- លោកយាយបន្តអំពាវនាវ ស្វែងរកសប្បុរសជន ជួយទ្រទ្រង់ការរស់នៅ ទម្រាំថ្ងៃអស់កម្មពីលោកិយ
ភ្នំពេញ៖ លោកយាយ ងិល អេន វ័យ ៨៦ឆ្នាំ រស់នៅ តែលតោលតែឯង ពឹងផ្អែកលើការទូលបន្លែលក់ ដើម្បីចិញ្ចឹម ជីវិតនោះ បានសម្តែងការរំភើបរីករាយស្ទើរស្រក់ទឹកភ្នែក បន្ទាប់ពីទទួលអំណោយពីសប្បុរសជន។ លោកយាយ ងិល អេន ក៏បានអំពាវនាវផងដែរ ដល់សម្បុរសជនមានទឹកចិត្តសណ្តោសប្រណីទាំងក្នុង និងក្រៅប្រទេស មេត្តា ជួយផ្តល់អំណោយជាសម្ភារៈប្រើប្រាស់ និងគ្រឿបឧបភោគ បរិភោគដទៃទៀត ត្បិតអីសព្វថ្ងៃលោកយាយជរាកាន់ តែខ្លាំង មិនអាចដើរលក់បន្លែចិញ្ចឹមជីវិតដូចមុននោះទេ។
កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៤កន្លងទៅនេះ ដោយទឹកចិត្តអាណិតអាសូរដូនចាស់ជរាវ័យ ៨៦ឆ្នាំ រស់តាមសំ យ៉ាបផ្ទះគ្មានទីពឹងពាក់ពំនាក់អាស្រ័យនោះ លោក នួន សំណាង អគ្គនាយកសណ្ឋាគារថោនវីយូ បានបរិច្ចាគធន ធានផ្ទាល់ ដើម្បីជួយសម្រាលទុក្ខលំ បាករបស់លោកយាយក្នុងជីវភាពប្រចាំថ្ងៃ។
តំណាង លោក នួន សំណាង បាននាំយកនូវអំណោយកើតចេញពីទឹកចិត្តសទ្ធាជ្រះថ្លា រួមមានគ្រែ ពួក ភួយ ខ្នើយ កន្ទេល កន្សែង និងថវិកា១០ម៉ឺនរៀល មកដល់មជ្ឈមណ្ឌលព័ត៌ មានដើមអម្ពិល ដើម្បីទុកឲ្យក្រុមការងារមជ្ឈ មណ្ឌលព័ត៌មានដើមអម្ពិល ប្រគល់ជូនដូនចាស់ដ៏កម្សត់ខាងលើនេះ។
តំណាងលោក នួន សំណាង ម្ចាស់សណ្ឋាគារថោនវីយូ ស្ថិតនៅផ្ទះលេខ៥៣ ផ្លូវលេខ១១៣ សង្កាត់បឹងព្រលឹត ខណ្ឌ ៧មករា បានរៀបរាប់ថា បន្ទាប់ពីបានអាននូវព័ត៌មាននៃជីវិត ដ៏កម្សត់របស់លោកយាយ ងិល អេត ដែល រស់នៅតាមសំយ៉ាបផ្ទះរបស់គេ និងគ្មានទីពឹងពាក់ ទួលបន្លែលក់ទាំងខ្លួនចាស់ជរា ក៏កើតទឹកចិត្តអាណិតអាសូរ ពន់ពេក ហើយក៏បានលះបង់នូវធនធានផ្ទាល់ខ្លួនបន្តិចបន្តួច ដោយរំពឹងថា ការលះបង់នេះអាចជួយសម្រាលនូវ ទុក្ខលំបាករបស់លោកយាយ បានមួយគ្រា។
អំណោយសប្បុរសជននេះ ត្រូវបានលោក ទុយ ម៉ែន អ្នកយកព័ត៌មានមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បាននាំយក ទៅប្រគល់ជូនលោក ងិល អេត ដល់ខ្ទមរបស់លោកយាយ ក្នុងភូមិព្រែកតារដ្ឋ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយ ចង្វារ។
លោកយាយ ងិល អេត ពេលជួយជាមួយលោកទុយ និងឃើញអំណោយជាគ្រែ ពូក ភួយ ខ្នើយ និងថវិកា បាន សម្តែងការសប្បាយចិត្តរីករាយជាពន់ពេក ព្រោះអំណោយទាំងនេះ បានជួយឲ្យការសម្រានរបស់លោកយាយបាន ស្រួលខ្លួនជាងមុន ដែលធ្លាប់តែសម្រានលើគ្រែកញ្ចាស់ផុកផុយ និងគ្មានភូយដណ្តប់ឲ្យបានកក់ក្តៅនោះ។
លោកយាយ បានលើកម្រាមដៃដប់ថ្លែងអំណរគុណដល់ម្ចាស់អំណោយ ព្រមទាំងបួសងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុង លោកតាមជួយបីបាច់ថែរក្សាម្ចាស់អំណោយឲ្យជួបតែសេចក្តីសុខចម្រើន និងជោគជ័យក្នុងការគ្រប់កាលវេលា។
