កំពង់ស្ពឺ ៖ លោកវរសេនីយ៍ឯក ហ៊ាន តារា ស្នងការរង ទទួលបន្ទុកផ្នែកអត្ត សញ្ញាណប័ណ្ណ នៃស្នងការដ្ឋាន នគរបាលខេត្តកំពង់ស្ពឺ និងក្រុមការងារ បាននាំយកអត្តសញ្ញាណប័ណ្ណ ចំនួន១៣៦៩សន្លឹក ស្រី៨៥១នាក់ យកទៅចែកជូន ប្រជាពលរដ្ឋ មកពីឃុំត្រពាំងគង ក្នុងស្រុកសំរោងទង សម្រាប់ប្រើប្រាស់ និងសម្គាល់ ជាពលរដ្ឋពេញលេញ ស្របច្បាប់ និងអាចប្រើការការងារ សំខាន់ៗ បានគ្រប់យ៉ាង។
លោក ឃុត សុផល អធិការ នគរបាល ស្រុកសំរោងទង បានលើកឡើងឲ្យដឹងថា នេះជា លើទី៣ហើយ ដែលក្រុមការងារ បានចុះចែកអត្តសញ្ញាណបណ្ណ័ ជូនបងប្អូនប្រជាពលរដ្ឋ នៅទូទាំងស្រុក ។
លោកអធិការ បានបន្តថា លើកទី១ សមត្ថកិច្ច បានចុះចែកក្នុងឃុំសំបូរ ១៨៨នាក់ស្រី ៩៩នាក់ លើកទី២ បានចុះចែក ក្នុងសែនដី ១០១៣នាក់ស្រី៥៦៣ នាក់ ហើយលើកទី៣នេះ បានចែក១៣៦៩ នាក់ ស្រី៨៥១នាក់ សរុប នៅទូទាំងស្រុក បានចែកជូន ប្រជាពលរដ្ឋ ដែលបានមកធ្វើបាន ចំនួន២៥៧០នាក់ ស្រី១៥១៣នាក់ ហើយ ។
ដោយឡែក អ្នកដែលបានមកធ្វើ ហើយមិនទាន់បាន ជំនាញកំពង់ជំរុញ ឲ្យបានលឿនឆាប់ៗ ខាងមុខនេះ ។
លោកអធិការ បានបញ្ជាក់ថា ដើម្បីទទួលបានអត្តសញ្ញាណប័ណ្ណ ចំពោះពលរដ្ឋខ្មែរ យើងគឺពួកគេត្រូវមាន សំបុត្រកំណើត ឬសៀវភៅគ្រួសារ លិខិត ឬឯកសារបញ្ជាក់មាន សុពលភាព ដែលចេញដោយ មេភូមិ-អាជ្ញាធរ ឃុំ-សង្កាត់ ដែលពួកគេបានស្នាក់ ឬរស់នៅ ។
ចំណែកឯជនបរទេសវិញ លក្ខខណ្ឌចំាបាច់ គឺត្រូវមានព្រះរាជក្រឹត្យ ដែលចេញដោយ ព្រះមហាក្សត្រ និងត្រូវធ្វើនៅតាម សមត្ថកិច្ចនគរបាល នៅក្នុងតំបន់ដែលពួកគេស្នាក់នៅនោះ។
លោកវិរសេនីយ៍ឯក ហ៊ាន តារា ស្នងការរង ទទួលផ្នែកអត្តសញ្ញាណបណ្ណ័ ខេត្តកំពង់ស្ពឺ បានលើឡើងថា ពលរដ្ឋម្នាក់ៗ ត្រូវធ្វើអត្តសញ្ញាណប័ណ្ណនេះ គឺដើម្បីកំណត់សម្គាល់អំពីអត្តសញ្ញាណ របស់មនុស្ស ឬបុគ្គលណាម្នាក់ ឬដើម្បីដឹងថា នរណា ជានរណា ដើម្បីចៀសវាងការច្រឡំគ្នា តាមច្បាប់កម្ពុជា ពលរដ្ឋខ្មែរប្រុស ឬស្រីគ្រប់ៗរូប ដែលមានអាយុចាប់ពី១៦ ឆ្នាំឡើងទៅគឺមានសិទ្ធិធ្វើ អត្តសញ្ញាណប័ណ្ណ។
លោកស្នងការរង បញ្ជាក់ឲ្យពលរដ្ឋដឹងថា បើតាមផ្លូវច្បាប់ អត្តសញ្ញាណប័ណ្ណ ដែលអស់សុពលភាព និងដែលត្រូវបានប្រកាស បន្តសុពលភាពនេះ គឺនៅមានតម្លៃ ជាធម្មតារហូតដល់រាជរដ្ឋាភិបាល ប្រកាសឈប់ទទួលស្គាល់ និងប្រកាសឲ្យធ្វើអត្តសញ្ញាណប័ណ្ណថ្មី ជំនួសដូចនេះពលរដ្ឋមិនត្រូវ បារម្មណ៏ហួសពីនេះទេ។
ស្នងការរង សូមអំពាវនាវដល់បងប្អូន ដែលមិនទាន់បានមកធ្វើអត្តសញ្ញាណប័ណ្ណក្នុងខេត្តកំពង់ស្ពឺ ទាំងមូលមេត្តារួតរះ មកចុះឈ្មោះដើម្បីទទួលបាន អត្តសញ្ញាណប័ណ្ណថ្មីឲ្យបានគ្រប់ៗគ្នា ខណះដែល ជំនាញកំពង់ញាប់ដៃ ញាប់ជើងចុះ ធ្វើជូនបងប្អូនដល់មូលដ្ឋាន៕