Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ស្នងការ ខេត្តត្បូងឃ្មុំ នឹងបង្ហាញ មុខចោរប្លន់ អ្នកលក់មាស និងដូរលុយ នៅជិតផ្សារស្ទឹង

$
0
0

ត្បូងឃ្មុំ ៖ ស្នងការ នគរបាល ខេត្តត្បូងឃ្មុំ លោកឧត្តមសេនីយ៍ត្រី ម៉ៅ ពៅ នៅវេលា ម៉ោង២រសៀល ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៤នេះ នឹងបង្ហាញមុខ ជនសង្ស័យម្នាក់ ដែលជាប់ពាក់ព័ន្ធ និងសកម្មភាពប្លន់ រហូតបាញ់ម្ចាស់ផ្ទះ ដែលជា អ្នកលក់មាស និងដូរលុយ របួសត្រង់ជើង នៅជិតផ្សារស្ទឹង ស្រុក ពញាក្រែក កាលពីពេល កន្លងទៅថ្មីៗនេះ។

ជនសង្ស័យរូបនេះត្រូវបាន កម្លាំងនគរបាល ព្រហ្មទណ្ឌ ខេត្តត្បូងឃ្មុំ និងកម្លាំង នគរបាល ព្រហ្មទណ្ឌ រាជធានីភ្នំពេញ ចាប់ខ្លួនកាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៤ កន្លងទៅ នៅកន្លែង ជួសជុលរថយន្ត មួយកន្លែង ជិតមន្ទីរពេទ្យ កាល់ម៉ែត ។

ស្នងការ នគរបាល ខេត្តត្បូងឃ្មុំ លោកឧត្តមសេនីយ៍ ម៉ៅ ពៅ បានបញ្ជាក់ថា «នៅវេលាម៉ោង២ រសៀលថ្ងៃនេះ ខ្ញុំនឹងបង្ហាញមុខ ជនសង្ស័យរូបនេះ មុនបញ្ជូន ទៅកាន់តុលាការ ចាត់ការបន្តទៀតតាមផ្លូវច្បាប់»។ សូមបញ្ជាក់ថា កាលពីវេលា ម៉ោងប្រមាណ៥ល្ងាច ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៤ ជនសង្ស័យ មានគ្នា ប្រមាណ៤នាក់ បានចូលទៅធ្វើសកម្មភាព ភ្ជង់ និងបាញ់ ប្លន់ នៅផ្ទះអាជីវករ លក់មាស និងដូរលុយ នៅជិតផ្សារស្ទឹង ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

ក្នុងករណីប្លន់ប្រដាប់អាវុធ ខាងលើនេះ ក្រុមចោរបានបាញ់ ម្ចាស់ផ្ទះបណ្តាលឲ្យ រងរបួសត្រង់ជើង ខណៈជន សង្ស័យម្នាក់ ត្រូវបានជនរងគ្រោះ បាញ់មកវិញ បណ្តាលឲ្យស្លាប់ភ្លាមៗ នៅក្នុងផ្ទះនោះវិញផងដែរ មុនពេលដែលបក្ខពួកគ្នាវា ដែលនៅសេសសល់ បានគេចខ្លួន ដោយយកទៅជាមួយនូវ លុយរបស់ជនរងគ្រោះ ជាង១ ម៉ឺនដុល្លារ និងគ្រឿង អលង្កាមួយចំនួន ។

ជុំវិញករណីប្លន់ប្រដាប់ អាវុធ ខាងលើនេះ ស្នងការនគរបាល ខេត្តត្បូងឃ្មុំ លោកឧត្តមសេនីយ៍ ម៉ៅ ពៅ បានថ្លែងឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យមានគ្នា ប្រមាណ៤នាក់ បានធ្វើដំណើរ តាមរថយន្តមួយគ្រឿង ម៉ាកលុច្សស៊ីស កូនកាត់ RX-330 ពណ៌ខ្មៅ មិនចាំស្លាកលេខ មកឈប់មុខផ្ទះ ជនរងគ្រោះ ហើយនៅពេលនោះ បានទម្លាក់ជនសង្ស័យ ចំនួន៣នាក់ ចូលទៅធ្វើសកម្មភាពភ្ជង់ ជនរងគ្រោះ ដើម្បីប្លន់យក ទ្រព្យសម្បត្តិ រួមមានលុយ និងគ្រឿង អលង្កាជាដើម។

លោកឧត្តមសេនីយ៍ ស្នងការបានបន្តទៀតថា ខណៈកំពុងធ្វើសកម្មភាព ជនរងគ្រោះបាន ប្រតាយប្រតប់ ហើយក្រុមចោរក៏ បានបាញ់បណ្តាលឲ្យ ជនរងគ្រោះត្រូវជើង ហើយនៅពេលនោះជនរងគ្រោះ ដែលមានគ្នា ៣ទៅ ៤នាក់ បានតដៃរហូតធ្វើឲ្យជនសង្ស័យម្នាក់ ស្លាប់ភ្លាមៗ នៅក្នុងផ្ទះតែម្តង។

លោកឧត្តមសេនីយ៍ ម៉ៅ ពៅ បានបន្តទៀតថា ក្រោយកើតមានករណីនេះ ជនសង្ស័យ ចំនួន២នាក់ បានយកម៉ូតូរបស់ម្ចាស់ផ្ទះម៉ាក Click ពណ៌លឿង មួយគ្រឿង ជិះគេចខ្លួន ដោយលុយ និងគ្រឿងអលង្កា មួយចំនួនទៅជាមួយ។ 

លោកស្នងការ បានបញ្ជាក់ថា ក្រោយទទួលបានព័ត៌មានខាងលើនេះភ្លាម លោកបានបញ្ជា ឲ្យកម្លាំងនគរបាល ជំនាញព្រហ្មទណ្ឌ និងកម្លាំង នគរបាល មូលដ្ឋានចុះទៅ កាន់កន្លែងកើតហេតុ ដើម្បីបើកការស្រាវជ្រាវ លើករណីនេះ និងដើម្បីតាមចាប់ ក្រុមចោរទាំងនោះ។

បើតាមការបញ្ជាក់ របស់លោក ស្នងការ ខណៈកម្លាំងនគរបាល របស់លោក កំពុងពួនស្ទាក់ និងដេញតាម គ្រប់ច្រកល្ហកនោះ ស្រាប់តែប្រទះឃើញ ម៉ូតូរបស់ជនរងគ្រោះ ត្រូវបាន ក្រុមចោរ ទម្លាក់ចោល នៅចំណុចភូមិចំបក់ ឃុំនាងតឺត ស្រុកតំបែរ ចំងាយផ្ទះ របស់ប្រជាពលរដ្ឋ ប្រមាណ៣០០ម៉ែត្រ ។

លោកស្នងការ ដាក់ការសង្ស័យថា ជនសង្ស័យទាំង២នាក់នេះ បានទុកម៉ូតូរបស់ជនរងគ្រោះ ចោល ក្រោយពីបក្ខ ពួករបស់វា ដែលបើករថយន្តលុច្សស៊ីស កូនកាត់នោះ មកទទួលយក៕

ជនសង្ស័យម្នាក់ ដែលត្រូវជនរងគ្រោះ តដៃរហូតដល់ស្លាប់


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>