ភ្នំពេញ ៖ អតីតមន្រ្តីរាជការស៊ីវិល ដែលចូលនិវត្តន៍ មានជាង៤ម៉ឺននាក់ និងអ្នកនៅក្នុងបន្ទុក ជិត៥ម៉ឺននាក់នេះ ជាការលើកឡើង របស់លោក វង សូត រដ្ឋមន្រ្តីសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។
លោកមានប្រសាសន៍ ក្រោយបញ្ចប់កិច្ចជំនួប ជាមួយលោកស្រី កែ សុវណ្ណរតន៍ ប្រធានគណៈកម្មាធិការទី៨ នៃរដ្ឋសភា ដើម្បីបំភ្លឺ ជុំវិញប្រាក់ឧបត្ថម្ភសង្គមកិច្ចយោធិនពិការ និងមជ្ឈមណ្ឌលបណ្តុះបណ្តាល វិជ្ជាជីវៈពោធិ៍សែនជ័យ នៅរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៤ថា សរុបមន្រ្តីរាជការដែលចូលនិវត្តន៍ នៅក្នុងបន្ទុកនិង ក្រៅបន្ទុកទាំងជាង៩ម៉ឺននាក់។
ដោយឡែក អតីតកម្លាំងប្រដាប់អាវុធ ដែលមានទាំងប៉ូលិស និងទាហានវិញ ត្រូវបានលោកលើកឡើងថា មានទាំងអស់ជិត៣សែននាក់ ៕