ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃ ទី ២០ ខែវិច្ឆិកា ឆ្នាំ២០១៤ បានប្រកាស សាលក្រម លើសំណុំរឿង យុវជនជាប់ចោទម្នាក់ ឈ្មោះ អេង សម្ភស្ស ហៅ មេត្តា ភេទប្រុស អាយុ ២៤ ឆ្នាំ ជានិស្សិតផ្នែក ITឆ្នាំទី២ ជាប់ពាក់ព័ន្ធនឹង ករណី បង្ហោះរូបភាពអាក្រាតសង្សាររបស់ខ្លួន ដែលបានលួចថត នៅពេល រួមេរ័ក្សជាមួយគ្នា ចំនួន១៤សន្លឹក នៅលើ FACE BOOK របស់គាត់ និង បានគម្រាមទារប្រាក់ពី នាងជា ថ្នូរនឹងលុបរូបភាពអាក្រាតរបស់នាងនោះ ប្រព្រឹត្តកាលពីថ្ងៃ កំឡុងខែ មីនា ឆ្នាំ ២០១៤ ។
តុលាការបានសម្រេចសម្រេចផ្តន្ទាទោសរូបគាត់ ដាក់គុក រយៈពេល១០ខែ និង បង្គាប់ឲ្យសងប្រាក់ជំងឺចិត្ត ចំនួន៥លានរៀល ទៅនារីរងគ្រោះ។
លោកម៉ុង មុនីសោភា ចៅក្រមជំនុំជម្រះ នៃ សាលាដំបូងរាជធានីភ្នំពេញបានឲ្យដឹងងថា ជនជាប់ចោទ ឈ្មោះ អេង សម្ភស្ស ហៅ មេត្តា ត្រូវបានប្រកាន់ពីបទ« ចែកចាយរូបភាព អាសអាភាស (បង្ហោះរូបភាពអាស អាភាសតាមប្រព័ន្ធFACE BOOK) និង បទគម្រាមកំហែង ដោយមានបញ្ជា ឲ្យបំពេញលក្ខខណ្ឌអ្វីមួយ (គម្រាមទារប្រាក់) និងត្រូវបានចាប់ខ្លួន ដោយ នគរបាលព្រហ្មទណ្ឌ នៃ ក្រសួងមហាផ្ទៃ តាម ពាក់បណ្តឹង របស់នារីរងគ្រោះ កាលពីថ្ងៃ ទី ២៧ ខែ មីនា ឆ្នាំ ២០១៤ បន្ទាប់ពីបានប្រព្រឹត្តនូវអំពើ ល្មើសដូច ខាងលើនោះមក៕