Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ធនាគារ ពិភពលោក ប្តេជ្ញាបន្ថែមថវិកា ១០០ លានដុល្លារទៀត ដើម្បីប្រយុទ្ធប្រឆំាង នឹងអ៊ីបូឡា

$
0
0

យូអិន ៖ អ្នកនាំពាក្យ របស់អង្គការ សហប្រជាជាតិ បានប្រាប់អ្នកសារព័ត៌មានថា ធនាគារពិភពលោក កាលពីថ្ងៃព្រហស្បតិ៍ ទី៣០ ខែតុលា បានប្រកាសបន្ថែមថវិកា ១០០លានដុល្លារបន្ថែមទៀត សម្រាប់ ជាមូលនិធិ នៅក្នុងការឆ្លើយតប ដើម្បីកាត់បន្ថយវិបត្តិនៃជំងឺអ៊ីបូឡា ខណៈកំពុងមានការបង្កើនល្បឿន នៃការដាក់ពង្រាយក្រុមការងារ ផ្នែកសុខាភិបាលបរទេស ក្នុងប្រទេសចំនួនបី នៅអាហ្វ្រិកខាងលិច ដែលញាំញីដោយជំងឺ ។

ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយ នៅថ្ងៃសុក្រ ទី៣១ ខែតុលា ឆ្នាំ២០១៤ ដោយផ្អែកតាមការ លើកឡើងរបស់លោក ស្តេហ្វិន ឌូចារិក នៅក្នុងសន្និសីទសារព័ត៌មានថា ការប៉ាន់ប្រមាណថ្មី របស់អង្គ ការសហប្រជាជាតិ បានបង្ហាញថា បុគ្គលិកបណ្តុះបណ្តាលវេជ្ជសាស្រ្ត ក្រុមវេជ្ជបណ្ឌិតអន្តរជាតិ ប្រមាណ ៥.០០០នាក់ នឹងទៅប្រទេសដែលត្រូវការចាំបាច់ចំនួនបី ក្នុងរយៈពេលប៉ុន្មានខែខាងមុខ ដើម្បីឆ្លើយតបនឹងការផ្ទុះឡើងជំងឺអ៊ូបូឡា។ ក្នុងនោះក្រុមការងារសុខាភិបាល ចាប់ពី ៧០០ ទៅ ១.០០០ នាក់ នឹងប្រចាំការនៅមជ្ឈមណ្ឌលព្យាបាលជំងឺ ។

សូមបញ្ជាក់ថា បើតាមតួលេខថ្មីបំផុត របស់អង្គការសុខភាពពិភពលោក អ្នកដែលឆ្លងជំងឺ អ៊ីបូឡាសរុប មានចំនួន ១៣.៧០៣នាក់ ចំណែកអ្នកស្លាប់វិញ គឺមានចំនួន ៤.៩២២នាក់ ភាគច្រើនគឺនៅក្នុង ប្រទេសដែលជំងឺវាយប្រហារខ្លំាង គឺប្រទេស លីប៊ីរីយ៉ា សៀរ៉ាឡេអូន និងប្រទេស ហ្គីណេ ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>