Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ប្រជុំបូកសរុប ការងារយុវជន ប្រចាំឆ្នាំ២០១៤ និងលើកទិសដៅ សម្រាប់ឆ្នាំ២០១៥

$
0
0

ភ្នំពេញ៖ យុវជនជាទំពាំងស្នងឫស្សី សម្រាប់ប្រទេសជាតិ និងជាកម្លាំងស្នូលដ៏រ៉ឹងមាំមួយ សម្រាប់ជួយ ដល់កិច្ចការសង្គមការងារមនុស្សធម៌ និងជាកម្លាំងដ៏មាន ថាមពលមួយ សម្រាប់បន្តវេនដល់មនុស្សចាស់ បន្ទាប់ពីមនុស្សបាត់បង់សមត្ថភាពការងារ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ យុវជនត្រូវចៀសឲ្យឆ្ងាយពីគ្រឿងញៀន ព្រោះថាបញ្ហាគ្រឿងញៀន នាំឲ្យយុវជនអាប់ឱនកិត្តិយស នៅក្នុយសង្គម នេះជាការលើកឡើងរបស់ លោក ហែម ដារិទ្ធិ អភិបាល នៃគណអភិបាល ខណ្ឌ ពោធិ៍សែនជ័យ ក្នុងពិធីប្រជុំបូកសរុបការងារ សហភាពសហព័ន្ធយុវជនកម្ពុជា នៅក្នុងខណ្ឌពោធិ៍សែនជ័យ កាលពីរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៤។ ពិធីប្រជុំនេះ បានប្រព្រឹត្តក្រោមអធិបតីភាព លោក ក្រូច ផាន ប្រធានក្រុមប្រឹក្សាខណ្ឌ និងលោក ហែម ដារិទ្ធិ អភិបាលខណ្ឌ រួមទាំងអភិបាលរង និងមន្ត្រីការិយាល័យ ជុំវិញខណ្ឌ ជាច្រើនរូបទៀត ក្នុងពិធីនោះដែរ ក៏មានយុវជនចូលរួមជិត៤០០នាក់ មកពីគ្រប់បណ្តាសង្កាត់ទាំង១០ ក្នុងខណ្ឌទាំងមូល។

លោក សេង គន្ធ អភិបាលរង និងក្នុងនាមប្រធាន យុវជនខណ្ឌពោធិ៍សែនជ័យ បានលើកឡើងពីចំណុចខ្លាំងមួយចំនួន ដូចជា យុវជនត្រូវមានជំហររឹងមាំ ជឿជាក់លើគណបក្សប្រជាជនកម្ពុជាឥតងៀករេ។ ថែមទាំងបាន អូសទាញសមត្ថកិច្ចសមាជិកថ្មីៗ និងយុវជនគណបក្សផ្សេងៗទៀត ឲ្យចូលរួមជាមួយ។
ជាមួយគ្នានេះ ក្រុមការងារយុវជន និងក្រុមសកម្មជនគណបក្ស បានរួមចំណែកលើការងារ កសាងពង្រឹង និងពង្រីកសមាជិកគណបក្ស ក្នុងជួរយុវជន ទទួលបាលទ្ធផលល្អ ក៏ដូចជាចូលរួមសកម្មភាព របស់គណបក្ស ក្នុងការជួយប្រជាពលរដ្ឋ គ្រប់កាលៈទេសៈ ដែលជួបការលំបាកក្នុងមូលដ្ឋាន។

ជាមួយគ្នានោះ លោក ហែម ដារិទ្ធិ បានលើកឡើងផងដែរថា យុវជនគឺជាទំពាំងស្នងឫស្សី និងកម្លាំងស្នូលដ៏រឹងមាំមួយ ក្នុងស្រទាបមហាជន ដែលអាចជួយ ដល់ការងារសង្គម និងជួយដល់ការងារមនុស្សធម៌ ហើយយុវជនក៏ជាថាមពលមួយ សម្រាប់ បន្តវេនដល់មនុស្សចាស់ ដែលចូលនិវត្តន៍ និងបាត់បង់សមត្ថភាព ការងារផងដែរ ជាងនេះទៅទៀត យុវជនអាចធ្វើការងារអ្វីបានច្រើន ឲ្យតែយុវជនចេះរួបរួមសាមគ្គីគ្នា។

លោកបានបន្តថា ជាមួយគ្នានេះយុវជន ត្រូវចៀសឲ្យឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀន វាធ្វើឲ្យយុវជនបាត់បង់អនាគត បើយុវជនប្រព្រឹត្ត និងសេពគ្រឿង ញៀននោះ និងបាត់បង់តម្លៃក្នុងសង្គម ។ ក្នុងនោះដែរ លោក ហែម ដារិទ្ធិ បានលើកទិសដៅ ដោយបានកំណត់ ឲ្យរើសយុវជនក្នុងមួយភូមិឲ្យបាន៥នាក់ ដូច្នេះ ដោយសារ ក្នុងខណ្ឌពោធិ៍សែនជ័យទាំងមូលមាន ១៤៧ភូមិ យុវជន អាចមានរហូតដល់ជិត៨០០នាក់។ លោកបន្តថា ចាប់ពីពេលនេះតទៅយុវជន ត្រូវបង់វិភាគទាន ក្នុងម្នាក់៥០០រៀល ក្នុង១ខែ ដោយថវិកាទាំងនេះ យើងអាចយកទៅជួយដល់ការងារសង្គមជាច្រើន ជាពិសេសជួយដល់យុវជន ខ្លួនឯង និង ក្រុមគ្រួសារផងដែរ ខណៈជួបបញ្ហាផ្សេងៗ យើងអាចយកថវិកាទាំងនេះ ទៅជួយគ្នាបាន ។ ហើយលោកសន្យា និងចេញថ្លៃ កាត់សម្លៀកបំពាក់ជាឯកសណ្ឋាន សម្រាប់ក្រុម យុវជនទាំងអស់៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News


Viewing all articles
Browse latest Browse all 8042

Trending Articles