Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

Sabay ប្រកួតរើសជើងខ្លាំង ផ្នែកសេវា កម្សាន្តអនឡាញ ប្រចាំប្រទេស

$
0
0

ភ្នំពេញៈ ក្រុមហ៊ុនSabay បានរៀបចំការប្រកួត វគ្គផ្តាច់ព្រ័ត្រ រយៈពេល២ថ្ងៃ នៅថ្ងៃទី៨-៩ ខែធ្នូ ឆ្នាំ២០១២ នៅសាលមហោស្រពចេនឡា ដើម្បីស្វែងរកក្រុមខ្លាំង ប្រចាំប្រទេស នៃសេវាកម្មអនឡាញ ២ផ្នែក របស់ខ្លួន គឺសេវាកម្សាន្ត និស្ស័យស្នេហ៍ដាវទេព (JX II) និង សេវាកម្សាន្ត AK Online ។

អ្នកចូលរួមប្រកួតលើកនេះ មានបេក្ខភាព ចំនួន ៣២ក្រុម មកពីខេត្តបាត់ដំបង ខេត្តសៀមរាប និងនៅរាជធានីភ្នំពេញ ដោយក្នុងនោះ ផ្នែកAK Online រើសយកតែ២ក្រុមប៉ុណ្ណោះ ដោយក្រុមលេខ១ ទទួលបានរង្វាន់ ទឹកប្រាក់ ២លានរៀល និងទឹកក្រូចចំនួន១០កេស ពីក្រុមហ៊ុនកូកាកូឡា និងក្រុមលេខ២ ទទួលបានទឹកប្រាក់ ១លានរៀល និងទឹកក្រូច៥កេស ដែលទាំង២ក្រុមនេះ នឹងត្រូវទៅចូលរួម AK Online ជាលក្ខណៈអន្តរជាតិ នៅប្រទេសថៃ ជាមួយនឹងក្រុមខ្លាំង មកពីបណ្តាប្រទេស ផ្សេងៗចំនួន ៧ទៀត ។ តែចំពោះក្រុមដែលទទួលបានលេខ៣ និងលេខ៤វិញ ក៏ត្រូវបានទទួលរង្វាន់លើកទឹកចិត្ត មួយក្រុម ២០ម៉ឺនរៀល និងទឹកក្រូច២កេស ព្រមទាំង ២០០០០ Sabay Coins ផងដែ។

ដោយឡែក ផ្នែក JX II វិញ គឺជាការប្រកួតស្វែងរកក្រុមខ្លាំងចំនួន៤ក្រុម ដោយក្រុមលេខ១ ទទួលបាន រង្វាន់ ទឹកប្រាក់ ២លានរៀល និងទឹកក្រូចចំនួន១០កេស ពីក្រុមហ៊ុនកូកាកូឡា និងក្រុមលេខ២ ទទួលបានទឹកប្រាក់ ១លានរៀល និងទឹកក្រូច៥កេស ហើយក្រុមលេខ៣ និងលេខ៤ ទទួលបានទឹកប្រាក់ ចំនួន២០ម៉ឺនរៀល និងទឹកក្រូច២កេះ ព្រមទាំង ២០០០០ Sabay Coins ផងដែរ ។

ក្នុងឱកាសនោះ សេវាកម្សាន្តបែប 3D និង MMORPG មុនដំបូងគេបង្អស់ ក្នុងប្រទេសកម្ពុជា គឺ ម៉ុងហ្គោល ក៏បានផ្តល់រង្វាន់ម៉ូតូ Yamaha FZ មួយគ្រឿង សម្រាប់ Top Level និង ទឹកប្រាក់ ១ពាន់ដុល្លារ សម្រាប់ Top Guild ផងដែរ ជាមួយនឹងការប្រគំតន្រ្តី ដ៏អស្ចារមួយ ដោយមានការចូលរួម ពីកញ្ញា ឱក សុគន្ធកញ្ញា និង មាស សុខសោភាផងដែរ ។ មិនតែប៉ុណ្ណោះ ក្នុងកម្មវិធីនេះ Sabay ក៏បានធ្វើការចាប់រង្វាន់ ផ្សងសំណាងជាច្រើន ដល់អ្នកចូលរួម ដូចជារង្វាន់ iPhone5 មួយរង្វាន់ សំបុត្រទៅកម្សាន្តនៅប្រទេសថៃ៣រង្វាន់ សំបុត្រទស្សនាភាពយន្ត នៅPlatinum Cineplex ៣រង្វាន់ និង រង្វាន់ Flash USB 16G ចំនួន៣រង្វាន់ផងដែរ ៕

Photo by DAP-NEWS


Viewing all articles
Browse latest Browse all 8042

Trending Articles