Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ស្រ្តីជនជាតិ អូស្រ្តាលី គ្រោងប្តឹងនគរបាល ស័ក្តិ៤កន្លះ ដ៏មហិមាម្នាក់ ទៅស្ថានទូត របស់ខ្លួន

$
0
0

ព្រះសីហនុ៖ មានហេតុការណ៍ ដ៏ហួសចិត្តមួយកើតឡើង កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៤ នៅចំណុចកន្ទុយនាគ ឆ្នេរសណ្ឋាគារសុខា ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងខេត្តព្រះសីហនុ រវាងលោកស័ក្តិ៤កន្លះ ឈ្មោះ ភ័ក្រ ភិរម្យ នាយការិយាល័យអន្តរាគម នៃស្នងការដ្ឋាន នគរបាលខេត្តព្រះសីហនុ និងបុរសជាប្តីម្នាក់ឈ្មោះ ញ៉ឹង ប៊ុនថើយ អាយុ២៣ឆ្នាំ ជនជាតិខ្មែរ និងប្រពន្ធឈ្មោះ NASS STARR LISA MARIE ជនជាតិអូស្រ្តាលី ។

សាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា អំឡុងពេលម៉ោងខាងលើ គេឃើញប្តីប្រពន្ធ រួមនិងកូនតូចមួយផង បានអង្គុយ លើម៉ូតូម៉ាកវ៉េវ របស់ខ្លួនដើម្បីរង់ចាំប្អូនប្រុស យកឥវ៉ាន់មកអោយ ខណៈពេលដែលប្អូនប្រុសកំពុងតែរត់ចុះ មកយកឥវ៉ាន់ មកអោយបងប្រុសរបស់ខ្លួន ស្រាប់តែមានរថយន្ត របស់លោក ភ័ក្រ ភិរម្យ នាយការិយាល័យ នគរបាល អន្តរាគមន៍ បានបត់ក្បាលរថយន្ត ចូលចតនៅកន្លែងម៉ូតូដែលកំពុងឈប់ ប៉ុន្តែមិនបានបើកភ្លើងស៊ីញ៉ូនោះឡើយ តែបែរ ជាស៊ីប្លែរដាក់ ម៉ូតូប្តីប្រពន្ធមួយគូរនេះ ។

ក្នុងពេលនោះប្តីប្រពន្ធមួយគូនេះមិនបានដឹងថា រថយន្តលោកស័ក្តិ៤កន្លះ នេះមានបំណងចូលចត នៅកន្លែងនោះឡើយ ដោយនឹងស្មានថា គាត់ស៊ីផ្លេដាក់កូនចៅគាត់ដែលកំពុងយាមនៅក្បែរនោះ ។ ហើយក៏បន្តអង្គុយលើ ម៉ូតូនោះធ្វើអោយ លោកស័ក្តិ៤កន្លះ ក្តៅច្រមុះឆេវហើយ ក៏បើករថយន្ត សំរុកទៅមុខភ្លាម នោះធ្វើអោយបុរសជាប្តី បានដោលម៉ូតូ របស់ខ្លួន ទៅក្រោយឡើងចំណោទទាំងលំបាក ។ បន្ទាប់មកស័ក្តិ៤កន្លះ រូបនេះបានបើកកញ្ចក់រថយន្តរួចដៀលទៅជនរងគ្រោះថា ហ្មែងមិនស្គាល់អញជា នរណាទេនៅទីនេះ!!! ព្រមទាំងពោលពាក្យមិនសមរម្យជាច្រើនទៀត បន្ទាប់មកក៏ស្ទុះចូល ទៅប្រើអំពើហិង្សា ទៅលើប្រពន្ធរបស់ជនរងគ្រោះ ដែលជាជនជាតិអូស្រ្តាលី ដែលកំពុងអង្គុយលើម៉ូតូខាងក្រោយ ព្រមទាំងមានបំណងអូសស្រ្តីនេះអោយចុះពីលើម៉ូតូ ផងដែរ ។

ក្នុងហេតុការណ៍នេះ បណ្តាលអោយស្រ្តីជនជាតិអូស្រ្តាលី រងរបួស ព្រមទាំងកូនតូចមានការភិតភ័យ យ៉ាង ខ្លាំងព្រោះ ខណៈដែល ប្រទូសសារ៉ាយគ្នា គេឃើញកូនចៅរបស់លោកស័ក្តិ៤កន្លះ រូបនេះប្រមាណ៥នាក់ ប្រដាប់ដោយកាំភ្លើង ខ្លី៣ដើម និងខ្នោះមួយចំនួនទៀតបានស្ទុះ ចូលមកជួយមេរបស់ពួកគេដែរ ។ ក្រោយកើតហេតុលោកស័ក្តិ៤កន្លះ រូបនេះបានទំនាក់ទំនង ទៅស្នងកាដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីស្នើសុំកម្លាំងនគរបាល ព្រហ្មទណ្ឌចំនួន៤នាក់ បន្ថែមទៀតមកចាប់ជនរងគ្រោះ ទៅសាកសួរបំភ្លឺនៅស្នងការដ្ឋានបន្ថែមទៀត ដែលបញ្ហានេះប្រជាពលរដ្ឋនៅកន្លែង កើតហេតុ និងអង្គការសង្គមស៊ីវិល ដែលបានចុះទៅអន្តរាគមភ្លាមៗ បានសំដែងការហួសចិត្តចំពោះ លោកស័ក្តិ៤កន្លះ រូបនេះ ដូចជាប្រើអំណាចជ្រុលពេកហើយ ? ។

ទាក់ទិនបញ្ហានេះស្រ្តីជនជាតិអូស្រ្តាលី បានប្រកាសថា នឹងធ្វើការប្តឹងទៅស្ថានទូត របស់ខ្លួនចំពោះមន្រ្តី នគរបាលរូបនេះ ដែលបានបំពារបំពានប្រើហិង្សាលើរូបរាងកាយរបស់ខ្លួន ។ ប្រជាពលរដ្ឋដែលស្គាល់លោកស័ក្តិ៤កន្លះរូបនេះ បានស្នើរ អោយលោកឧត្តមសេនីយ៍ត្រី ស៊ាង កុសល ស្នងការនគរបាលខេត្តព្រះសីហនុដែលទើបឡើងថ្មី ក៏ដូចជាលោក នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ មេត្តាជួយដុសក្អែលមន្រ្តីនគរបាលរូបនេះផង ព្រោះ អត្តចរិកបុគ្គលរូបនេះមិនសមធ្វើជា នគរបាលទេ ហើយវាអាចធ្វើអោយ ខូចឈ្មោះមន្រ្តីនគរបាល ឯទៀតដែលគេត្រឹមត្រូវនោះ ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>