Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

មជ្ឈដ្ឋានទូទៅ រង់ចាំមើលមុខ ឃាតក បាញ់សម្លាប់ ឧកញ៉ា អ៊ឹង ម៉េងជឺ

$
0
0

-ឧកញ៉ា អ៊ឹង ម៉េងជឺ មានជម្លោះដីធ្លី ទំហំខ្ទង់១០ហិកតា តម្លៃរាប់សិបលានដុល្លារ ជាមួយឧកញ៉ាម្នាក់ នៅសង្កាត់ភ្នំពេញថ្មី ប្ដឹងផ្ដល់នៅតុលាការ ត្រូវចូលបំភ្លឺនៅថ្ងៃទី៨ ខែធ្នូខាងមុខ

-សមត្ថកិច្ចកំពុងពន្លឿនការស្រាវជ្រាវ តាមចាប់ជនដៃដល់

-ជនដែលស្លៀកពាក់ស្រដៀងឃាតក ជា នគរបាលអន្ដរាគមន៍ខណ្ឌចំការមន

ភ្នំពេញ ៖ អំពើឃាតកម្មបាញ់សម្លាប់ ឧកញ៉ាអ៊ឹង ម៉េងជឺ ជាប្រធានក្រុមហ៊ុនស៊ីម៉ង់ត៍ និងជាថៅកែហាង លក់ពេជ្រនៅម្ដុំផ្សារទំនើបសូរិយា និងជាឈ្មួញរកស៊ីដីធ្លី ពីសំណាក់ ឃាតកដ៏ជំនាញ ក្នុងរយៈពេល ប៉ុន្មានថ្ងៃនេះ បានធ្វើឱ្យមានការចាប់អារម្មណ៍និងភ្ញាក់ ផ្អើលស្ទើរទូទាំងប្រទេសជាពិសេស នៅលើ បណាញទំនាក់ទំនង សង្គមហ្វេសប៊ុក ពីព្រោះ ថា អ្វីដែលនាំរឿងនេះ បែកធ្លាយកាន់តែ ខ្លាំងនិងលើក ឡើងគ្រប់ៗគ្នានោះ ព្រោះតែ វីដេអូស្ដីពីសកម្មភាពបាញ់ សម្លាប់លោក ឧកញ៉ា ត្រូវបានបែកធ្លាយ ជាសាធារណៈ ។

ខណៈដែលរឿងហេតុពិត និងឃាតក បាញ់សម្លាប់ឧកញ៉ា អ៊ឹង ម៉េងជឺ មិនទាន់ត្រូវ បានគេលាតត្រដាង ជាផ្លូវការនោះ បើតាម ប្រភពព័ត៌មានពីមិត្ដភក្ដិនិងសាច់ញាតិ បាន ធ្វើការអះអាងថា ករណីឃាតកម្មខាង លើ នេះ អាចផ្ដើមចេញពីរឿងគំនុំជម្លោះក្នុងមុខ របររកស៊ីណាមួយ ព្រោះតែឧកញ៉ាអ៊ឹង ម៉េង ជឺ មានមុខរបរច្រើន ដូចជាបើកក្រុមហ៊ុននាំ ចូលសម្ភារៈសំណង់ពីប្រទេសថៃ បើកហាង លក់ពេជ្រ យីហោហុងកុង រួមទាំងមានមុខ របរមួយទៀត គឺជំនួញដីធ្លី ។ ក្នុងនោះបើ តាមប្រភពព័ត៌មាន ការរកស៊ីលើផ្នែកទិញ លក់ ដីធ្លីនេះ បច្ចុប្បន្នលោកឧកញ៉ា ក៏កំពុង មានរឿងក្ដីក្ដាំប្ដឹង ផ្ដល់គ្នានៅតុលាការផង ដែរ ។

