ភ្នំពេញ៖ ស្របពេលរដូវកាល បុណ្យ “ហាឡូវីន” ខិតជិតមកដល់ ហាងនំបុ័ង Tous les Jours កំពុងរៀបចំដាក់តាំងពិព័រណ៍ លក់នំ៩ប្រភេទ ដើម្បីអបអរសាទរ ពិធីបុណ្យពិសេសនេះ។
ក្នុងនោះហាងនំបុ័ង Tous les Jours បានយកនំជាច្រើនប្រភេទដូចជា នំប្រោននី នំសូកូឡា ខូគីម្រាមដៃ នំក្រែមស្រស់ខ្មោច នំមឺរីងហ្គីទំរងជាខ្មោច ល្ពៅឆុស និង ពីងពាងនំសូកូឡាបឺរ។
កម្មវិធីនេះគឺមានរយៈពេលពេញមួយខែ ចាប់ពីថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០១៤ រហូតដល់ថ្ងៃទី ១៤ វិច្ឆិកា ២០១៤ ហើយការរចនានៃនំទាំង ៩ប្រភេទនេះ គឺស្របតាមអត្ថន័យនិងខ្លឹមសារ នៃបុណ្យ Halloween។ គ្រប់គ្នាៗអាចអញ្ជើញមកកម្សាន្ត នូវផ្ទាំងចក្ខុនីភាព នៅគ្រប់បណ្តា សាខា នៃហាងនំបុ័ង Tous les Jours ទាំងប្រាំសាខា រឺក៏អាចសាកភ្លក្សរសជាតិនំផងដែរ។
កញ្ញា Anouk ដែលជា Brand Development CBM Corporation. Co. Ltd បានឲ្យដឹងថា តាមពិតទៅកម្មវិធីបុណ្យ ហាឡូវីនគឺជាបុណ្យរបស់ ប្រទេសលោកខាងលិច ប៉ុន្តែ ក្រោយមកបុណ្យ ហាឡូវីន ក្លាយបុណ្យអរន្តជាតិ។ ទន្ទឹមនឹងនេះ ហាងនំបុ័ង Tous les Jours ក៏បានរៀបចំនៅកម្មវិធី តាំងពិព៍រណ៍នំ “ហាឡូវីន”ផងដែរ។
កញ្ញា Anouk បន្ថែមថា “នៅចន្លោះម៉ោងពី ៥ល្ងាច ដល់ម៉ោង ៨យប់ថ្ងៃទី៣១ខាងមុខនេះ អតិថិជនដែលស្លៀកសំលៀកបំពាក់ជាបីសាច រឺចម្លែកៗ ដើម្បីអបអរសាទរ ពិធីបុណ្យ ហាឡូវីន ហើយដើរចូលក្នុងហាងនំបុ័ងTous les Jours ក្នុងសាខាណាមួយក៏បាន នោះនឹងទទួលបាននូវ បុ័ងបីសាចដោយឥតគិតថ្លៃភ្លាម ”។
គួរបញ្ជាក់ថា” បុណ្យ “ហាឡូវីន” គឺជាថ្ងៃឈប់សម្រាកប្រារព្ធនៅយប់នៃខែតុលា 31 នៃប្រទេសលោកខាងលិច ដូចជាប្រទេសអាមេរិកជាដើម។ កម្មវិធីនេះជាកម្មវិធីតម្រូវឲ្យ គ្រប់គ្នាធ្វើសកម្មភាពបែបជាខ្មោច រឺព្រាយបីសាច ដូចជាការ ស្លៀកសម្លៀកបំពាក់បែបបីសាច, ទស្សនា "ផ្ទះខ្មោចលង" និងឆ្លាក់ Jack-o គោមផងដែរ៕