ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្រេចលុបកិច្ចសន្យា ធ្វើអាជីវកម្មតាមរូបភាពសាងសង់ ធ្វើអាជីវកម្ម និងផ្ទេរ (BOT) ដោយក្រុមហ៊ុនខាំសាមេធ លើកំណាត់ផ្លូវជាតិ ចេញពីឃុំពពេលស្រុកសូទ្រនិគម ទៅបឹងមាលា ស្រុកស្វាយលើ ដែលមាន ប្រវែង ១០៥គីឡូម៉ែត្រ ចាប់ពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២តទៅ។
យោងតាមសេចក្តីសម្រេច របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលចេញផ្សាយនៅ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១២នេះបានឲ្យដឹងថា ដើម្បីជាអំណោយ ជូនប្រជាពលរដ្ឋសម្តេចតេជោ ហ៊ុន សែន បានប្រកាសអំពីការ សម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការលុបកិច្ចសន្យា ធ្វើអាជីវកម្មតាមរូបភាពសាងសង់ ធ្វើអាជីវកម្ម និងផ្ទេរ (BOT) ដោយក្រុមហ៊ុនខាំសាមេធ លើកំណាត់ផ្លូវជាតិ ចេញពីឃុំពពេល ស្រុកសូទ្រនិគម ទៅបឹងមាលា ស្រុកស្វាយលើ ដែលមានប្រវែង ១០៥គីឡូម៉ែត្រ ចាប់ពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២។
ប៉ុន្តែដោយយោងតាម សំណូមពរ របស់សម្តេចតេជោ លោកនាយករដ្ឋមន្រ្តី ក្រុមហ៊ុនខាំសា មេធ តាមប្រព័ន្ធវីដេអូខនហ្វឺរឹន បានយល់ព្រមបញ្ឈប់ ការយកប្រាក់ឈ្នួលពីប្រជាពលរដ្ឋ ដែលធ្វើចរាចរតាមផ្លូវ ២ខ្សែ ខាងលើនេះចាប់ពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១២តទៅ៕