Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ឈើដឹក​លើសច្បាប់​របស់​ឈ្មួញ សាន ចយ ត្រូវ​សមត្ថកិច្ច​ចាប់នៅ​ខេត្ត​ក្រចេះ ឥឡូវ​កំពុង​រត់ការ​ដោះ​លែង

$
0
0

* យប់នេះឈើល្មើសច្បាប់របស់ឈ្មួញឈ្មោះ សាន ចយ នឹងដឹកចេញពីខេត្តស្ទឹងត្រែង ៦រថយន្តឆ្ពោះទៅវៀតណាម ចេញតាមខេត្តត្បូងឃ្មុំបន្ត

ភ្នំពេញ៖ សេចក្ដីរាយការណ៍ពីខេត្តក្រចេះបានអះអាងថា នៅម៉ោងប្រមាណ ១២ថ្ងៃត្រង់ ថ្ងៃទី៦ ខែធ្នូនេះ មានរថយន្តដឹកឈើប្រភេទលេខមួយ និងឈើប្រណីតលើសច្បាប់កំណត់ចំនួនមួយរថយន្ត ត្រូវបានកំលាំងសមត្ថកិច្ច្ខេត្តក្រចេះ ដឹកនាំដោយព្រះរាជអាជ្ញារង ហាក់ ហួន ស្ទាក់ចាប់បាននៅលើដងផ្លូវជាតិលេខ៧ ត្រង់ចំណុចឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ ។ ក្រោយសមត្ថកិច្ចចាប់បានគេឃើញឈ្មួញឈ្មោះ សាន ចយ ឆ្លេឆ្លារត់ការដើម្បីសម្រួលជាមួយសមត្ថកិច្ច តែលទ្ធផលយ៉ាងណានោះ គេនៅមិនទាន់ដឹងនៅឡើយទេ តែគេថាទំនងចាប់មិនជាប់ឡើយ ព្រោះតែឈ្មួញឈ្មោះ សាន ចយ នេះរកសុីបទល្មើសព្រៃឈើយូរឆ្នាំមកហើយ ក្រោមលេសមានអាជ្ញាប័ណ្ណស្ដារបាតអាង វារីអគ្គិសនីទន្លេសេសាន២ និងមានឧកញ៉ាឈ្មួញឈើដ៏ល្បីល្បាញប្រចាំខេត្តកំពង់ចាមម្នាក់ ជាអ្នកឈរកាងពីក្រោយ។

អ្នកដឹងរឿងបានបង្ហើបឲ្យដឹងថា តាមពិតរថយន្តដឹកឈើដែលសមត្ថកិច្ចចាប់ខាងលើនេះ គឺឈ្មួញឈ្មោះ សាន ចយ មានច្បាប់ (PC) ដឹកឈើប្រភេទលេខ១ ចេញពីខេត្តស្ទឹងត្រែងប្រមាណ 15-16ម៉ែត្រគូបប៉ុណ្ណោះ តែពេលដឹកចេញដោយមានការឃុបឃិតគ្នា ជាមួយមេព្រៃ និងសមត្ថកិច្ចផ្សេងៗ គឺគេលួចបង្កប់ឈើប្រណីតប្រភេទធ្នង់ឡើងរហូតដល់ជាង 30ទៅជាង 40ម៉ែត្រគូបឯណោះ ។គេថាដោយសារតែ លួចដឹកលើសឈើប្រណីតខ្ទង់ 30ម៉ែត្រគូបបែបនេះហើយ ទើបសមត្ថកិច្ចខេត្តក្រចេះស្ទាក់ចាប់ត្រួតពិនិត្យ តែគេមិនដឹងថាចាប់ជាប់ឬអត់នោះទេ ។  

ខណៈរថយន្តដឹកឈើលើសច្បាប់ពេលថ្ងៃ ត្រូវសមត្ថកិច្ចខេត្តក្រចេះចាប់ នៅយប់នេះ ក៏ត្រូវបានគេរាយការណ៍ថា នឹងមានរថយន្តដឹកឈើល្មើសច្បាប់ របស់ឈ្មួញឈ្មោះ សាន ចយ ចំនួន ៦រថយន្ត ត្រៀមដឹកចេញពីខេត្តស្ទឹងត្រែង យកទៅលក់នៅប្រទេសវៀតណាម ចេញតាមច្រកខេត្តត្បូងឃ្មុំ ទៀតហើយ ដែលឈើប្រណីត ៦រថយន្តខាងលើនេះ គឺឈ្មួញ សាន ចយ ប្រើច្បាប់តែមួយសន្លឹកដដែលៗ ព្រោះតែរវាងឈ្មួញ និងសមត្ថកិច្ចមានការឃុបឃិតគ្នាជាប្រព័ន្ធ។ មិនតែប៉ុណ្ណោះឈ្មួញឈ្មោះ សាន ចយ មានច្បាប់ដឹកឈើបានមកពីការស្ដារបាតអាង វារីអគ្គិសនីសេសាន២ ក៏ពិតមែន តែបច្ចុប្បន្ននេះគ្មានឈើប្រណីត ឈើលេខ១ កាប់ទៀតនោះទេ ។ ដូច្នេះហើយទើបឈ្មួញសាន ចយ ចាយលុយអោយដៃជើងទៅកាប់ឈើ ពីកន្លែងផ្សេងៗ ដឹកចូលឃ្លាំងក្នុងតំបន់វារីអគ្គិសនី ហើយដឹកយកទៅលក់នៅប្រទេសវៀតណាមស្ទើរាល់ថ្ងៃ ដោយសមត្ថកិច្ចអង្គុយចាំតែរាប់ក្បាលរថយន្ត យកលុយតែប៉ុណ្ណោះ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>