Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

បុរសម្នាក់ ត្រូវជនមិនស្គាល់មុខ ចាក់នឹងស្នរ ផ្លែបួន សង្ស័យរឿងគុំនុំ

$
0
0

ក្រចេះ៖ បុរសម្នាក់ ត្រូវជនមិនស្គាល់មុខចាក់ និងស្នរផ្លែបួន ចំផ្នែកខាងក្រោយខ្នង បណ្តាលឱ្យរងរបួសធ្ងន់ ខណៈដែលជនរងគ្រោះ រួមនិងបក្ខពួកគេ២នាក់ទៀត កំពុងអង្គុយផឹកស្រានៅក្រោមផ្ទះ កាលពីវេលាម៉ោង៨ និង៣០នាទី យប់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៤ ស្ថិតក្នុងភូមិស្វាយជុំ ឃុំឫស្សីកែវ ស្រុកព្រែកប្រសប់ ខេត្តក្រចេះ ។

ប្រភពពីមន្ត្រីនគរបាលមូលដ្ឋាន បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះរួម និងបក្ខពួកគេចំនួន២នាក់ទៀត បានអង្គុយផឹកស្រានៅខាងក្រោមផ្ទះ ឈ្មោះ ណាល់ ឈុននីដោយជជែកគ្នាលេង ខណៈនោះក៏មានជនមិនស្គាល់មុខ បានមកទាញផ្តាច់អំពូលភ្លើង ដាច់ងងឹតឈឹង រួចហើយចាប់ផ្តើមធ្វើសកម្មភាព ដោយស្នរផ្លែបួន ចុកចំឆ្អឹងផ្នែកខាងក្រោយខ្នងលិចជាប់ បណ្តាលឱ្យជនរងគ្រោះរងរបួសយ៉ាងធ្ងន់។

ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋជិតខាង ចោមរោម និងរាយការណ៍សមត្ថកិច្ចមូលដ្ឋាន  និងបញ្ជូនជនរងគ្រោះ ទៅកាន់មន្ទីរពេទ្យបង្អែកខេត្តក្រចេះទាំងយប់  តែដោយជនរងស្ថានភាពធ្ងន់ធ្ងរ ក្រុមគ្រួសារក៏បានបញ្ជូនបន្ត ទៅសង្គ្រោះនៅមន្ទីរពេទ្យរាជធានីភ្នំពេញ  ។

ជនរងគ្រោះឈ្មោះ ឌឹម លាភ ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅក្នុងភូមិ ស្វាយជុំ ឃុំឫស្សីកែវ ស្រុកព្រែកប្រសប់ ខេត្តក្រចេះ  ចំណែកជនសង្ស័យ ត្រូវបានរត់គេចខ្លួនបាត់ បន្ទាប់ពីធ្វើសកម្មភាពរួច ។ រហូតមកទល់ពេលនេះ នៅមិនទាន់មានតំរុយពីជនសង្ស័យនៅឡើយទេ សមត្ថកិច្ចបាននិងកំពុងតែធ្វើការស្រាវជ្រាវវែកមុខ ដើម្បីចាប់ខ្លួនមកផ្តន្ទាទោសតាមផ្លូវច្បាប់៕

Photo by DAP-News


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>