ព្រះសីហនុ៖ រថយន្តដឹកទំនិញ សំពីងសំពោង គ្រប់ប្រភេទ ទាំងតូចទាំងធំ ដែលអាចបង្កគ្រោះថ្នាក់ ដល់ប្រជាពលរដ្ឋ និង ភ្ញៀវទេសចរ កំពុងចរាចរណ៍យ៉ាងរលូន ពេញក្នុងក្រុងព្រះសីហនុ ដោយគ្មានសមត្ថកិច្ចណា អើពើឡើយនាពេលសព្វ ថ្ងៃនេះ។ ដែលបញ្ហានេះបានធ្វើអោយប្រជាពលរដ្ឋ មានការបារម្មណ៍យ៉ាងខ្លាំងចំពោះសុវត្ថិភាព របស់ពួកគេក្នុងការធ្វើ ដំណើរតាមដងផ្លូវ ដែលប្រឈមមុខនឹងគ្រោះថ្នាក់ ដោយយថាហេតុដោយប្រការ ណាមួយទៅថ្ងៃក្រោយ ។
ជុំវិញបញ្ហានេះ ប្រជាពលរដ្ឋ បានធ្វើការរឹះគន់ចំៗថា សមត្ថកិច្ចនគរបាលចរាចរណ៍ខេត្ត ប្រហែលជាបាន ប្រព្រឹត្ត អំពើពុករលួយ ដោយ ដាក់ខែជាមួយ ក្រុមរថយន្ត អស់ទាំង នោះហើយ ទើបបានជារថយន្តទាំងនោះអាច ចរាចរណ៍ បានដោយសេរីយ៉ាង ដូច្នេះ ។
ប្រជាពលរដ្ឋក្នុងក្រុងព្រះសីហនុបានស្នើអោយ ថ្នាក់ដឹកនាំខេត្តមេត្តា ជួយត្រួតពិនិត្យ មើលរថយន្តអស់ ទាំងនោះផង ព្រោះក្រុង ព្រះសីហនុ ជាទីក្រុងទេសចរណ៍មួយយ៉ាងសំខាន់ដែលមានភ្ញៀវទេសចរ គ្រប់ទីកន្លែង លើពិភពលោក មកកម្សាន្តរាល់ថ្ងៃ ។ ហើយបើសង្ឃឹមលើសមត្ថកិច្ចនគរបាលចរាចរណ៍ ហាក់បីដូចជា ទៅមិនរួចទេ ព្រោះសង្ស័យដាក់ខែគេអស់ទៅហើយ ៕