Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ចៅសង្កាត់ ស្ទឹងមានជ័យ ចុះចែកសៀវភៅ គ្រួសារដល់ផ្ទះ ក្រោយរងគ្រោះ ដោយអគ្គិភ័យ ឆេះបំផ្លាញផ្ទះ

$
0
0

ភ្នំពេញៈ ដោយការគិតគូរពី តម្រូវការចាំបាច់ របស់ប្រជាជននូវឯកសារ ជាសៀវភៅគ្រួសារ សម្រាប់ការស្នាក់នៅ ប្រកបរបររកស៊ីប្រចាំថ្ងៃ ឬក្នុងការយកទៅប្រើប្រាស់ផ្សេងៗនោះ ក្រោយពីអគ្គិភ័យ បានឆេះបំផ្លាញផ្ទះសម្បែងពួកគាត់នោះ អាជ្ញាធរសង្កាត់ស្ទឹងមានជ័យ បានរ៉ូតរះចុះបំពេញ ឯកសារជូនប្រជាពលរដ្ឋ ។

ជាក់ស្តែងនៅរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៤ នេះ លោក សេង សាញ់ ចៅសង្កាត់ស្ទឹងមានជ័យ និងលោក ម៉ៅ សាវឿន មេប៉ុស្តិ៍ស្ទឹងមានជ័យ បានចុះចែកសៀវភៅគ្រួសារ ជំហានទី១ ដល់ផ្ទះប្រជាពលរដ្ឋ ចំនួន ២៦គ្រួសារ ដែលរងគ្រោះដោយអគ្គិភ័យ កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៤ ។

ចៅសង្កាត់ស្ទឹងមានជ័យ លោក សេង សាញ់ បានឲ្យដឹងថា សៀវភៅគ្រួសារ ដែលត្រូវចុះចែក ផ្ទាល់ដល់ផ្ទះ ប្រជាពលរដ្ឋ នៅពេលនេះ មានចំនួន ២៦គ្រួសារ ស្ថិតនៅភូមិ២ ភូមិទ្រា២ ។ លោក សេង សាញ់ បន្តទៀតថា ក្រោយពីទទួលការណែនាំពី អភិបាលខណ្ឌមានជ័យ លោក ពេជ្រ កែវមុនី ក៏ដូចជាអធិការនគរបាលស្តីទី ខណ្ឌមានជ័យ លោក ជឹម ស៊ីថា រូបលោក ជាចៅសង្កាត់ រួមនិងនគរបាលប៉ុស្តិ៍ និងប្រធានភូមិ បាននាំគ្នាចុះចែកសៀវភៅ គ្រួសារ ដល់ផ្ទះប្រជាពលរដ្ឋ។

ចៅសង្កាត់ស្ទឹងមានជ័យ ក៏បានបញ្ជាក់ផងដែរថា គ្មានប្រជាពលរដ្ឋ ណាម្នាក់ត្រូវចំណាយប្រាក់ ក្នុងការធ្វើសៀវភៅគ្រួសារ នេះទេ ពោលគឺចាប់តាំងពេលធ្វើ រហូតដល់ពេលទទួល ។ ជាមួយគ្នានោះដែរ លោក ក៏បានអំពាវនាវឲ្យ ប្រជាពលរដ្ឋ ដែលបាន ទទួលសៀវភៅគ្រួសារនេះ មេត្តាថែរក្សាទុកដាក់ ឲ្យបានត្រឹមត្រូវ ដើម្បីយកទៅបំពេញ បែបបទធ្វើការងារ ផ្សេងៗ ម្យ៉ាងទៀតក៏ដូចជារួមចំណែ ក្នុងសន្សំសំចៃថវិការដ្ឋផងដែរ ព្រោះរដ្ឋាភិបាល បានចំណាយប្រាក់ជាច្រើន សម្រាប់ធ្វើសៀវភៅគ្រួសារ ដល់បងប្អូន។

ប្រជាពលរដ្ឋម្នាក់ ដែលបានទទួល សៀវភៅគ្រួសារ បាននិយាយថា ពីមុនធ្លាប់តែនាំគ្នារងចាំ ធ្វើ នៅកន្លែង នគរបាល ឬកន្លែងអាជ្ញាធរ ប៉ុន្តែឥឡូវវាប្លែក ដល់ពេលធ្វើ សៀវភៅគ្រួសារ មេភូមិមកប្រាប់ដល់ផ្ទះ ពេលធ្វើរួច ចៅសង្កាត់យកមកឲ្យ ដល់ផ្ទះ ថែមទៀតផង។

ប្រជាពលរដ្ឋបន្តថា ពួកគាត់មិនបានចំណាយប្រាក់ ណាមួយសេន នោះទេ តាំងពីដើមដល់ ចប់សម្រាប់ការធ្វើ និងទទួលបាន សៀវភៅគ្រួសារនេះ ។

ការចុះចែក សៀវភៅគ្រួសារ ដល់ផ្ទះប្រជាពលរដ្ឋ របស់ចៅសង្កាត់ស្ទឹងមានជ័យ នេះដែរ មិនត្រឹមតែបង្ហាញ អំពីការបម្រើ សេវាសាធារណៈ ដល់ផ្ទះប្រជាពលរដ្ឋ ផ្ទាល់នោះទេ វាក៏បានបង្កើតឲ្យ មានភាពស្និទ្ធស្នាល រវាងអាជ្ញាធរ និងប្រជាពលរដ្ឋ ក្នុងមូលដ្ឋានរបស់ខ្លួន ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>