ភ្នំពេញ៖ធនាគារអភិឌ្ឍន៍អាស៊ី (ADB) បានឱ្យដឹងថា បណ្តារដ្ឋមន្រ្តីដែលបានចូលរួម នៅក្នុងសន្និសីទបណ្តាថ្នាក់រដ្ឋមន្រ្តី នៃប្រទេសមហាអនុតំបន់ ទន្លេមេគង្គ(GMS) លើកទី១៨នៅក្នុងទីក្រុងណាននីង នៃសាធារណរដ្ឋប្រជាមានិតចិន បាននិយាយនៅសេចក្តីថ្លែការណ៍រួមមួយ ថា ជំហានបន្ទាប់នៃ ការវិនិយោគ របស់ប្រទេសមហាអនុតំបន់ទន្លេមេគង្គ និងពង្រីកនូវកម្មវិធីចូលទៅក្នុងវិស័យថ្មីៗជាច្រើនដូចជា ការវិនិយោគពហុវិស័យឆ្ពោះ ទៅកាន់ ការអភិវឌ្ឍទីក្រុង ដោយភ្ជាប់តំបន់ដាច់ស្រយាល ជាមួយនិងការរីកចម្រើនកណ្តាល ហើយនិងការពង្រីកនូវច្រករបៀង ចូលទៅក្នុងប្រទេស មីយ៉ាន់ម៉ា។
លោក Stephen Groff អនុប្រធានប្រតិបត្តិ សំរាប់អាស៊ីបូពា៍ អាស៊ីអាគ្នេយ៍ ហើយនិងតំបន់ប៉ាស៊ីហ្វិក ប្រចាំធនាគារអភិវឌ្ឍអាស៊ី (ADB) ដែលដើរ តួនាទីជាលេខាធិការដ្ឋាន នៃកម្មវិធីGMS បាននិយាយថា ក្របខណ្ឌយុទ្ធសាស្រ្តថ្មី របស់មហាអនុតំបន់ទន្លេមេគង្គថ្មី ដែលត្រូវបានផ្លាស់ប្តូរចូល ទៅក្នុងផែនការសកម្មភាព។ ក្របខណ្ឌយុទ្ធសាស្រ្តថ្មី របស់មហាអនុតំបន់ទន្លេមេគង្គ ត្រូវបានគាំទ្រដោយកម្មវិធីវិនិយោគ ដែលត្រូវបានគិតគូរ យ៉ាងច្បាស់លាស់។
សន្និសីទ មានរយៈពេលពីរថ្ងៃ ដែលមន្រ្តីទាំងអស់ បានមកជួបជុំគ្នា មកពីប្រទេសកម្ពុជា ចិន ឡាវ មីយ៉ាន់ម៉ា ថៃ និងប្រទេសវៀតណាម ដើម្បីគិតគូរ ដល់ ជោគជ័យកាលពីអតីតកាល ហើយនិងការបង្កើតអាទិភាព នៅក្នុងពេលអនាគតសម្រាប់ការវិនិយោគ ដែលស្រដៀងគ្នាជាមួយ និងការលើក ឡើងអនុសាសន៍ ពីការងារលើការរៀបចំ ក្របខណ្ឌវិនិយោគ នៅក្នុងតំបន់ ដែលហៅកាត់ថា (RIF) ដែលជាការផ្តួចផ្តើម បន្ទាប់ពីកិច្ចប្រជុំកំពូល ប្រទេសមហាអនុតំបន់ទន្លេមេគង្គ (GMS)។ សន្និសីទ ត្រូវបានចូលរួមដោយដៃគូអភិវឌ្ឍ ដូចជាប្រទេសអូស្រ្តាលី ជប៉ុន សហរដ្ឋអាមេរិក អង្គការ ទេសន្តប្រវេសន៍អន្តរជាតិ គណៈកម្មការទន្លេមេគង្គ ហើយនិងគណៈកម្មការដើម្បីសង្គម និងសេដ្ឋកិច្ចសម្រាប់តំបន់ប៉ាស៊ីហ្វិក និងតំបន់អាស៊ី ដែល ហៅកាត់ថា (UNESCAP)។
