កំពង់ចាម ៖ ផ្ទះរបស់ ប្រជាពលរដ្ឋ មួយខ្នង ស្ថិតនៅ ភូមិទួលធាតុ ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម ត្រូវបានភ្លើងឆេះ បំផ្លាញទាំងស្រុង ដោយសារតែ ម្ចាស់ផ្ទះ អុជធូប នៅថ្ងៃសីល៍ នាព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៤នេះ។
មន្រ្តីនគរបាល មូលដ្ឋាន បានថ្លែង ឲ្យដឹងថា ក្រោយកើតហេតុភ្លាមៗ លោកស្នងការខេត្ត បានបញ្ជាឲ្យបញ្ជូន រថយន្ត ពន្លត់អគ្គិភ័យ មកជួយបាញ់ ពន្លត់ផងដែរ ពីព្រោះនៅ កន្លែងកើតហេតុ មានចំងាយ ប្រមាណ ៣០ គីឡូម៉ែត្រ ពីខេត្ត ប៉ុន្តែអ្វីដែល មានការលំបាកនោះ គឺផ្លូវ និងស្ពានតូច ជាហេតុធ្វើឲ្យ រថយន្ត ពន្លត់អគ្គិភ័យ មិនអាចចូលទៅដល់ ។
យ៉ាងណាក៏ដោយ សម្រាប់គ្រោះអគ្គិភ័យ មួយនេះ មិនបណ្តាលឲ្យ មានការប៉ះពាល់ដល់ ផ្ទះប្រជាពលរដ្ឋ នៅក្បែរនោះឡើយ ៕