Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ក្រសួងសង្គមកិច្ច នឹងបង្កើនរបប អាហារ ក្នុងមណ្ឌលកុមារកំព្រា

$
0
0

ភ្នំពេញ ៖ នៅក្នុងកិច្ចជំនួប ជាមួយលោកស្រី កែវ សុវណ្ណរតន៍ ប្រធានគណៈកម្មាធិការទី៨ នៃរដ្ឋសភា (សុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារបណ្តុះបណ្តាលវិជ្ជាជីវៈកិច្ចការនារី) នៅរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ ២០១៤នេះ លោក វង សូត ដែលជារដ្ឋមន្រ្តីសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែងថា ក្រសួងនឹង បង្កើនរបបអាហារទៅបងប្អូននៅក្នុងមណ្ឌលកុមារកំព្រា ។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយបញ្ចប់កិច្ចជំនួបនោះ លោក វង សូត បានឲ្យដឹងថា ចំពោះសំណើរបស់លោក ស្រី កែ សុវណ្ណរតន៍ ឲ្យបង្កើនរបបដល់អ្នករស់នៅក្នុងមណ្ឌលនោះ គឺមិនមានបញ្ហាអ្វីលំបាកទេ ព្រោះក្រសួង កំពុង រៀបចំគម្រោងមួយនេះស្រាប់តែម្តង ។

លោកបន្តថា គម្រោងនេះ នឹងចេញនៅក្នុងអំឡុងឆ្នាំ២០១៥ខាងមុខ ដើម្បីបំពេញតម្រូវការរបស់ពួកគេ ។

លោកបានបញ្ជាក់ថា «ខ្ញុំមិនបដិសេធទេ ហើយខ្ញុំទទួលយកដោយសារក្រសួង បាន និងកំពុងធ្វើ ហើយចឹងអត់មាន អីពិបាកទេ ស្របពេលដែលគណៈកម្មាធិការទី៨ បានលើកឡើង បែបនេះ»។

ក្នុងកិច្ចជំនួបនោះ លោកស្រី កែវ សុវណ្ណរតន៍ បានស្នើសុំឲ្យកែលំអរមណ្ឌលព្រៃស្ពឺ និងមណ្ឌលមួយចំនួន ទាក់ទង នឹងការថែមទាំ ការគ្រប់គ្រងអ្នកជំងឺ បែកចែករវាងអ្នកវិកលចរឹតជាមួយជនអនាថា និងអ្នកញៀនគ្រឿងញៀនផ្សេងៗ។ ក្នុងនោះលោកស្រីបានសុំឲ្យ រដ្ឋមន្រ្តីជួយបង្កើនរបបអាហារផងដែរ ។

លោកស្រីបញ្ជាក់ថា «សព្វថ្ងៃនេះរបបអាហារនៅមជ្ឈមណ្ឌល គ្រប់គ្រងដោយក្រសួងមាន តែ១៥០០រៀល នេះជា សំណើរបស់គណៈកម្មការទី៨ ស្នើឲ្យបន្ថែមមានកំរិតសមរម្យ។ លោករដ្ឋមន្រ្តី ពិនិត្យកែអនុក្រឹត្យកាលពីឆ្នាំ២០០៦ និងកែតម្លើងឲ្យដល់ ៤០០០រៀល ។

ស្នើជួយឲ្យបើកទូលាយ ឲ្យមជ្ឈមណ្ឌលដែលស្ថិតនៅក្រោមក្រសួង បើកឲ្យសង្គមស៊ីវិល ឬសប្បុរសជន អាចចូលទៅ មើលសុំឲ្យបណ្តុះបណ្តាលជំនាញ»។

ចំពោះបញ្ហានេះ (បើកឲ្យសង្គមស៊ីវិល ឬសប្បុរសជន អាចចូលទៅមើលនៅមណ្ឌលនានា) លោក វង សូត បានលើក ឡើងដែរថា ការគ្រប់គ្រងមណ្ឌលមិនមែនមានតែក្រសួង សង្គមមួយប៉ុណ្ណោះទេ គឺមានភាគីពាក់ព័ន្ធ ជាច្រើនបានចូល រួម ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>