ភ្នំពេញ ៖ ចៅក្រមស៊ើបសួរ នៃ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃ ទី ៣១ ខែ តុលា ២០១៤ បានសម្រចចេញដីកាឃុំខ្លួន បុរសជនជាតិនីហ្សេរីយ៉ា៨នាក់ ពីបទជួញដូរគ្រឿងញៀន និង បានបញ្ជូនខ្លួនពួកគេ ទៅដាក់គុកព្រៃស ជាបណ្តោះអាសន្ន ដើម្បីរងចាំ សម្រេចសេចក្តី នៅក្នុង សវនាការ នាពេលខាងមុខ។
មន្ត្រីតុលាការមួយរូប ដែលសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា បុរសជនជាតិនីហ្សេរីយ៉ាទាំង៨នាក់ខាងលើ និង ដែលម្នាក់ៗសុទ្ធតែ មានប្រពន្ធខ្មែរ អត់ខាន់ស្លានោះ មានឈ្មោះ ទី១-ឈ្មោះ IME JOHANUDOM ភេទប្រុស អាយុ៥៩ឆ្នាំ ទី២-ឈ្មោះ FAVOUR IBEZI MAKO OBERTA ភេទប្រុស អាយុ៣៤ឆ្នាំ ទី៣-ឈ្មោះ ECHOWDO SAM SON ភេទប្រុស អាយុ៣៣ឆ្នាំ ទី៤-ឈ្មោះ OKECHUKWU IKEFUAKU ភេទប្រុស អាយុ២៦ឆ្នាំ ទី៥-ឈ្មោះ IKECHUKWU ONYINYECHI THEDDAUS ភេទប្រុស អាយុ៣៧ឆ្នាំ ទី៦-ឈ្មោះ ORAGWAM GODWIN EMEKA ភេទប្រុស អាយុ២៣ឆ្នាំ ទី៧-ឈ្មោះ MICGAEL NWANKWO ភេទប្រុស អាយុ២៤ឆ្នាំនិង ទី៨-ឈ្មោះ EZIGBOGABRIEL CHUKWUELOKA ភេទ ប្រុស អាយុ៤១ឆ្នាំ។
ពួកគេទាំង៨នាក់ ត្រូវចាប់ខ្លួន ដោយ សមត្ថកិច្ចនគរបាល មន្ទីរប្រឆាំងគ្រឿងញៀន នៃ ក្រសួងមហាផ្ទៃ នៅចំណុចខាមុខបណ្ណាគារសន្ដិភាព ផ្លូវលេខ២៧១កែងផ្លូវ២០០២សង្កាត់ទឹកថ្លា ខណ្ឌសែនសុខកាលពីវេលាម៉ោង១៩និង៣០នាទីយប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៤ ។ ក្រោយ ឃាត់ខ្លួន សមត្ថកិច្ចនគរបាល ដកហូតបាន គ្រឿងញៀនមេតំហ្វេតាមីនទម្ងន់៦,៤១ ក្រាម កញ្ឆារក្រៀមចំនួន២កញ្ចប់តូច និង រថយន្ត ចំនួន២ គ្រឿង និង ម៉ូតូចំនួន៣គ្រឿង ពីពួកគេ៕