ភ្នំពេញ ៖ ពោះថ្លាន់ មួយក្បាល មានប្រវែង៤ម៉ែត្រ ២តឹក ទំងន់ ៤២គីឡូក្រាម ត្រូវបាន ប្រជាពលរដ្ឋ រស់នៅ ភូមិមានជ័យ ប្រទះឃើញ នៅមាត់ប្រឡាយ កាលពីវេលា ម៉ោង៤ទៀបភ្លឺ ហើយក៏បានរាយការណ៍ ជូនអាជ្ញាធរសង្កាត់ ដើម្បីទំនាក់ទំនង ទៅមន្ត្រីអភិរក្សសត្វព្រៃ មកទទួល យកទៅចិញ្ចឹម ។
ក្រោយទទួលបាន សេចក្តីរាយការណ៍រួចមក នៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៤ លោក សេង សាញ់ ចៅសង្កាត់ស្ទឹងមានជ័យ បានទៅទទួល យកពស់ថ្លាន់ដែល ដែលប្រជាការពារ ភូមិមានជ័យ ចាប់បាននៅ ម្ដុំប្រឡាយស្ទឹងមានជ័យ ជិតផ្ទះ សំណាក់ស្ទឹងមាស ។
ជាមួយគ្នានេះ លោកចៅសង្កាត់បានជួយឧបត្ថម្ភ ថវិកាចំនួន៣០ម៉ឺន រៀល ជាការលើកទឹកចិត្ត ដល់កំលាំងប្រជាការពារភូមិ ។ ដោយឡែក ពោះថ្លាន់ ត្រូវបានលោក សេង សាញ់ ប្រគល់ជូនមន្ត្រី អភិរក្សសត្ចព្រៃភ្នំតាម៉ៅ យកទៅរក្សាចិញ្ចឹមផងដែរ៕