Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

CCHR គាំទ្រ រាជរដ្ឋាភិបាល បញ្ឈប់ ការរើសអើង លើក្រុម អ្នកស្រឡាញ់ ភេទដូចគ្នា

$
0
0

ភ្នំពេញៈ មជ្ឈមណ្ឌល សិទ្ធិសមនុស្សកម្ពុជា ឬ CCHR បានគំាទ្ររាជរដ្ឋាភិបាលកម្ពុជា ក្នុងការស្នើសុំបញ្ឈប់ការ រើសអើងលើ ក្រុមស្រ្តីស្រឡាញ់ស្រ្តី បុរសស្រឡាញ់បុរស អ្នកស្រឡាញ់ទាំងពីរភេទ និងអ្នកប្តូរភេទកម្ពុជា។

ក្នុងសេចក្តីថ្លែងការណ៍ នាល្ងាចថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១២ នេះ មជ្ឈមណ្ឌលសិទ្ធិសមនុស្សកម្ពុជា សូមស្វាគមន៍ ចំពោះការគូសសម្គាល់ របស់នាយករដ្ឋមន្រ្តីកម្ពុជា សម្តេច ហ៊ុន សែន នាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១២ ជុំវិញការ ជំរុញពលរដ្ឋគ្រប់រូប ឲ្យបញ្ឈប់ការរើសអើង ទៅលើក្រុមស្រ្តីស្រឡាញ់ស្រ្តី បុរសស្រឡាញ់បុរស អ្នកស្រឡាញ់ ទាំងពីរភេទ និងអ្នកប្តូរភេទ។

សេចក្តីថ្ងៃការណ៍នោះ បានបញ្ជាក់ទៀតថា ការគូសសម្គាល់របស់សម្តេច នាយករដ្ឋមន្រ្តី បង្ហាញថា រដ្ឋាភិបាល កម្ពុជាបានជ្រាប និងទទួលស្គាល់បញ្ហា និងការបារម្ភរបស់សង្គមស៊ីវិល ចំពោះការរើសអើង ទៅលើក្រុមស្រ្តី ស្រឡាញ់ស្រ្តី បុរសស្រឡាញ់បុរស អ្នកស្រឡាញ់ទំាងពីរភេទ និងអ្នកប្តូរភេទ លើគ្រប់វិស័យ ។

CCHR ក៏សង្ឃឹមថា ការទទួលស្គាល់ជាសាធារណៈ របស់សម្តេច ចំពោះបញ្ហានេះ នឹងធ្វើឲ្យមានការកើន ឡើង នូវការទទួលស្គាល់ជាសាធារណៈ និងកាត់បន្ថយ ការរើសអើងចំពោះ សហគមន៍ស្រ្តីស្រឡាញ់ស្ត្រី បុរស ស្រឡាញ់បុរស អ្នកស្រឡាញ់ទាំងពីរភេទ និងអ្នកប្តូរភេទទូទាំងកម្ពុជា៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>