ហាណូយ ៖ មេដឹកនាំគណបក្សវៀតណាម លោក ង្វៀន ផូត្រឿង បានបញ្ជាក់ ពីគោល នយោបាយ របស់ខ្លួន ដោយគ្មានងាករេ ក្នុងការភ្ជាប់ទំនាក់ទំនង កាន់តែទូលំទូលាយបន្ថែមទៀត ក្នុងលក្ខណៈជា មិត្ដភាព និងកិច្ចសហប្រតិបត្ដិការ ជាមួយប្រទេសចិន ។
តាមសារព័ត៌មាន វៀតណាមចេញផ្សាយ នៅថ្ងៃអង្គារ ទី២៨ ខែតុលា ឆ្នាំ២០១៤ ឲ្យដឹងថា ក្នុងកិច្ចពិភា ក្សាការងារជាមួយសមាជិកក្រុមប្រឹក្សារដ្ឋ របស់់ប្រទេសចិន លោក យ៉ាង ជីស៊ី ដែលធ្វើដំណើរទស្សន កិច្ច មកប្រទេសវៀតណាមនោះ លោក ត្រឿង បានគូសបញ្ជាក់ ពីការពង្រឹងទំនាក់ទំនង រវាងប្រទេស ទាំងពីរកាន់តែស្អិទរមួតបន្ថែមទៀត ។
លោកបន្ដថា សកម្មភាពទាំងអស់នេះបានបញ្ជាក់ពី ទំនួលខុសត្រូវរបស់ភាគីទាំងពីរដែល ជាប្រទេសជិតខាងនឹងគ្នា ព្រមទាំងខិតខំប្រឹងប្រែងពង្រីកនឹងពង្រឹងនូវកិច្ចការពារសន្ដិភាព ស្ថេរភាព នៅតាមតំបន់នានា និងលើពិភពលោក ។
លោក ត្រឿង បន្ថែមថា លោកបានស្នើ ឲ្យប្រទេសទាំងពីរ គួរផ្ដោតសំខាន់ទៅលើ កិច្ចព្រមព្រៀង ដែល ដាក់ចេញ កាលពីពេលកន្លងទៅថ្មីៗនេះ ឲ្យមានប្រសិទ្ធភាព ជាពិសេស ជានេះទៅទៀត ទំនាក់ទំនង រវាងប្រទេសទាំងពីរ កាន់តែមានភាពប្រសើរទ្បើងគ្រប់ យុទ្ធសាស្រ្ដទាំងអស់ទៅថ្ងៃអនាគត ៕