មន្ដ្រីតុលាការមួយរូប បានបង្ហើបឱ្យដឹង ថា លោកឧកញ៉ាអ៊ឹង ម៉េងជឺ នៅពាក់ព័ន្ធ សំណុំរឿងជម្លោះ ដីធ្លីមួយ នៅតុលាការ ដែល បច្ចុប្បន្នកំពុងស្ថិតនៅក្នុង ដៃចៅក្រមស៊ើប កែវ មុនី ដែលលោកចៅ ក្រមស៊ើបបានចេញ ដីកាកោះហៅលោកឧកញ៉ាឱ្យចូលខ្លួនទៅ ឆ្លើយបំភ្លឺនៅចំពោះមុខ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ ២០១៤ខាងមុខនេះ ក្នុងសំណុំរឿងព្រហ្មទណ្ឌ ក្នុងនាមរូបលោកជាចុងចោទ ។

ប្រភពបានបន្ដថា សំណុំរឿងប្ដឹងផ្ដល់នេះ គឺពាក់ព័ន្ធទៅនឹងការទិញលក់ដី ដែលមាន ទីតាំងនៅភូមិបឹង បាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ដែលមានទំហំខ្ទង់១០ហិកតា មានតម្លៃរាប់លានដុល្លារឯណោះ ដែលប្ដឹង ផ្ដល់ជាមួយនិងឧកញ៉ាម្នាក់ទៀត ដែលគេ មិនបញ្ជាក់អត្ដសញ្ញាណ ។ ក្រៅពីរឿងក្ដីក្ដាំ ខាងលើនេះ គេមិនដឹងថា លោកឧកញ៉ាមាន ពាក់ព័ន្ធរឿងអ្វីផ្សេងទៀតនោះឡើយហើយ ក៏មិនដឹងថា ដើមចមនៃការបាញ់សម្លាប់នេះ ពាក់ព័ន្ធនឹងរឿងអ្វីពិតប្រាកដនោះដែរ ។

អំពើឃាតកម្មកណ្ដាលក្រុងភ្នំពេញ កាល ពីយប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤ ស្ថិត នៅជិតហាងលក់ ផ្លែឈើស្រីមុំ ក្បែរស្ដាតអូរ ឡាំពិក សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការ មន បានធ្វើឱ្យមាន ការចាប់អារម្មណ៍និងការ ទន្ទឹងរង់ចាំមើលគ្រប់ៗគ្នាពីមជ្ឈដ្ឋានទូទៅ ចំពោះប្រតិបត្ដិការស្រាវ ជ្រាវរបស់សមត្ថកិច្ច ទាំងនគរបាលនិងអាវុធហត្ថ ថាតើចាប់បាន ឃាតកនិងមេខ្លោងនៅពី ក្រោយពេលណា ពី ព្រោះរូបវីដេអូ ដែលបង្ហាញអំពីសកម្មភាព ធ្វើឃាតសម្លាប់អ្នកមានទ្រព្យរូបនេះ ត្រូវ បានលាតត្រដាងភិនភាគឃាតកនោះ ។

វីដេអូ ស្ដីអំពីសកម្មភាពបាញ់សម្លាប់ លោកឧកញ៉ាអ៊ឹង ម៉េងជឺ ប្រមាណ១០គ្រាប់ ពេលដែលលោកចុះពី លើរថយន្ដលុច្សស៊ីស ៥៧០ បានបន្ដិច ដែលមានរយៈពេល២២ វិនាទី ត្រូវបានគេបង្ហោះនិងចែក រំលែកតៗ គ្នា នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេស ប៊ុក តាំងពីពេលកើតហេតុ រហូតមកដល់ រសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៤ ដែល រឿងនេះ មានការចាប់អារម្មណ៍យ៉ាងខ្លាំង និងចាត់ទុកថា ជាអំពើឃាតកម្មធំមួយសម្រាប់ ចុងឆ្នាំ២០១៤ ។

