ភ្នំពេញ ៖ គិតត្រឹមវេលាម៉ោង ៤៖៥០នាទី រសៀលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៤នេះ ព្រះរាជ អាជ្ញារង អមសាលាដំបូង រាជធានីភ្នំពេញ កញ្ញា វ៉ា សក្តា បានបញ្ចប់ការ សាកសួរ ក្រុម ជនសង្ស័យ៤ទាំងនាក់ រួមមាន ឪពុកម្តាយ ប្រពន្ធ និងប្អូនប្រុស របស់ឧកញ៉ា ថោង សារ៉ាត់ ហើយតែមិនទាន់ដឹងថា សម្រេចចោទប្រកាន់លើបទល្មើសអ្វីនោះទេ ។
ក្រោយបញ្ចប់ការសួរ នាំ ជនសង្ស័យទាំង៤នាក់ ត្រូវបានបញ្ជូនទៅកាន់ ស្នងការដ្ឋាន នគរបាល រាជធានីភ្នំពេញ ជាបណ្តោះអាសន្ន ដើម្បីបន្តការសួរនាំ នៅថ្ងៃស្អែកទៀត។
ក្រុមជនសង្ស័យ ទាំង៤នាក់នេះមាន ឈ្មោះ ថោង ចំរើន អាយុ៦៥ឆ្នាំ ជាឪពុក ឈ្មោះ កែវ សាវី អាយុ៥៥ឆ្នាំ ជាម្តាយ ឈ្មោះ ទាវ ធីតា អាយុ ៣២ឆ្នាំ ជាប្រពន្ធ និងឈ្មោះ ថោង បូណា អាយុ៣៣ឆ្នាំ ជាប្អូនប្រុស ។
មនុស្សទាំង៤នាក់ ត្រូវបានសមត្ថកិច្ច ចម្រុះឃាត់ខ្លួនកាលពីយប់ ថ្ងៃទី០៣ ខែធ្នូ នៅចំណុចបុរី៩៩៩ ក្នុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ៕