បាងកក៖UNICEF ទាមទារឲ្យរដ្ឋាភិបាលថៃ ស្វែងរកដំណោះស្រាយអសន្តិសុខ នៅខេត្តចំនួន បី ភាគខាងត្បួងថៃ បន្ទាប់ពីក្រុមឧទ្ទាមបាញ់សម្លាប់ ប្រជាពលរដ្ឋមូស្លីមជាបន្តបន្ទាប់ ក្នុងនោះមានកុមារអាយុ ១១ ខែ ម្នាក់ស្លាប់។
យោងតាមសព័ត៌មាន INN នៅថ្ងៃ ព្រហស្បតិ៍ ទី ១៣ ខែ ធ្នូ នេះបានឲ្យដឹងថា លោក បិយា រាជផាន់ខាតី មន្រ្តីតំណាងអង្គការ UNICEF ប្រចាំប្រទេស ថៃ បានថ្កោលទោស ក្រុមឧទ្ទាមផ្តាច់ខ្លួនភាគខាងត្បូងថៃ ចំពោះការបាញ់រះលើ ហាងតែមួយកន្លែងនៅក្នុងស្រុក រ៉ាក់ងិ ខេត្ត ណារ៉ាធីវ៉ាត់ ខណៈ ដែលប្រជាពលរដ្ឋមូស្លីម កំពុងអង្គុយទទូលទាន កាហ្វេ និង ទឹកតែ នាពេលកន្លងទៅថ្មីៗ នេះ។ ហេតុការណ៍ខាងលើនេះ បានបណ្តាលឲ្យមាន ៥នាក់ស្លាប់ និង ច្រើននាក់ផ្សេងទៀតរងរបួស នៅក្នុងនោះមានទាយការីអាយុ ១១ ខែស្លាប់ និង ទារកអាយុ ១០ខែរងរបួសធ្ងន់ ក្រោយមកធ្វើត្រូវ បានស្លាប់ ខណៈបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។
ការថ្កោលទោសរបស់ UNICEF លើកនេះ គឺចង់បង្ហាញ ពីទង្វើព្រៃផ្សៃ និង គ្មានមនុស្សធម៌ ដែលមិនអាចអត់អោនឲ្យបាន របស់ក្រុមឧទ្ទាមផ្តាច់ខ្លួន ដែលតែងតែបង្កភាពអសន្តិសុខក្នុងតំបន់។
ក្រៅពីនេះ UNICEF បានទាមទារឲ្យរដ្ឋាភិបាលក្រុងបាងកក ស្វែងរកយន្តការផ្នែកមនុស្សធម៌ ដើម្បីជួយសង្គ្រោះ ជនរងគ្រោះដែលទទូលផល ប៉ះពាល់ ពីបញ្ហាអសន្តិសុខ នៅខេត្ត ចំនួន បី ភាគខាងត្បួងប្រទេសថៃ ត្រូវអនុវត្តន៍ឲ្យបានជាក់ស្តែង។ លើសពីត្រូវវិធានប្រើប្រាស់កម្លាំង ប្រដាប់របស់រដ្ឋាភិបាល ក៏ត្រូវតែបន្ថែមសក្តានុពល ការពារសុវត្ថិភាពប្រជាពលរដ្ឋ ឲ្យមានប្រសិទិ្ធភាព ១០០ ភាគរយផងដែរ។
គួរបញ្ជាក់ផងដែរថា របាយការណ៍របស់ អង្គការសហប្រជាជាតិ បានបង្ហាញថា បញ្ហា អសន្តិសុខនៅ ខេត្តចំនួន ៣ ភាគខាងត្បូងថៃ បានអូសបន្លាយ អស់រយៈពេល ៨ ឆ្នាំ បានឆក់អាយុជីវិតមនុស្ស ៥.៣០០ នាក់ និង រងរបួសជាច្រើនពាន់នាក់ នៅក្នុងនោះ មានកុមារស្លាប់ច្រើនជាង ៥០ នាក់ និង របួសប្រមាណ ៣៤០ នាក់ បើគិតមកទល់បច្ចុប្បន្ន៕