នៅតាមហាងកាហ្វេ នៅកន្លែងលក់បាយ ឬនៅតាមទីប្រជុំជននិងកន្លែងធ្វើការនានា ប្រធានបទនៃការ បាញ់សម្លាប់លោកឧកញ៉ា អ៊ឹង ម៉េងជឺ បានលើកយកមកនិយាយក្នុង ទស្សនៈនិងមតិផ្សេងៗគ្នា ហើយអ្វីដែលពួក គេផ្ដោតសំខាន់នោះ ដោយចោទជាសំណួរ ទៅលើជនរងគ្រោះថា ហេតុអ្វីមិនរត់គេច ខ្លួន ពេលឃាតកបាញ់ចំពីក្រោយនិងខ្លះទៀត ថា ហេតុអ្វីមិនរត់ទៅបុកនិងអោបឃាតក រួចស្រែកឱ្យគេ ជួយ រីឯមតិខ្លះទៀត បាន បង្ហាញការងឿងឆ្ងល់ ហេតុអ្វីនៅកន្លែងកើត ហេតុពុំមានសមត្ថកិច្ចនិង ប្រជាពលរដ្ឋនៅ ក្បែរនោះជួយអន្ដរាគមន៍ ទុកឱ្យជនសង្ស័យ ទាំងពីរនាក់ ធ្វើសកម្មភាពរួចហើយឡើងជិះ ម៉ូតូគេចខ្លួន ដោយសុវត្ថិភាពជាទីបំផុត។

តាមរយៈសកម្មភាពបាញ់ប្រហារក្នុងវីដេអូ ដែលថតដោយកាមេរ៉ាសុវត្ថិភាព បំពាក់នៅ ក្បែរកន្លែងកើត ហេតុ រយៈពេល២២វិនាទី បានបង្ហាញថា ជនសង្ស័យមានគ្នាពីរនាក់ជិះ ម៉ូតូម៉ាកហុងដា សេ១២៥ ស៊េរីទំនើបមួយ គ្រឿង តាមពីក្រោយរថយន្ដរបស់លោក ឧកញ៉ា ដែលបើកដោយម្នាក់ឯង ។ នៅពេល ដែលជនរងគ្រោះចុះពីរថយន្ដ គោលបំណង ចូលទៅទិញផ្លែឈើនៅទីនោះ ស្រាប់តែជន សង្ស័យម្នាក់ ពាក់មួកកន្ដឹបអាវដៃវែងមូល ដៃអាវ ខោជើងវែង ស្បែកជើងឃ្លុប បាញ់ ពីក្រោយនិងបន្ដបាញ់អស់ជា ច្រើនគ្រាប់ រួចរត់ឡើងជិះម៉ូតូ ដែលបក្ខពួកម្នាក់ទៀត កំពុងរង់ចាំនៅលើផ្លូវធំ ។ ក្រោយកើត ហេតុភ្លាមៗ និងក្រោយពេលដែលជនសង្ស័យ ទាំងពីរនាក់ បើកម៉ូតូគេចខ្លួនដោយសុវត្ថិភាព ខណៈជនរងគ្រោះ ដេកស្លាប់ ផ្កាប់មុខនៅខាង មុខរថយន្ដ ដោយឈាមដាបពេញខ្លួនទើបធ្វើ ឱ្យមានការភ្ញាក់ផ្អើលដល់ ប្រជាពលរដ្ឋ នៅទី នោះ ហើយកម្លាំងសមត្ថកិច្ចជាច្រើននាក់ ទាំងនគរបាលនិងអាវុធហត្ថបានចុះទៅ ភ្លាមៗជួយអន្ដរាគមន៍និងបន្ដវិធានការ ជំនាញស៊ើបអង្កេតរបស់ខ្លួន ។

ចំពោះអំពើឃាតកម្មនេះ ក៏មានព័ត៌មាន និងការលើកឡើងថា ឃាតក ក្រោយកើត ហេតុបានមកពីនិត្យ មើលនៅកន្លែងកើតហេតុ ពីព្រោះបុរសនៅក្នុងរូបភាពនោះ ស្លៀក សំលៀកបំពាក់ដូចជនដៃដល់ ដែលបាញ់ ប្រហារបង្ហាញនៅក្នុងកាមេរ៉ាសុវត្ថិភាពយ៉ាង ដូច្នេះ ។

