ុន បានសិក្សាម៉ដ្ឋចត់ណាស់ លើការវិនិយោគនៅកម្ពុជា ជាក់ស្តែងប្រសិនប្រទេសកម្ពុជា គ្មានកម្លាំងនៃការទិញទំនិញធំនោះទេ ច្បាស់ណាស់ថា ក្រុមហ៊ុនជប៉ុនមិនហ៊ានចំណាយលុយ ជាច្រើនមកវិនិយោគសាងសង់ ផ្សារនេះនោះដែរ។

សម្តេចថ្លែងបញ្ជាក់ថា«វត្តមានរបស់ក្រុមហ៊ុនជប៉ុន ជាបណ្តើរនេះមិនជាការចៃដន្យ នោះទេ គឺជាការមើលឃើញ យ៉ាងច្បាស់អំពីការរីកចំរើន របស់កម្ពុជា ហើយក៏មើលឃើញ អំពីទិដ្ឋភាពទំាង ឡាយទាក់ទងនឹង ការវិនិយោគរបស់កម្ពុជាយើង»។

ប្រធានក្រុមហ៊ុនអ៊ីអន ខូអិលធីឌី ដែលធ្វើការវិនិយោគផ្សារទំនើប អ៊ីអន លោក ម៉ូតុយ៉ា អូកាដា បានថ្លែងក្នុងសិន្និសីទស្តីពី ផ្សារទំនើបអ៊ីអន ថា ផ្សារទំនើបថ្មី ដែលចាប់ផ្តើមសាងសងនេះ នឹងក្លាយជាទីផ្សារទំនើប ដែលមានលក្ខណៈធំទូលាយ និងមានទំហំជាងគេ ដំបូងបង្អស់នៅប្រទេសកម្ពុជា ដោយនឹងនាំមកនូវបែបផែន នៃការរស់នៅថ្មី ជូនប្រជាពលរដ្ឋកម្ពុជា។

លោកបន្តថា ក្នុងផ្សារទំនើបនោះ នឹងមានផ្សារទំនើបចម្រុះ (GMS) ដែលមានហាងទំនិញស្នូល ក៏ដូចជាក្រុមហ៊ុន អាជីវកម្មហរិញ្ញវត្ថុទូទៅ ក្រុមហ៊ុនបំរើសេវាកម្ម និងហាងទំនិញឯកទេស ផ្សេងៗជាច្រើន។

ផ្សារទំនើបធំជាងគេដំបូងបង្អស់ នៅកម្ពុជានេះ មានទំហំផ្ទៃដី ប្រហែល ៦៨ពាន់ម៉ែត្រការ៉េ ទំហំក្រឡាផ្ទៃកម្រាល សំណង់សរុបប្រហែល ១០ម៉ឺនម៉ែត្រការ៉េ មានចំណតរថយន្តអាចដាក់ រថយន្តបាន ប្រហែល១.៤០០គ្រឿង ចំណតម៉ូតូប្រហែល ១.៦០០គ្រឿង ដែលមានចំនួនហាង ទំនិញប្រហែល ១៥០ ហាង ដែលគ្រោងនឹងបើក ដំណើរការនៅដើមឆ្នាំ២០១៤៕

Looking Today

Looking Today

Looking Today


Viewing all articles
Browse latest Browse all 8042

Trending Articles