កំពង់ធំៈ កាលពីព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៤ នៅក្នុងបរិវេណ សាលា ខេត្តកំពង់ធំ មានចំពិធីមិទ្ទិញ មួយដើម្បីអបអរសាទរ ព្រះរាជពិធីបុណ្យ គ្រងរាជរបស់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជានៃគម្រប់ ខូបលើកទី១០ នៅក្នុងសាលប្រជុំ សាលាខេត្តកំពង់ធំ ពិធីនេះស្ថិតក្រោមអធិបតីភាព លោកឈុន ឈន់ប្រធាន ក្រុមប្រឹក្សាខេត្ត និងលោក អ៊ុត សំអន អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញចូលរួម ក្នុងពិធីនេះមាន ព្រះសង្ឃមន្រ្តីរាជការ កងកំលាំង ប្រដាប់អាវុធ សិស្សនិស្សិតនិងប្រជាពលរដ្ឋជាច្រើននាក់ ។
នៅក្នុងពិធីនេះ លោក អ៊ុត សំអន អភិបាល នៃគណៈអភិបាលខេត្តបានអានសន្ទរកថា ពីប្រវត្តព្រះរាជសកម្មភាព របស់ព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជូនអង្គពីធី៕