សូមបញ្ជាក់ថា លោកយាយ ងិល អេត អាយុ ៨៦ឆ្នាំ បានជួបនូវព្យុះកម្មជីវិតរស់វេទនាជាពន់ពេក ដោយគ្មាន កូនចៅជាទីពំនាក់អាស្រ័យនោះឡើយ ពោលស្វាមី និងកូនៗរបស់លោកយាយ ត្រូវបានស្លាប់អស់ក្នុងរបបបន ក្បត់ប៉ុលពត។ ដូនចាស់កម្សត់ មានស្រុកកំណើត នៅភូមិសំរោងពងទឹក ឃុំគិរីមានជ័យ ស្រុកបសេដ ខេត្តកំពង់ ស្ពឺ បច្ចុប្បន្នព្រឹងត្រដរបន្តជីវី ដោយការរស់នៅតាមសំយ៉ាបផ្ទះរបស់គេ ក្នុងភូមិព្រែកតារដ្ឋ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ។
លោកយាយ ងិល អេត បានរៀបរាប់ឲ្យដឹងថា លោកយាយបានរស់ក្នុងភាពមេម៉ាយតាំងពីក្រោយរំដោះ បន្ទាប់ ពីស្វាមីរបស់លោកយាយ ឈ្មោះ ឡាំង ហ៊ន និងកូនប្រុស ស្រី ០៦នាក់ ( ប្រុស ០៥នាក់ ស្រី ០១នាក់ ) ត្រូវ បានបនក្បត់ ប៉ុល ពត កាប់សម្លាប់ ធ្វើឲ្យលោកយាយរស់នៅទាំងលំបាក តោកយ៉ាក កំព្រាវេទនា រហូតមកដល់ បច្ចុប្បន្ន។
លោកយាយបានបន្តថា បច្ចុប្បន្នលោកយាយ រស់នៅដោយសុំសំយ៉ាបផ្ទះគេស្នាក់នៅ និងប្រកបរបរដើរបេះបន្លែ ទូលដើរលក់បានប្រាក់តិចតួច សម្រាប់ ទិញអង្ករ ម្ហូបអាហារចិញ្ចឹមក្រពះ អស់រយៈពេល ១០ឆ្នាំមកហើយ។ សព្វថ្ងៃសំយ៉ាបផ្ទះ ដែលសុំគេស្នាក់នៅនោះ ត្រូវធ្លុះធ្លាយ ទ្រុឌទ្រោម ហើយគ្រែដេក ក៏ពុកផុយថែមទៀត ដល់ រ ដូវវស្សាចូលមកដល់ រូបគាត់មិនសូវបានដេកពួននោះទេ ដោយសារទឹកលិចចូលកន្លែងដេក រូបគាត់រត់ចូលទៅ ជ្រកក្រោមផ្ទះរបស់អ្នកជិតខាង។
លោកយាយ ងិល អេត បានរៀបរាប់ពីជីវិតកម្សត់ទាំងរញីរញ័រថា ជារៀងរាល់ព្រឹក លោកតែងតែក្រោកពីព្រលឹម ដើរបេះបន្លែ ដូចជា ស្លឹកស្តៅ ផ្កាស្តៅ ក៏ដូចជាទិញត្រកួន ស្ពៃ ពីចំការអ្នកភូមិ ទូលដើរលក់ ដោយធ្វើដំណើរឆ្លង ទឹក តាមទូកមកលក់ក្បែរ ប៉ុស្តិ៍ទូរទស្សន៍ ស៊ីធីអិន គីឡូម៉ែត្រលេខ៦ រហូតដល់ក្បែរស្ពាន ជ្រោចង្វារ ក៏មានដែរ លុះដល់វេលាម៉ោង ២ ឬ ម៉ោង ៣ រសៀល ទើបធ្វើដំណើរត្រឡប់ទៅផ្ទះវិញ។ ក្នុងមួយថ្ងៃៗ រកកម្រៃបាន ៣ម៉ឺន រៀល ផាត់ថ្លៃដើម ២ម៉ឺនរៀល និងថ្លៃសោហ៊ុយធ្វើដំណើរទៅមក ៥.៥០០រៀល ដូច្នេះក្នុងមួយថ្ងៃលោកយាយ នៅសល់ តែ ៤.៥០០រៀលប៉ុណ្ណោះ សម្រាប់ទិញម្ហូបអាហារ។
លោកយាយ បានបន្តរៀបរាប់ឲ្យដឹងពីជីវិតដ៏កម្សត់វេទនានេះទៀតថា សព្វថ្ងៃ លោកយាយរស់នៅទាំងវេទនាជា ទីបំផុត ទោះឈឺយ៉ាងណា ក៏មិនហ៊ានឈប់សម្រាកនៅផ្ទះដែរ គឺត្រូវតែប្រឹងទូលបន្លែដើរលក់ជានិច្ច បើមិនលក់ បន្លែទេ នឹងដាច់បាយជាមិនខាន។
មិនត្រឹមតែខ្លួនចាស់ជរាលំបាកនោះទេ លោកយាយ ងិល អេត បានរងពិការដៃឆ្វេងថែមទៀតផង ដោយសាររូប គាត់ខំប្រឹងឡើងបេះផ្កាស្តៅ ស្លឹកស្តៅ តែត្រូវសត្វអូម៉ាល់ដេញទិច ធ្វើឲ្យរូបគាត់ភ័យខ្លាំងពេករត់ធ្លាក់ពីលើដើម ស្តៅបាក់កដៃ បច្ចុប្បន្នដៃឆ្វេងមិនអាចធ្វើអ្វីកើតនោះទេ។
លោកយាយ បានសំណូមពរដល់សប្បុរជន ដែលមានសណ្តានចិត្តល្អ មេត្តាជួយរូបគាត់ជាថវិកាក្តី ឬជាសម្ភារ ប្រើប្រាស់ក្តី ឲ្យតែបាន គឺរូបគាត់មានការត្រេកអរខ្លាំងណាស់។ ជាងនេះទៅទៀត កន្លែងស្នាក់នៅរបស់គាត់សព្វ ថ្ងៃ ដូចជា គ្រែដេក ត្រូវពុកផុយ អស់ហើយ ចំណែក ដំបូលរោង ក៏ធ្លុះធ្លាយថែមទៀត បើបានកន្លែងស្នាក់នៅល្អ ក៏ប្រសើរដែរ៕