យ៉ាងណាក៏ដោយ ចំពោះការលើកឡើង ខាងលើនេះ ត្រូវបានមន្ដ្រីជំនាញព្រហ្មទណ្ឌ រាជធានីភ្នំពេញ ធ្វើការបដិសេធ ហើយប្រាប់ ថា បុរសរូបនោះ ជាមន្ដ្រីនគរបាលផ្នែកអន្ដរា គមន៍នៅខណ្ឌចំការមន ។

ស្នងការរងនគរបាលរាជធានីភ្នំពេញ លោកឧត្ដមសេនីយ៍ ជួន ណារិន្ទ បានប្រាប់ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលនៅព្រឹកថ្ងៃ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៤ថា “ករណីដែល គេមើលតាមហ្វេសប៊ុក គឺជាមនុស្ស ច្រឡំទេ ជាមន្ដ្រីនគរបាលរបស់យើងផ្នែកអន្ដរាគមន៍ ខណ្ឌចំការមន ឈ្មោះសុខ ម៉ូនីត្រា ទី១ ហើយ ទី២ វាខុសគ្នាឆ្ងាយណាស់ ពីព្រោះខុសគ្នា ទាំងអាយុ ខុសគ្នាទាំងកម្ពស់ និងខុសគ្នាទាំង មាឌ ប៉ុន្ដែបែរជានាំគ្នា យល់ច្រឡំទៅវិញ ”។

លោកឧត្ដមសេនីយ៍ បានបញ្ជាក់ទៀតថា រូបទាំងពីរអាវដូចគ្នាមែន តែខោខុសពណ៌ ហើយជនសង្ស័យរាង ស្គម មិនដុះក្បាលពោះ ដូចរូបដែលបានឃើញនោះឡើយ។

ចំពោះប្រតិបត្ដិការស៊ើបអង្កេតតាមចាប់ ជនដៃដល់និងមេខ្លោងនៅពីក្រោយខ្នងនៃអំពើ ឃាតកម្មដ៏ សាហាវកណ្ដាលទីក្រុងភ្នំពេញ ស្នងការរងនគរបាលរូបនេះ មិនទាន់អាចធ្វើ ការអត្ថាធិប្បាយឱ្យវែង ឆ្ងាយនោះឡើយ ពី ព្រោះវាជាការងារជំនាញ ។

លោកឧត្ដមសេនីយ៍ជួន ណារិន្ទ បានបញ្ជាក់ យ៉ាងខ្លីថា “ការងារនេះ យើងបាននឹងកំពុង ប្រស៊ីគ្នា តាមរយៈការបង្កើតគណៈកម្មការ អង្កេតរវាងនាយកដ្ឋានជំនាញព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ជាមួយ នគរបាលជំនាញព្រហ្ម ទណ្ឌនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោកស្នងការ ពន្លឿនការស្រាវ ជ្រាវ ពាក់ព័ន្ធនិងជំនាញយើងមិនអាចនិយាយ បានទេ” ។

ដូចគ្នានេះដែរ មន្ដ្រីនគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃមួយរូប ដែលចូលរួមប្រតិ បត្ដិការស៊ើប អង្កេតនិងស្រាវជ្រាវអំពើឃាតកម្មខាងលើនេះ ក៏មិនអាចធ្វើការអត្ថាធិប្បាយ ឱ្យបានវែងឆ្ងាយនោះទេ ព្រោះស្ថិតក្នុង ដំណើរតាមដាននៅឡើយ ។

មន្ដ្រីនគរបាលរូបនេះ ដែលសូមមិន បញ្ចេញ ឈ្មោះបានបង្ហាញការលំបាកលើ ការស្រាវជ្រាវតាម ចាប់ឃាតក បន្ទាប់ពី វីដេអូបង្ហាញពី សកម្មភាពបាញ់ប្រហារលើ ជន រងគ្រោះនោះ ត្រូវបានបែកធ្លាយជា សាធារណៈ ។

