Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ចោរលួចសម្ងំក្នុងផ្ទះ ឃើញឱកាសល្អ វាយ និងប្លន់យក ទ្រព្យសម្បត្តិ

$
0
0

-ស្នងការ ខេត្តបន្ទាយមានជ័យ ដឹកនាំកម្លាំង ចុះស្រាវជ្រាវទាំងយប់

បន្ទាយមានជ័យ ៖ចោរលួចសម្ងំក្នុងផ្ទះ ឃើញឱកាសល្អ វាយ និងប្លន់យក ទ្រព្យសម្បត្តិនៅភូមិផ្ទះជនរងគ្រោះ តាមផ្លូវជាតិលេខ៥ ភូមិនិមិត្ត៤ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានបណ្តាលឲ្យ ជនរងគ្រោះ រងរបួសធ្ងន់ ដោយសារតែ ចោរវាយ ដើម្បីប្លន់យកទ្រព្យសម្បត្តិ។

លោក វ៉ាន់ បូរី ត្រូវជាកូនប្រសាប្រុស របស់ម្ចាស់ផ្ទះ បានប្រាប់ឲ្យដឹង កាលពីព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ថា ឪពុក ក្មេកឈ្មោះ លឹម ថាវទ្រី អាយុ ៥៥ឆ្នាំ និងម្តាយក្មេក ឈ្មោះ ទៀ មុយអេង អាយុ៥១ឆ្នាំ ត្រូវបានចោរ លួចចូលសំងំ ធ្វើសកម្មភាព វាយប្រហា ដោយប្រើញញួរ វាយដំចំក្បាល ឲ្យបណ្តាលឲ្យផុង លលាដ៍ក្បាល របួសយ៉ាងធ្ងន់ធ្ងរ ។

លោក សិទ្ធ ឡោះ ស្នងការរង នគរបាល និងប្រធានការិយាល័យ កណ្តាលព្រហ្មទណ្ឌ ខេត្តបន្ទាយមានជ័យ បានឲ្យដឹងនៅ ព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤នេះ ថា ជនរងគ្រោះទាំងពីរប្តីប្រពន្ធ បានស្ថិតនៅក្នុងបន្ទប់តែមួយ ពេលយប់ ក៏ស្រាប់តែមានជនដៃដល់ម្នាក់ ដែលពួនសម្ងំ នៅក្នុងបន្ទប់ លុះឃើញមានឱកាសល្អ បានធ្វើសកម្មភាព យកញញួរដែក វាយសំពងក្បាល ជនរងគ្រោះ ទាំងពីរនាក់ តែម្តង ខណៈជនរងគ្រោះ កំពុងដេក លក់ស្កប់ស្កល់ និងមិនដឹងខ្លួន ទើបមិនតតាំង ជាមួយជនសង្ស័យបាន ។

ស្នងការរងនគរបាល បានបន្តទៀតថា ទោះបីជាយ៉ាងណា លោកក៏ពុំទាន់ដឹងអំពី ការបាត់បង់ទ្រព្យសម្បត្តិ អ្វីខ្លះទេ ពីព្រោះជនរងគ្រោះ ត្រូវបានបញ្ជូន ទៅគ្លីនិកឯកជន «ទេវិន្ទរក្សាសុខ» ក្រុងសិរីសោភ័ណ ទាំងយប់ ដើម្បីជួយ សង្គ្រោះ។

បើយោងតាមការសន្និដ្ឋានពី នគរបាលជំនាញ បានឲ្យដឹថា ជនសង្ស័យ មានរាងស្គមស្តើង ទូលកន្សែងពោះគោ ពណ៌កាកអំពៅ និងពាក់របាំងមុខចំណែក ឯការបាត់បង់ទ្រព្យសម្បត្តិ វិញពុំទាន់ដឹងច្បាស់នៅឡើយទេ ទាល់តែ ជនរងគ្រោះ ចេញមន្ទីរពេទ្យសិន។

មកដល់ពេលនេះ សមត្ថកិច្ច បានកំណត់មុខសញ្ញាបានមួយចំនួន ផងដែរ ដើម្បីតាមដានស្រាវជ្រាវ តាមចាប់ខ្លួន ឲ្យខាងតែបាន នៅខាងមុខនេះ យកមកផ្តន្ទាទោសតាម និតិវិធីច្បាប់ ។

មន្រ្តីនគរបាល ក្រុងប៉ោយប៉ែត បានថ្លែងឲ្យដឹងថា ក្រោយកើតហេតុភ្លាមៗ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ អាត់ ខែម បានដឹកនាំកម្លាំងនគរបាល ជំនាញព្រហ្មទណ្ឌខេត្ត និងនគរបាលមូលដ្ឋាន ចុះទៅធ្វើការ ស្រាវជ្រាវ រហូតដល់ម៉ោង២យប់ រំលងអាធ្រាត្រ ។ តែយ៉ាងណានោះ ជនសង្ស័យរូបនេះ មិនទាន់ត្រូវបានចាប់ខ្លួននោះទេ ប៉ុន្តែកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ បាននិងកំពុងធ្វើការ យ៉ាង ញ៉ាប់ដៃញ៉ាប់ជើង ដើម្បីតាមចាប់ខ្លួន។  

គួរកត់សម្គាល់ថា សកម្មភាពប្លន់ និងលួចទ្រព្យសម្បត្តិ ក្នុងរូបភាពធំដុំ នៅតាមបណ្តា ស្រុក-ក្រុង របស់ ខេត្តបន្ទាយ មានជ័យ ហាក់មានការថយចុះ យ៉ាងខ្លាំង ពីព្រោះកម្លាំងនគរបាល បានពង្រឹងយ៉ាងខ្លាំង ចំពោះ ការពារសន្តិសុខ និងចុះល្បាត ទាំងថ្ងៃទាំងយប់ តាមមូលដ្ឋាន ព្រមទាំងការដាក់គោលដៅ ត្រួតពិនិត្យ និងឆែកអាវុធជាតិផ្ទះ។  

បច្ចុប្បន្ន ជនរងគ្រោះ ទាំងពីរនាក់ ប្តី-ប្រពន្ធ ដោយមាន អាការះធ្ងន់ធ្ងរ ពេកក្រុមគ្រួសារ សម្រេចចិត្តបញ្ជូន ទៅព្យាបាលជម្ងឺ នៅឯប្រទេសថៃបន្ត៕


Viewing all articles
Browse latest Browse all 8042

Trending Articles