គម្រោងដំបូងនិងលេចរូបរាងឡើង នៅដើមឆ្នាំ២០១៣ ដោយផ្តោតការសំខាន់ជាពិសេស ទៅលើការជំរុញសក្តានុពល នៃការកើនឡើង សម្រាប់ទី ប្រជុំជន និងទីក្រុង ជាមួយនិងហេដ្ឋារចនាសម្ព័ន្ធជាមូលដ្ឋាន ដូចជា ទឹក និងអនាម័យ មធ្យោបាយដឹកជញ្ជូន អគ្គិសនី និងទូរគមនាគមន៍ ហើយនិង គម្រោងជាច្រើន នៃមធ្យោបាយដឹកជញ្ជូន ដែលនិងតភ្ជាប់កណ្តាលទីប្រជុំជន ជាមួយនិងតំបន់ដាច់ស្រយាល ដោយប្រើប្រាស់នូវផ្លូវ ឬផ្លូវដែក ផ្លូវ សមុទ្រ ឬផ្លូវអាកាសបន្ទាប់បន្សំ ក្នុងការជំរុញនូវនិតីវិធី នៃការឆ្លងកាត់ព្រំដែន ហើយនិងបង្កើននូវការស្ទង់ក្នុងតំបន់ សម្រាប់ការដោះស្រាយចំណី អាហារ ដោយធ្វើឲ្យប្រសើរឡើង នូវកិច្ចខិតខំប្រឹងប្រែង ក្នុងការការពារធនធានធម្មជាតិ ហើយនិងការបង្កើន នូវការទទួលខុសត្រូវ ដែលទាក់ទង និងបរិស្ថានអនុវត្ត ជាពិសេសនៅក្នុងវិស័យទេសចរណ៍ កសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធ ដែលនិងកើនឡើងនូវការយកចិត្តទុកដាក់ អំឡុងពេល ដែលការបញ្ចប់នូវក្របខណ្ឌវិនិយោគ ក្នុងតំបន់(RIF) នៅត្រីមាសដំបូងឆ្នាំ២០១៣។
ការបញ្ចប់នូវក្របខណ្ឌវិនិយោគ ក្នុងតំបន់ទាំងស្រុង និងក្លាយជាប្រធានបទ ក្នុងការពិភាក្សាបន្ថែមជាមួយគ្នា និងជាការពិភាក្សាគ្នា នៅក្នុងចំណោម ប្រទេស នៃមហាអនុតំបន់ទន្លេមេគង្គ ដែលហៅកាត់ថា (GMS) ហើយនិងដៃគូអភិវឌ្ឍនានា មុននិងបិទបញ្ចប់។
សេចក្តីថ្លែងការណ៍រួម នៃបណ្តារដ្ឋមន្រ្តីបានស្នើនូវគម្រោង នៅថ្ងៃអនាគតផងដែរ និងជួយដល់ការធ្វើសមាហរណកម្ម នៅក្នុងវិស័យថាមពលនៅក្នុង ប្រទេសមហាអនុតំបន់ទន្លេមេគង្គ ដោយចាប់ផ្តើម ជាមួយនិងការបញ្ជូននូវការវិនិយោគ ជាអាទិភាពនៅក្នុងប្រទេសកម្ពុជា ឡាវ ហើយនិង មីយ៉ាន់ម៉ា។ ការពង្រឹងនូវបង្គោលជាតិរបស់ពួកគេរៀងៗខ្លួន និងធ្វើជាការកសាងនូវប្លុកដល់បង្គោលថាមពលក្នុងតំបន់។
កិច្ចប្រជុំ ដែលត្រូវបានភ្ជាប់ នូវគំនិតផ្តួចផ្តើមមួយចំនួនថ្មីៗ ដែលក្នុងនោះរួមមាន ផែនការអភិវឌ្ឍមជ្ឈមណ្ឌលសម្របសម្រួល ថាមពលក្នុងតំបន់ ដែលជាផែនការសកម្មភាព សម្រាប់ការអភិវឌ្ឍធនធានមនុស្ស ហើយនិងការកាត់បន្ថយជម្ងឺអេដស៍ ការពន្យារពេលកម្មវិធីគាំទ្រកសិកម្ម ហើយនិង ការសម្រេចចិត្ត ដើម្បីបង្កើតនូវសមាគមន៍ផ្លូវដែក មហាតំបន់ទន្លេមេគង្គ ជាជំហានដំបូងដើម្បីជំរុញ នូវការតភ្ជាប់នូវផ្លូវដែកឆ្លងកាត់ព្រំដែន។
សៀវភៅផែនទីបរិស្ថាន នៃប្រទេសមហាអនុតំបន់ទន្លេមេគង្គ ត្រូវបានបើកធ្វើឡើងផងដែរ នូវក្នុងកិច្ចប្រជុំ ដែលជារឿងសំខាន់ នៅក្នុងការប្តេជ្ញាចិត្ត ក្នុងអនុតំបន់ ដើម្បីទ្រទ្រង់ដល់បរិស្ថាន៕