Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ឈ្មួញឡាវ សម្រុកទិញ ឈើធ្នុង ពីខ្មែរ នៅខេត្ត ស្ទឹងត្រែង

$
0
0

ខេត្តស្ទឹងត្រែង៖ ឈ្មួញទុច្ចរិត រកស៊ីរបរកាប់ឈើប្រណីតប្រភេទធ្នុង កំពុងតែត្រូវប៉ាន់ក្នុងការដឹកជញ្ជូន ឈើខុសច្បាប់នាំ ចេញ បើកចំហរទៅទីផ្សារប្រទេសឡាវ គ្មានការអើពើ ពីសំណាក់សមត្ថកិច្ចជំនាញ។

តាមពត៌មាន ពីប្រជាពលរដ្ឋរស់នៅ តាមព្រំដែនកម្ពុជា ឡាវ បានឱ្យដឹងថា សព្វថ្ងៃស្រុកឡាវ នៅច្រកព្រំដែនខេត្តស្ទឹងត្រែង មានការប្រមូលទិញ ឈើខុសច្បាប់ពីសំណាក់ឈ្មួញទុច្ចរិត ដែលគេ សង្ស័យថាឈ្មួញអស់នោះ ប្រហែលជាមានការឃុបឃិត ជាមួយសមត្ថកិច្ចយាមព្រំដែន ក៏ដូចមន្រ្តីរដ្ឋ បាលព្រៃឈើនៃដែនសមត្ថកិច្ចនោះ ផ្តល់ភ្លើងខៀវ ឱ្យឈ្មួញដឹកឈើចេញពីដីខ្មែរ ទៅផ្សារឡាវ ទាំងបើកចំហរ ទាំងផ្លូវគោក និងទឹក ដែលភាគច្រើនគេធ្វើឡើង នៅចំណុចភូមិព្រះរំកិល និងភូមិអូរស្វាយ នាំចេញតាមផ្លូវ ទឹកទៅច្រករបៀងព្រំដែន ដោយឈ្មួញឡាវជាអ្នកចាំទិញ ម្យ៉ាងទៀតចំពោះផ្លូវគោក គេឃើញមានការ ដឹក ជញ្ចូនឈើធ្នុងឥតច្បាប់ ចេញតាមចំណុចកញ្ចាញគោក ឃុំស្រែសំបូរ ទៅទីផ្សារងងឹតឡាវបានដោយ រលូនគ្មានការទប់ស្កាត់។

ជុំវិញករណីនេះ លោក ស្រស់ សារិន នាយរងផ្នែករដ្ឋបាលព្រៃឈើសៀមប៉ាង បានអះអាងនៅ រសៀលថ្ងៃទី១៤ ធ្នូ ថា ជាញឹក ញាប់មន្រ្តីជំនាញ តែងទប់ស្កាត់លើបទល្មើសទាំងនេះ តែការបង្រ្កាបមិន សូវទទួលជោគជ័យនោះទេ ព្រោះពេលទៅបង្រ្កាប ឈ្មួញបានដឹងរួចជាស្រេច ហាក់បីដូចជាមានអ្នកការពារ ម្យ៉ាងទៀតរាល់ថ្ងៃ មន្រ្តីពិបាកណាស់ក្នុងការបង្រ្កាប ដោយសារ អ្នករកស៊ីឈើ គឺត្រូវរ៉ូវជាមួយកងប្រដាប់អាវុធ តាមព្រំដែន ដែលមិនងាយធ្វើការចុះបង្រ្កាប។

ទោះជាយ៉ាងណា នាពេលថ្មីៗនេះ នគរបាលនៃអធិការដ្ឋាន ស្រុកសៀមប៉ាង បានចុះទៅបង្រ្កាប និងនាំខ្លួនជនជាតិឡាវ៧នាក់ ខ្មែរ៦នាក់ មកកាន់អធិការដ្ឋានស្រុក កាលពីព្រឹកថ្ងៃ១៣ ខែធ្នូ ឆ្នាំ២០១២ បន្ទាប់ពីមានការសង្ស័យ ពលរដ្ឋខាងលើនោះ បាន ចូលក្នុងព្រៃនៃស្រុកសៀមប៉ាង កាប់ឈើធ្នុង និងដឹកជញ្ជូនចេញ តាមច្រករបៀងទៅប្រទេសឡាវ។

