Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

គណៈកម្មការទី១០ និង ACU យល់ព្រម លើសេចក្តីព្រាងច្បាប់ ការពារសាក្សី

$
0
0

ភ្នំពេញ ៖ ប្រធានគណៈកម្មការទី១០ ដែលជាគណៈកម្មការអង្កេត បោសសំអាត និងប្រឆាំងអំពើពុករលួយ នៃរដ្ឋ សភា លោក ហ៊ូ វ៉ាន់ និងប្រធានអង្គភាព ប្រឆាំងអំពើពុករលួយ លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង សម្រេចយល់ព្រម លើសេចក្តីព្រាងច្បាប់ការពារសាក្សី ប្រភព និងអ្នករាយការណ៍អំពីអំពើពុករលួយ ។

លោក ហូ  វ៉ាន់ បានមានប្រសាសន៍ ប្រាប់ក្រុមអ្នកសារព័ត៌មាន បន្ទាប់ពីបញ្ចប់កិច្ចជំនួប ជាមួយលោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ដែលប្រើរយៈពេលវេលាជាង ៤ ម៉ោង ដោយចាប់ ផ្តើមតាំងពីម៉ោង ៣រហូតមកដល់ម៉ោង ៦និង៣០ នាទី នៅព្រលប់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៤ នេះថា ភាគីទាំងពីរបានឯកភាពគ្នាបង្កើតឲ្យមាន ច្បាប់នេះហើយ ដើម្បី ងាយស្រួល ការពារអ្នកដែលរាយការណ៍ ពីសកម្មភាពប្រព្រឹត្តអំពើពុករលួយ របស់ជនណាម្នាក់ ។

លោកបន្តទៀតថា ភាគីពីរបានសន្យាថា នឹងពង្រឹងការប្រឆាំងអំពើពុករលួយ មិនឲ្យកើតមានឡើង នៅក្នុងសង្គម កម្ពុជានាពេលបច្ចុប្បន្ននេះ ។

លោក ហូ វ៉ាន់បានលើកឡើងទៀតថា មូលហេតុដែលនាំឲ្យកិច្ចជំនួប អូសបន្លាយពេល វេលាយូរបែបនេះ ដោយសារ តែជាប់ពិភាក្សាគ្នា អំពីស្ថាប័នប្រឆាំងអំពើពុករលួយ ដោយស្ថាប័ន មួយនេះ មិនស្ថិតនៅក្រោមការគ្រប់គ្រង របស់រាជ រដ្ឋាភិបាលទេ គឺឯករាជ្យ ។ លោកថា កិច្ចប្រជុំបានដំណើរការទៅ យ៉ាងល្អប្រសើរ ដោយគ្មានការខ្វែងគំនិតគ្នាឡើយ។

ចំណែកលោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង វិញ បានលើកឡើងស្រដៀងនឹងលោក ហូ វ៉ាន់ ថា កិច្ចជំនួបដែលប្រើ ថេរវេលាយូរនេះ គឺដំណើរការដោយរលូន ដោយមានការព្រមព្រៀងគ្នាទាំងសងខាង លើសេចក្តីព្រាងច្បាប់ការពារ សាក្សី ហើយនឹងខិតខំឲ្យច្បាប់មួយនេះ ចេញជារូបរាងក្នុងពេលដ៏ឆាប់ខាងមុខ។

លោកបន្ថែមថា ស្ថាប័នរបស់លោក គឺជាស្ថាប័នមិនចំណុះឲ្យអ្នកណាម្នាក់ទេ គឺឯករាជ្យហើយមានការស៊ើបអង្កេត ពី គ្រប់ស្ថាប័ន មកលើអង្គភាពប្រឆាំងអំពើពុក មិនមានការលាក់លៀមឡើយ ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>