Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

អាជ្ញាធរ ខណ្ឌពោធិ៍សែនជ័យ ចុះពិនិត្យ ការជន់លិច ភូមិឋាន ប្រជាពលរដ្ឋ និងរកច្រក បង្ហូរចេញ

$
0
0

ភ្នំពេញ៖ ដោយសារតែជំនន់ទឹកភ្លៀង ធ្លាក់មកផ្ទួនៗ គ្នាបង្កឲ្យជន់លិច សាលារៀន និងភូមិឋានប្រជាពលរដ្ឋ នៅក្នុងភូមិជម្ពូវ័ន្ត និងភូមិព្រៃព្រីង ខាងត្បូងទើបលោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ និងលោក សេង គន្ធ អភិបាលបានដឹកនាំមន្ត្រី សាលាខណ្ឌមួយចំនួន និងមន្ត្រីសាលាសង្កាត់ ចោមចៅដោយ មានការចូលរួម ពីតំណាងក្រុមហ៊ុន AZ ចុះពិនិត្យមើលការជន់លិចលំនៅដ្ឋាន របស់ប្រជាពលរដ្ឋ និងនាំយកគ្រឿងចក្រ ទៅកាយប្រឡាយ បន្ថែមដើម្បីរំដោះទឹកចេញផងដែរ ការចុះទៅនេះធ្វើឡើងកាលពី រសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៤ ដោយកាយនៅខាងមុខ ក្រុមហ៊ុនផែស្ងួតអូលែរ និងកាយបើកមុខលូរនៅខាងលិចហ្គារ៉ាសសាំងសំប្រាថ្នា។

បន្ទាប់ពីអាជ្ញាធរចុះទៅពិនិត្យជាក់ស្តែងនិងមានការរាយការណ៍បន្ថែមពីប្រជាពលរដ្ឋផងនោះឃើញថា ការកកស្ទះ ទឹកនៅក្នុងភូមិព្រៃព្រីងខាងត្បូង ស្ថិតក្រោយសាលារៀនជម្ពូវ័ន្តនោះ រួមទាំងហៀរហូតដល់ ផ្លូវជាតិលេខ៤ផងនោះ គឺដោយសារប្រឡាយបង្ហូរទឹក ពីមុនមកត្រូវបានក្រុមហ៊ុន អូលែរចាក់ដីលប់មួយ កង់រួចហើយធ្វើលូរ កាច់ធ្វើឲ្យទឹកហូរ មិនទាន់ ទើបបង្ករឲ្យមានការកកស្ទះទឹកបែបនេះ ក្នុងនោះដែរលោក ហែម ដារិទ្ធិអភិបាលនៃគណៈអភិបាល ខណ្ឌបាន សម្របសម្រួល ជាមួយថៅកែក្រុមហ៊ុន ដោយសុំកាយប្រឡាយ កាត់ក្រុមហ៊ុន ដើម្បីសម្រួលផ្លូវ ដោយតត្រង់ ភ្ជាប់ប្រឡាយចាស់វិញ ទើបទឹកហូរលឿន ប៉ុន្តែម្ចាស់ក្រុមហ៊ុនហាក់បី ដូចជាពុំចង់សហការជាមួយ អាជ្ញាធរដោយឲ្យ ទ្រាំចាំមួយរយៈទៀត ទឹកនឹងហូរអស់ហើយ ឬក៏ចាំរកដំណោះស្រាយ ។

លោក ហែម ដារិទ្ធិ បានបញ្ជាក់ថា បញ្ហាចំពោះមុខនោះគឺសាលារៀន ឬលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ កំពុងតែរងការ លិចលង់យ៉ាងខ្លាំង ដូច្នេះលោកមិនអាចចាំយូរ បានទេ លោកត្រូវតែរកដំណោះស្រាយជូនប្រជាពលរដ្ឋ ពីព្រោះលោកធ្វើការ បំរើប្រជាពលរដ្ឋ ដូច្នេះពេលឃើញ ប្រជាពលរដ្ឋលោកជួបការ លំបាកនោះគឺលោកត្រូវ តែរកដំណោះស្រាយជូន ជាបន្ទាន់មិនអាចរង់ចាំយូរបានទេ លោកត្រូវតែរកវិធាន ការយ៉ាងឆាប់រហ័សបំផុត ។

ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិព្រៃព្រីងខាងត្បូង នោះបាននិយាយថា កាលពីមុនមកមានប្រឡាយ ទឹកមួយខ្សែចេញពីខាងកើត សាលារៀនជម្ពូវ័ន្តត្រង់ទៅត្បូង ប៉ុន្តែត្រូវបានក្រុមហ៊ុនផែស្ងួតអូលែរចាក់ដី លុបផ្ជិតដើម្បីសាងសង់ ក្រុមហ៊ុនដោយដាក់លូរកាច់បត់ពីខាងមុខក្រុហ៊ុន អែបនឹងរបងវត្ត ជម្ពូវ័ន្តទៅលិច ធ្វើឲ្យទឹកហូរយឺតបង្កឲ្យមានការកកស្ទះទឹកបែបនេះ ។

ជាមួយគ្នានោះដែរ បន្ទាប់ពីត្រួតពិនិត្យមើលនៅខាងក្រោយសាលារៀនជម្ពូវ័ន្តរួច លោក សេង គន្ធ បានដឹកនាំកម្លាំងបន្តទៅពិនិត្យមើលនិងកាយបើកមុខលូរនៅខាងលិចហ្គារ៉ាសសាំងសំប្រាថ្នាដើម្បីឲ្យ ទឹកហូរកាន់តែលឿនបន្ថែមទៀត៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>