Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

កម្លាំងនគរបាល ប៉ុស្តិ៍ច្រកទ្វារ តំបន់បឹងត្រកួន ឃាត់ខ្លួន ពលករ៣៩នាក់ ប្រុងឆ្លងដែន ខុសច្បាប់

$
0
0

បន្ទាយមានជ័យ ៖ កម្លាំងនគរបាល ប៉ុស្តិ៍ច្រកទ្វារ តំបន់បឹងត្រកួន នៃស្នង ការដ្ឋាន នគរបាល ខេត្តបន្ទាយមានជ័យ បានឃាត់ខ្លួន ពលករចំនួន ៣៩នាក់ ដែលមានបំណង ឆ្លងដែនខុសច្បាប់ ទៅកាន់ប្រទេសថៃ កាល ពីវេលាម៉ោង១២ថ្ងៃត្រង់ទី២២ ខែធ្នូ ឆ្នាំ២០១៤ ។

ការឃាត់ពលករ ទាំង ៣៩នាក់ ខាងលើនេះ បានធ្វើឡើងខណៈដែល កម្លាំងនគរបាល នៅប៉ុស្តិ៍ទ្វារ បានចុះល្បាត ក្នុងភូមិសាស្រ្ត ដើម្បីការពារ ទប់ស្កាត់បទល្មើសផ្សេងៗ និង បង្កើនកិច្ចការពារ សន្តិសុខ តាមតំបន់ព្រំដែន កាន់តែមានប្រសើរឡើង។

មន្រ្តីនគរបាល ប៉ុស្តិ៍ច្រកទ្វារ តំបន់បឹងត្រកួន បានថ្លែងឲ្យដឹងថា «នៅវេលា ម៉ោង12.00នាទី នៅចំណុចប៉ុស្ដិ៍ច្រកទ្វារតំបន់ បឹងត្រកួន កម្លាំង ប៉ុស្ដិ៍ចំនួន១៥នាក់ បានធ្វើការទប់ស្កាត់ ពលករខ្មែរ ចំណាកស្រុក បំរុងលួច ឆ្លងដែន ទៅរកការងារធ្វើ នៅប្រទេសថៃចំនួន៣៩នាក់ ស្រីចំនួន៣០នាក់ កូនក្មេងចំនួន១២នាក់ (ស្រីចំនួន៧នាក់)»។

ក្រោយការសួរនាំ ត្រូវបានមន្រ្តី នគរបាលប៉ុស្តិ៍ ច្រកទ្វារបឹងត្រកួន ប្រាប់ថា ពលករ ខាងលើរស់ នៅភូមិបន្ទាយមានរិទ្ធ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ មន្រ្តីនគរបាលដដែល បានបន្តទៀតថា ក្រោយធ្វើ ការឃាត់ខ្លួន សមត្ថកិច្ចបានធ្វើការអប់រំ ពលករទាំងនោះ ហើយអនុញ្ញាត ឲ្យពួកគេត្រឡប់ទៅផ្ទះវិញ ដើម្បីបន្តអាជីព និងរកស៊ី ចិញ្ចឹមគ្រួសារ ដូចធម្មតា ឡើងវិញ ។

បើតាមមន្រ្តីនគរបាល ដោយមានការណែនាំ ពីសំណាក់ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ កម្លាំងនគរបាល ប៉ុស្តិ៍បាន ចែកវេនគ្នា ជាប្រចាំលើការងារ ចុះល្បាត នៅក្នុងភូមិសាស្រ្ត របស់ខ្លួន ធ្វើយ៉ាងណាទប់ស្កាត់បទល្មើសផ្សេងៗ ជាពិសេស ការទប់ស្កាត់ ពលករ ដែលមានបំណង ឆ្លងដែនខុសច្បាប់ទាំងនេះ។

នៅចំពោះមុខ ពលករ ទាំងនេះ មន្រ្តីនគរបាល បានពន្យល់ អំពីហានិភ័យ និងបញ្ហាប្រឈមផ្សេងៗ នៅពេលដែល ទៅធ្វើការ និងរស់នៅ ដោយខុសច្បាប់ នៅក្នុងប្រទេស ដូច្នេះត្រូវគិតពិចារណា ឡើងវិញ ហើយត្រឡប់ទៅភូមិឋាន ដើម្បីបន្ត ការរកស៊ី ដូចសព្វមួយដងវិញ ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>