មន្ដ្រីនគរបាលដដែលបានបញ្ជាក់ទៀត ថា ការលំបាកនោះគឺទី១ ជនដៃដល់បាននឹង កំពុងបន្ដរត់គេចខ្លួន ព្រោះតែសមត្ថកិច្ចមាន វីដេអូ នៅក្នុងដៃនិងទី២ ឃាតកអាចនឹង ត្រូវគេបំបិតមាត់ ព្រោះបែកធ្លាយពីសកម្ម ភាពធ្វើឃាត ។ ចំពោះអំពើឃាតកម្មលើ ឧកញ៉ាអ៊ឹង ម៉េងជឺ វ័យជាង៤០ឆ្នាំ និងជា អ្នកមានទ្រព្យសម្បត្ដិ ស្ដុកស្ដម្ភមួយរូបខាង លើនេះ ត្រូវបានសមត្ថកិច្ចធ្វើការសន្និដ្ឋានថា ជារឿងគំនុំសុទ្ធសាធ ប៉ុន្ដែមិនដឹងថា ផ្ដើម ចេញពីរឿងអ្វីនោះទេ គឺកំពុងធ្វើការសួរនាំ និងស្រាវជ្រាវ ។

មន្ដ្រីនគរបាលក្រសួងមហាផ្ទៃ បានចាត់ ទុកថា សកម្មភាពនេះ មិនត្រឹមតែជាអំពើ ឃាតកម្មនោះទេ តែអាចជាអំពើភេវរកម្មពី ព្រោះជាសកម្មភាពមួយបន្លាចអ្នករកស៊ីធំៗ និងអ្នកវិនិយោគិន នៅក្នុងប្រទេសកម្ពុជា។

បុរសម្នាក់ ដែលជាម្ចាស់អាខោនហ្វេស ប៊ុក ឈ្មោះ Polo Leab ត្រូវជាប្អូនប្រុស របស់ជនរងគ្រោះ ក៏បានបង្ហោះរូបថត៤សន្លឹក នៃការធ្វើកោសលវិច័យរបស់សមត្ថកិច្ច ជំនាញ ដោយមានស្នាមគ្រាប់ បាញ់ចំលើ ដើមទ្រូង៤គ្រាប់ធ្លាយទៅខ្នង និងលើដើម ដៃផ្សេងទៀត ដែលសមត្ថកិច្ចអះអាងថា ក្នុង ចំណោមការបាញ់ប្រមាណ១០គ្រាប់ជន រងគ្រោះ ត្រូវ៦គ្រាប់ ។

ប្អូនប្រុសជនរងគ្រោះរូបនេះ បានចាត់ទុក ថា ជនដែលបាញ់សម្លាប់បងប្រុសរបស់ខ្លួន គឺជាឃាតកដែល មាន ជំនាញបំផុត ។

បច្ចុប្បន្នសពលោកឧកញ៉ាអ៊ឹង ម៉េងជឺ ត្រូវបានក្រុមគ្រួសារកំពុងធ្វើបុណ្យតាម ប្រពៃណីនៅភូមិ គ្រឹះរបស់លោកជិតស្ពានឧកញ៉ា ម៉ុងឫទ្ធី ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌ សែនសុខ ខណៈដែលមជ្ឈដ្ឋានទូទៅកំពុងរង់ ចាំមើលយ៉ាងអន្ទះសារពីការចាប់បាន ឃាតកដែលបាញ់សម្លាប់ ជនរងគ្រោះយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ ៕

ឧកញ៉ា អ៊ឹង ម៉េងជឺ និង ភរិយា ពេលចុះប្រគល់ផ្ទះទេវតា ជូនចាស់ជរា

សញ្ញាព្រួញ មន្រ្តីនគរបាល ខណ្ឌចំការមន ដែលគេសង្ស័យថា ជាជនដៃដល់ បាញ់សម្លាប់លោកឧកញ៉ា


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>