Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

នគរបាល ខេត្តកំពង់ចាម បន្តបង្ក្រាបល្បែង កន្ទុយលេខ២ទីតាំង ដ៏ធំនៅ កណ្តាលក្រុង ឃាត់ជនសង្ស័យ ៤នាក់

$
0
0

កំពង់ចាម ៖ ជាប្រតិបត្តិការ គ្មានការដកថយចំពោះ វង់ល្បែងស៊ីសង ដែលលួចលាក់នៅទូទាំង ខេត្តកំពង់ចាមនោះ នៅរសៀល ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៤ នេះ កម្លាំងនគរបាល ការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាន នគរបាលខេត្ត កំពង់ចាម បានបញេ្ចញ យុទ្ធនាការ ដ៏ក្តៅ គគុកទៀតហើយ នោះគឺការចូលទៅ បង្ក្រាបទីតាំង ល្បែងកន្ទុយ លេខ ដ៏ធំ២កន្លែង ស្ថិតនៅកណ្តាល ក្រុងកំពង់ចាម ដែលលួចបង្ហាញវត្តមាន ជាយូរណាស់ មកហើយនោះ។

មន្រ្តីនគរបាល ការិយាល័យ ព្រហ្មទណ្ឌ កម្រិតស្រាល ខេត្តកំពង់ចាម បានបញ្ជាក់ថា «នាវេលាម៉ោង៣រសៀល នៅថ្ងៃទី២៨ វិច្ឆិកា ឆ្នាំ២០១៤នេះ កម្លាំងការិយាល័យ ព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាន នគរបាល ខេត្តកំពង់ចាម ដែលដឹកនាំដោយ លោក ជីវ ចាន់តារ៉ា ព្រះរាជអាជ្ញារង អមសាលាដំបូង ខេត្តកំពង់ចាម បានចុះបង្ក្រាប
ល្បែងស៊ី សងខុសច្បាប់ (កន្ទុយលេខ)០២ករណី ស្ថិតនៅក្នុងសង្កាត់ កំពង់ចាម ក្រុងកំពង់ចាម»។

មន្រ្តីនគរបាល បានបញ្ជាក់ទៀតថា ករណីទី០១ នៅចំណុចភូមិទី១១ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ជាលទ្ធផល ឃាត់ខ្លួនអ្នកបើក លក់ឆ្នោត០២នាក់ ឈ្មោះ ជិត វ៉ាត ភេទស្រី អាយុ៦០ឆ្នាំ ជាម្ចាស់ផ្ទះ និងឈ្មោះ ឈេន សុវី ភេទស្រី អាយុ២៦ឆ្នាំ ជាអ្នកលក់ឆ្នោត និងវត្ថុតាងមួយចំនួន ។

ដោយឡែក ករណីទី០២ ស្ថិត ក្នុងភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ហើយបានឃាត់ខ្លួន មេឆ្នោតបាន២នាក់ ដោយទី១ ឈ្មោះ រស់ ស្រីមុំ ភេទស្រី អាយុ៤១ឆ្នាំ និងឈ្មោះ ហ៊ឺ ប៉ារីស ភេទប្រុស អាយុ៣៦ឆ្នាំ និងវត្ថុតាង មួយចំនួន ។

មន្រ្តីនគរបាល ដែលចូលរួម នៅក្នុងប្រតិបត្តិការ ខាងលើនេះ បានថ្លែងថា ក្រោយទទួលបាន បទបញ្ជាយ៉ាងមឺងម៉ាត់ ពីសំណាក់ស្នងការ នគរបាល ខេត្តលោកឧត្តមសេនីយ៍ បែន រ័ត្ន រួចមក លើការបង្ក្រាបវង់ល្បែង នៅក្នុងខេត្តនោះ ការិយាល័យជំនាញ បានចុះស្រាវជ្រាវ រហូតឈាន ទៅដល់ ការបង្ក្រាប និងឃាត់ខ្លួន មេកន្ទុយលេខទាំង២ ទីតាំងខាងលើតែម្តង។

មន្រ្តីនគរបាល បានបន្ត ទៀតថា ចាប់ពេលនេះតទៅ នគរបាលការិយាល័យ ព្រហ្មទណ្ឌ កម្រិតស្រាល និងសហការ ជាមួយកម្លាំងនគរបាល តាមបណ្តា ស្រុកក្រុង បើកប្រតិបត្តិការ ចុះបង្ក្រាប ល្បែងស៊ីសង ទាំងល្បែងកន្ទុយលេខ ជល់មាន់ និងបៀរអាប៉ោងជាដើម តបតាម បទបញ្ជា និងយុទ្ធនាការថ្មីរបស់ លោកឧត្តមសេនីយ៍ ស្នងការខេត្ត។

បច្ចុប្បន្ន ជនសង្ស័យទាំងបួននាក់ ត្រូវបានការិយាល័យ ជំនាញកំពុងកសាងសំនុំរឿង បញ្ចូនទៅតុលាការ ដើម្បីវិនិច្ឆ័យ តាមច្បាប់ ។

លោកឧត្តមសេនីយ៍ បែន រ័ត្ន បានថ្លែងថា ចំពោះយុទ្ធនាការ បង្ក្រាបវង់ល្បែងស៊ីសង ដែលនៅបន្តលួចលាក់ នៅក្នុងខេត្តនោះ លោកបានបង្កើត ក្រុមការងារពិសេសមួយ ដឹកនាំដោយស្នងការរង ទទួលផែនសន្តិសុខ ដោយ ចែកចាយជា២ផ្នែក គឺសន្តិសុខ និងព្រហ្មទណ្ឌ ធ្វើយ៉ាងណា លុបបំបាត់វង់ល្បែង ស៊ីសងទាំងនេះឲ្យបាន ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>