នគរបាលស្រុកសៀមប៉ាងបានឱ្យដឹងនាព្រឹកថ្ងៃទី១៤ ធ្នូ ឆ្នាំ២០១២ ថា ជនជាតិ ឡាវ និងពលរដ្ឋខ្មែរទាំងអស់ចំនួន១៣នាក់ ដែលនគរបាលឃាត់ខ្លួនបាន កាលពីវេលាម៉ោង១២ ថ្ងៃត្រង់ ថ្ងៃទី១២ ធ្នូ នៅចំណុចចុងអូរព្រាល ចន្លោះបង្គោលលេខ៤៣ ភូមិខិះក្រោម ឃុំព្រែមាស ស្រុកសៀមបូក។ ហើយនាំមកដល់អធិការដ្ឋាននគរបាល ស្រុកកាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី១៣ ធ្នូ ឆ្នាំ ២០១២។

នគរបាលបានឱ្យដឹងបន្តថា ពលរដ្ឋខ្មែរទាំង៦នាក់ ១ឈ្មោះ នួង មុំ ភេទប្រុស អាយុ៤៧ឆ្នាំ ២ឈ្មោះ ស៊ី សឿង ភេទប្រុស អាយុ ៣៤ឆ្នាំ ៣ឈ្មោះ ផាន់ លុន ភេទប្រុស អាយុ៣៣ឆ្នាំ ៤ឈ្មោះ ភួន យ៉ា ភេទប្រុស អាយុ៣០ ៤ឈ្មោះ ឈាន ពុធ ភេទប្រុស អាយុ ២៥ ឆ្នាំ ៦ឈ្មោះ ឌឹម ម៉ាប់ ភេទប្រុស អាយុ២៥ឆ្នាំ ពលរដ្ឋខ្មែរ ដែលឃាត់ខ្លួនទាំងនោះរស់ភូមិ កញ្ចាញគោក ឃុំស្រែ សំបូរ ស្រុកសៀមប៉ាង រឹបអូស គោយន្ត កន្ត្រៃរបស់ពលរដ្ឋខ្មែរចំនួន៦គ្រឿង។

ជនជាតិឡាវ ដែលឃាត់ខ្លួន ចំនួន៧នាក់ ១ឈ្មោះ ផឹង ឡេង ភេទ ប្រុស អាយុ៤៧ឆ្នាំ ២ឈ្មោះ លើ ល ភេទប្រុស អាយុ២៨ឆ្នាំ ៣ឈ្មោះ ស៊ី ប៊ួលី ភេទប្រុស អាយុ៥២ឆ្នាំ ៤ ឈ្មោះ ឃួន ឡែ ភេទប្រុស អាយុ១៧ឆ្នាំ ៥ឈ្មោះ ប៊ួ លីថុក ភេទប្រុស អាយុ១៧ឆ្នាំ ៦ឈ្មោះ ហ៊ុន ភុន ភេទប្រុស អាយុ៤២ឆ្នាំ និងទី៧ឈ្មោះ វៀង ឃុន ភេទប្រុស អាយុ៣៥ឆ្នាំ ដែលជនជាតិឡាវទាំងនោះរស់ នៅភូមិឃី ណាក ឃុំក្តាន់ ស្រុកមឿងឃូង ខេត្តចំប៉ាសាក ប្រទេសឡាវ។ ក្នុងនោះរឹបអូសបានវត្ថុតាងរបស់ជនជាតិឡាវ ជា គោយន្តកន្ត្រៃយ៍ចំនួន ២គ្រឿង ម៉ាស៊ីនអារឈើចំនួន២គ្រឿង និងម៉ូតូ ម៉ាកវ៉េវ ពណ៌ក្រហម ចំនួន១គ្រឿង។

មន្រ្តីបន្តថា ការឃាត់ខ្លួនពលរដ្ឋឡាវ និងខ្មែរក្នុងករណីនេះ កសាងសំណុំរឿងបញ្ជូនជនជាតិឡាវ ទាំងនោះទៅតុលាការ ចំណែកពលរដ្ឋខ្មែរត្រូវ ដោះលែង ជាបណ្តោះអាសន្ន រហូតដល់តុលាការកោះហៅ ទើបនាំខ្លួនពលរដ្ឋខ្មែរទាំងនោះ ទៅ សាលាដំបូងខេត្ត៕

www.dap-news.com

www.dap-news.com


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>